វីរបុរសក្នុងព្រះគម្ពីរមរមន
ការអញ្ជើញរបស់មរ៉ូណៃ
បន្ទាប់ពីឪពុករបស់លោកគឺមរមនបានស្លាប់ទៅ មរ៉ូណៃបានសរសេរលើផ្ទាំងមាស ។ គាត់បានសរសេរអំពីបព្វជិតភាព សាក្រាម៉ង់ និង បុណ្យជ្រមុជទឹក ។ គាត់បានអញ្ជើញយើងឲ្យអានព្រះគម្ពីរមរមន ហើយទូលសួរព្រះវរបិតាសួគ៌ ប្រសិនបើវាជាព្រះគម្ពីរពិត ។ ប្រសិនបើយើងអធិស្ឋាន ហើយស្តាប់រកមើលចម្លើយ នោះព្រះវិញ្ញាណបរិសុទ្ធអាចប្រាប់យើងថាគម្ពីរនេះពិត ។ មរ៉ូណៃបានកប់ផ្ទាំងនោះទុកក្នុងដី ដើម្បីរក្សាទុកវាឲ្យមានសុវត្ថិភាព ។
ខ្ញុំបានអានព្រះគម្ពីរជាមួយប៉ារបស់ខ្ញុំរៀងរាល់ថ្ងៃ ។ ការធ្វើបែបនេះ ជួយឲ្យខ្ញុំទទួលបានទីបន្ទាល់ ។ ខ្ញុំនឹងមិនបោះបង់វាចោលឡើយ !
ស្ពែនស៊ើរ ភី អាយុ ១០ ឆ្នាំ រដ្ឋ វីស្កុនសិន ស.រ.អា.