យុវវ័យ
តើអ្នកនឹងចងចាំព្រះអង្គសង្គ្រោះដោយរបៀបណានាសប្តាហ៍នេះ ?
ប្រធាន អាវរិង លើកទឹកចិត្តពួកយើងឲ្យ « ជ្រើសរើសចងចាំ [ ព្រះអង្គសង្គ្រោះ ] តាមរបៀបមួយដែលធ្វើឲ្យចិត្តរបស់អ្នកខិតកាន់តែជិតទ្រង់បំផុត » ។
តើអ្នក « ចងចាំទ្រង់ជានិច្ច » ពេញមួយសប្តាហ៍ដោយរបៀបណា ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ? )
តើអ្នកមានខគម្ពីរដែលអ្នកពេញចិត្តអំពីព្រះអង្គសង្គ្រោះដែរឬទេ ? អ្នកអាចគូសចំណាំខគម្ពីរផ្សេងៗរៀងរាល់ថ្ងៃនាសប្តាហ៍នេះ ហើយចែកចាយខគម្ពីរនោះជាមួយមនុស្សម្នាក់ទៀត ។
តើអ្នកច្រៀងទំនុកតម្កើង ឬ បទចម្រៀងលើកស្ទួយដួងចិត្តណាមួយនៅក្នុងចិត្តដែរឬទេ ពេលអ្នកកំពុងកើតទុក្ខនោះ ? ប្រហែលជាអ្នកអាចជ្រើសយកបទចម្រៀងមួយដែលផ្តោតជាពិសេសអំពីព្រះអង្គសង្គ្រោះនាសប្តាហ៍នេះ ។
តើអ្នកសញ្ជឹងគិតអំពីព្រះជន្ម និង ពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ អំឡុងពេលពិធីសាក្រាម៉ង់រៀងរាល់សប្តាហ៍ដែរឬទេ ? អ្នកអាចរៀបចំខ្លួនសម្រាប់ពីធីសាក្រាម៉ង់ ដោយរំឭកពីជម្រើសនានារបស់អ្នកពេញមួយសប្តាហ៍ ដើម្បីចងចាំព្រះអង្គសង្គ្រោះជានិច្ច ហើយប្រែចិត្តនៅពេលអ្នកមានការពិបាកនឹងចងចាំទ្រង់ ។
តើអ្នកអធិស្ឋានទូលសូមឱកាស ដើម្បីចែកចាយដំណឹងល្អរៀងរាល់ថ្ងៃដែរឬទេ ? សូមព្យាយាមពិភាក្សាអំពីដំណឹងល្អក្នុងសប្តាហ៍នេះ ដែលផ្តោតលើព្រះអង្គសង្គ្រោះ ។ អ្នកអាចថ្លែងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ អំឡុងពេលរាត្រីជួបជុំក្រុមគ្រួសារ ឬ និយាយប្រាប់មិត្តភក្តិនៅសាលារៀនអំពីបទពិសោធន៍ ដែលអ្នកមាននៅព្រះវិហារ ។
សូមដាក់គោលដៅដើម្បីចងចាំព្រះអង្គសង្គ្រោះតាមរបៀបដ៏ពិសេសមួយនាសប្តាហ៍នេះ ។ សូមប្រាប់ឪពុកម្តាយ បងប្អូនបង្កើត អ្នកដឹកនាំ ឬ មិត្តភក្តិអំពីគោលដៅរបស់អ្នក ។ នៅចុងសប្តាហ៍ សូមប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើង ។ អ្នកនឹងមានទាំងអារម្មណ៍សុខសាន្ត និង សុភមង្គល ដែលប្រធានអាវរិងបានមានប្រសាសន៍នោះ ។