ឆ្នាំ​២០១៦
យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
December 2016


យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

family home evening

« ការ​រៀបចំ​កន្លែង​មួយ​សម្រាប់​ព្រះអម្ចាស់ » ទំព័រ ១០ ៖ ប៊ីស្សព ហ្គែរ៉ល កូសសែ រំឭក​អំពី​ការទទួលខុសត្រូវ​របស់​យើង​ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះអង្គសង្គ្រោះ ។ របៀប​មួយ​ដើម្បី​រៀបចំ​កន្លែង​មួយ​សម្រាប់​ព្រះអម្ចាស់ គឺ​ជួយ​មនុស្ស​ដែល​ត្រូវការ​ផ្ទះ​រស់នៅ ។ សូម​គិត​ពី​ការស្ម័គ្រ​ចិត្ត​នៅ​មជ្ឈមណ្ឌល​ដែល​មើល​ថែ​អ្នក​ដែល​គ្មាន​ផ្ទះ ប្រមូល​សម្ភារ​ផ្គត់ផ្គង់​នានា​ជូន​ដល់​ជន​ភៀស​ខ្លួន បង្កើន​ការ​បង់​ប្រាក់​ទៅ​ក្នុង​មូលនិធិ​ជំនួយ​មនុស្ស​ធម៌​របស់​សាសនាចក្រ ឬ ចុះ​ប្រឡូក​នឹង​សកម្មភាព​បម្រើ​នានា​នៅក្នុង​សហគមន៍​របស់​អ្នក ។ អ្នក​ក៏​អាច​ពិភាក្សា​ផងដែរ​អំពី​របៀប​យូរ​អង្វែង​ទៅ​មុខ​ទៀត ដែល​អ្នក​អាច​បម្រើ​ដល់​អ្នក​ដែល​គ្មាន​ទី​ជម្រក ដូច​ជា​បង្កើន​នូវ​មិត្តភាព​ជាដើម ។

« តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​កាន់តែ​ខិតជិត​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ? » ទំព័រ ៧០ ៖ ប្រាកដ​ណាស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​បុព្វហេតុ​សម្រាប់​រដូវកាល​នេះ ប៉ុន្តែ​អ្នក​អាច​ពិចារណា​ពី​របៀប​នានា ដែល​អ្នក​អាច​ចងចាំ​ពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ​ពេញ​មួយ​ឆ្នាំ ។ អ្នក​អាច​គិត​ពី​របៀប​នានា​ដើម្បី​បង្កើត​គេហដ្ឋាន​មួយ​ដែល​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ខ្លាំង ដូច​ជា​ដាក់​តាំង​រូបភាព​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ផ្ទះ​របស់​អ្នក ទន្ទេញ​ខគម្ពីរ​អំពី​ព្រះអង្គសង្គ្រោះ​រៀងរាល់​សប្តាហ៍ ឬ យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​លើ​ការ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ។ សូម​ដាក់​ផែនការ​អនុវត្ត​យោបល់​របស់​អ្នក ហើយ​កត់​ពី​របៀប​ដែល​ការខិតខំ​នោះ បាន​ជួយ​ឲ្យ​អ្នក​ខិតកាន់តែ​ជិត​ព្រះគ្រីស្ទ នៅក្នុង​សៀវភៅ​ទិនានុប្បវត្តិ​របស់​អ្នក ។