ឆ្នាំ​២០១៦
ប័ណ្ណ​សាក្សី​ពិសេស
December 2016


ប័ណ្ណ​សាក្សី​ពិសេស

Special Witness cards 1
Special Witness cards 2
Special Witness cards 3
Special Witness cards 4

សូម​ប្រើ​ប័ណ្ណ​ទាំង​នេះ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ អ្នកអាច​ថតចម្លងប័ណ្ណនេះ ហើយ​បង្កើត​ល្បែង​ផ្គូរផ្គង ។ អ្នក​អាច​បោះពុម្ព​ជា​ច្រើន​ច្បាប់​ទៀត​តាម​រយៈ គេហទំព័រ liahona.lds.org. ។

ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន​ទី ១៦ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

  • ត្រូវ​បាន​ហៅ​បម្រើ​កាល​ពី​អាយុ ២២ ឆ្នាំ​ដើម្បី​បម្រើ​ជា​ប៊ីស្សព​នៅ​ក្នុង​វួដ​មួយ ដែល​មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន

  • បាន​ធ្វើការ​នៅ​ក្នុង​កន្លែង​បោះពុម្ព និង រោងពុម្ព​កាសែត

  • ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​កាណាដា

ប្រធាន ហិនរី ប៊ី អាវរិង

ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ

  • បាន​លេង​កីឡា​បាល់បោះ​នៅ​វិទ្យាល័យ

  • បាន​រៀន​រូបវិទ្យា​ពី​ឪពុក​របស់​លោក​នៅ​លើ​ក្តារខៀន​បន្ទប់​ក្រោម​ដី​របស់​ពួកគាត់

  • ធ្វើ​ជា​ប្រធាន​មហា​វិទ្យាល័យ រីក ឥឡូវ​នេះ​ជា​ប្រធាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ

  • រត់​ភៀស​ខ្លួន​ជាមួយ​គ្រួសារ​ទៅ​ប្រទេស អាល្លឺម៉ង់​ភាគ​ខាង​លិច ជា​ជន​ភៀស​ខ្លួន​ដោយសារ​សង្គ្រាម

  • ជា​អ្នក​បើក​យន្តហោះ

  • ចូលចិត្ត​លេង​ជិះស្គី​ជាមួយ​កូន និង ចៅៗ​របស់​លោក

ប្រធាន រ័សុល អិម ណិលសុន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង

  • បាន​ធ្វើ​ជា​វេជ្ជបណ្ឌិត​នៅ​ក្នុង​កងទ័ព​សហរដ្ឋ​ក្នុង​ប្រទេស កូរ៉េ និង ជប៉ុន

  • មាន​កូន ១០ នាក់—ស្រី​៩​នាក់ និង ប្រុស​ម្នាក់

អែលឌើរ ដាល្លិន អេក អូក

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • បាន​សម្អាត​ហាង​ជុសជុល​វិទ្យុ​ដែល​ជា​មុខ​របរ​មុន​គេ​បង្អស់

  • ជា​មេធាវី និង ចៅក្រម​កំពូល​នៅ​រដ្ឋ យូថាហ៍

  • ធ្លាប់​ធ្វើ​ជា​ប្រធាន​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់

អែលឌើរ អិម រ័សុល បាឡឺដ

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ត្រូវបាន​គេ​ដាក់​ងារ​ថា ជា « លោក​ប៊ីស្សព » នៅ​ក្នុង​មហា​វិទ្យាល័យ​ដោយ​ព្រោះ​បទដ្ឋាន​ដ៏​ខ្ពស់​របស់​លោក

  • បាន​បើក​ហាង​លក់​ឡាន

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

អែលឌើរ រ៉ូបឺត ឌី ហែល

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់

  • បាន​ចម្រើន​វ័យ​ធំ​ឡើង​នៅ​ទីក្រុង នូវ យ៉ោក ស.រ.អា.

  • បាន​ធ្វើ​ជា​អ្នក​បោះបាល់​ឲ្យ​ក្រុម​បាល់​ឱប​របស់​សាលា​របស់​លោក

  • ជា​អ្នក​បើក​យន្តហោះ​ចំបាំង​នៅ​ក្នុង​កងទ័ព​អាកាស​សហរដ្ឋ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់

  • គឺ​ជា​ដៃគូ​បេសកកម្ម​ជាមួយ​អែលឌើរ​ឃុក នៅ​ក្នុង​ប្រទេស​អង់គ្លេស

  • បម្រើការ​ឲ្យ​ប្រពន្ធ័​អប់រំ​សាសនាចក្រ

  • ធ្លាប់​ធ្វើ​ជា​ប្រធាន​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់

អែលឌើរ ដេវីឌ អេ បែដណា

ក្នុង​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរ​នាក់

  • គឺ​ជា​ខ្សែ​ប្រយុទ្ធ​នៅ​ក្នុង​ក្រុម​កីឡា​បាល់​ឱប​នៅ​វិទ្យាល័យ​របស់​លោក

  • បន្ទាប់​ពី​បម្រើ​បេសកកម្ម​រួច​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ឪពុក​លោក​ដើម្បី​ក្លាយ​ជា​សមាជិក​សាសនាចក្រ

  • ធ្វើ​ជា​ប្រធាន​មហា​វិទ្យាល័យ រីក ឥឡូវ​នេះ​ជា​ប្រធាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ

អែលឌើរ ឃ្វីនថិន អិល ឃុក

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់

  • បាន​ទទួល​ទីបន្ទាល់​មួយ​អំពី​ការអធិស្ឋាន​ជាមួយ​បងប្រុស​របស់​លោក

  • ធ្លាប់​គឺ​ជា​ប្រធាន​ក្រុម​សិស្ស​នៅ​អនុវិទ្យាល័យ ជាមួយ​អនាគត​ភរិយា​របស់​លោក​ឈ្មោះ ម៉ារី ជា​អនុប្រធាន

  • ធ្លាប់​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ក្នុង​ប្រទេស ហ្វីលីពីន និង ប៉ាស៊ីហ្វិក

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់

  • បាន​ធ្វើ​នំបុ័ង​សម្រាប់​គ្រួសារ​ខ្លួន​នៅពេល​លោក​ធំពេញ​វ័យ

  • បាន​ចូលរួម​ការសម្តែង​នៅ​ក្នុង​កម្មវិធី​កូន​ភ្នំ គូម៉ូរ៉ា​កាល​នៅ​វ័យ​ជំទង់

  • បាន​បម្រើ​បេសកកម្ម​ក្នុង​ប្រទេស អាហ្សង់ទីន​ដែល​អែលឌើរ​ស្កត​ជា​ប្រធាន​បេសកកម្ម​របស់​លោក

អែលឌើរ នែល អិល អាន់ឌើរសិន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់

  • បាន​ចម្រើន​វ័យ​ធំ​ឡើង​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ​ក្នុង​រដ្ឋ អៃដាហូ ស.រ.អា.

  • បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​បារាំង ។

  • បាន​ជួយ​ដឹកនាំ​ការដាក់​ឲ្យ​ប្រើប្រាស់​គេហ​ទំព័រ Mormon.org

អែលឌើ រ៉ូណល អេ រ៉ាសបាន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់

  • ធ្វើ​ជា​ប្រធាន​បេសកកម្ម​នៅក្នុង​ទីក្រុង នូវ យ៉ោក

  • មាន​បាវចនា​ថា « មាន​តែ​មនុស្ស​ទេ​ដែល​សំខាន់​បំផុត »

  • ឧទ្ធិស​ឆ្លង​អគារ​សាសនាចក្រ​អិល. ឌី. អេស.​ដំបូង​គេ​នៅក្នុង​សារធារណ​រដ្ឋ​ឆែក

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​ជប៉ុន

  • ចាប់ផ្តើម​ធ្វើ​ជំនួញ​ផលិត​ឧបករណ៍​ហាត់​ប្រាណ

  • បម្រើ​ជា​ប៊ីស្សព​លើ​សាសនាចក្រ​ទាំង​មូល

អែលឌើរ ឌេល ជី រេនឡាន់

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ឈ្មោះ​កណ្តាល​របស់​លោក​គឺ ហ្គាន់នើរ មាន​ន័យ​ថា « ទាហាន​ដ៏​អង់​អាច »

  • ប្តូរ​ទៅ​រស់នៅ​ប្រទេស​ស៊ុយអែត​កាល​នៅ​វ័យ​ជំទង់

  • បម្រើការ​ជា​វេជ្ជបណ្ឌិត​ផ្នែក​បេះដូង