ឆ្នាំ​២០១៦
ពរជ័យ​មក​ពី​ប្លេះស៊ី
December 2016


កុមារ​ដែល​ឈរ​រឹងប៉ឹង

ពរជ័យ មក​ពី ប្លេះស៊ី

Blessings from Blessy

ជំរាប​សួរ ! ខ្ញុំ​ឈ្មោះ​ប្លេះស៊ី ។

ខ្ញុំ​រស់នៅ​ប្រទេស​ឥណ្ឌា​ជាមួយ​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​ត្រូវ​ដាក់​ផែនការ​សកម្មភាព​ពិសេស​មួយ សម្រាប់​សាលា​រៀន​របស់​ខ្ញុំ ហើយ​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នឹង​មិត្ត​ភក្ដិ​របស់​ខ្ញុំ !

អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង

អ្នក​ដឹកនាំ​ថ្នាក់​បឋម​សិក្សា​របស់​ខ្ញុំ បង្រៀន​ថា​យើង​គួរ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ជួនកាល​ខ្ញុំ​អញ្ជើញ​មិត្តភក្តិ​របស់​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារ ។ ភាគច្រើន​ពួកគេ​បដិសេធ​ខ្ញុំ ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ខ្ញុំ​នៅ​ក្មេង​ពេក​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ការអញ្ជើញ​ជា​គ្រួសារ

ក្រោយ​មក នៅក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ប៉ា​បាន​សំណូមពរ​ដល់​គ្រួសារ​របស់​យើង​ឲ្យ​នាំ​មនុស្ស​ម្នាក់​មក​ព្រះវិហារ​រៀងរាល់​ខែ ។ ខ្ញុំ​ចង់​ធ្វើ​វា ប៉ុន្តែ​វា​ពិបាក​ណាស់ ! ខ្ញុំ​បាន​សូម​ជំនួយ​ពី​ប៉ា ។ គាត់​បាន​ប្រាប់​ថា ឲ្យ​ខ្ញុំ​អធិស្ឋាន ។ ដូច្នោះ​ខ្ញុំ​ក៏​បាន​អធិស្ឋាន ។

យោបល់

ថ្ងៃ​ស្អែក​ឡើង​នៅ​ឯ​សាលា​រៀន នាយក​សាលា​បាន​សួរ​យោបល់​សម្រាប់​សកម្មភាព​បុណ្យ​គ្រីស្ទម៉ាស់​នៅ​សាលា ។ ខ្ញុំ​មាន​គំនិត​អស្ចារ្យ​មួយ ! ខ្ញុំ​បាន​ប្រាប់​គាត់​ថា កុមារ​នៅក្នុង​ថ្នាក់​បឋមសិក្សា​ទាំង​អស់​អាច​មក​លេង​ព្រះវិហារ​របស់​ខ្ញុំ ។ គាត់​បាន​ទូរសព្ទ​ទៅ​ឪពុក​ម្តាយ​របស់​ខ្ញុំ ហើយ​ពួកគាត់​បាន​និយាយ​ជាមួយ​ប៊ីស្សព​ដើម្បី​ដាក់​ផែនការ​ពី​សកម្មភាព​នោះ ។ ពួក​អ្នក​ដឹកនាំ​ថ្នាក់​អង្គការ​បឋម​សិក្សា និង អ្នកផ្សព្វផ្សាយសាសនា​បាន​ជួយ​កិច្ចការ​នោះ​ផងដែរ ។

ថ្ងៃ​ដ៏​រំភើប

មិនយូរ​ប៉ុន្មាន​ថ្ងៃ​នោះ​បាន​មក​ដល់ ។ ខ្ញុំ​មាន​អារម្មណ៍​ភិតភ័យ និង រំភើប​ក្នុង​ពេល​ជាមួយ​គ្នា ។ នៅពេល​ប៉ា​បាន​យក​ខ្ញុំ​ទៅ​សាលា​រៀន ខ្ញុំ​បាន​ឃើញ​ពួកគេ​នៅ​ទីនោះ ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ។ មាន​សិស្ស និង គ្រូបង្រៀន​ជិត ៥០០ នាក់​បាន​មក !

ទាំងអស់​គ្នា​នៅ​ព្រះវិហារ

នៅ​ព្រះវិហារ​យើង​បាន​មើល​វីដេអូ​មួយ​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យុវមជ្ឈិមវ័យ និង អ្នកផ្សព្វផ្សាយសាសនា​បាន​ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់ ។ ប៊ីស្សព និង ប៉ា​របស់​ខ្ញុំ​បាន​និយាយ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​ស្រឡាញ់​ក្មេង​តូចៗ និង អំពី​សេចក្តីស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ខ្ញុំ​បាន​និយាយ​អំពី​បុណ្យ​គ្រីស្ទម៉ាស់ ។ អ្នក​ទាំងអស់​គ្នា​មាន​គ្រា​ដ៏​រីករាយ​មួយ ! នាយក​សាលា និង គ្រូ​បង្រៀន​របស់​ខ្ញុំ​បាន​សួរ​សំណួរ​នានា​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា ។