ចម្លើយមកពីសាវក តើខ្ញុំអាចមានអារម្មណ៍កាន់តែខិតជិត ព្រះអង្គសង្គ្រោះតាមរបៀបណា ? ដោយ អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដកស្រង់ចេញពី « That I Might Draw All Men unto Me » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៩-៤២ ។ យើងអាចស្រមៃគិតពីក្រោលសត្វនៅភូមិបេថ្លេហិម ជាទីកន្លែងដែលទ្រង់បានប្រសូត ។ យើងអាចចងចាំទ្រង់ នៅពេលយើងទទួលទានសាក្រាម៉ង់ ។ យើងអាចចងចាំថា ទ្រង់បានរងទុក្ខខ្លាំងប៉ុណ្ណាសម្រាប់យើង ប្រយោជន៍ឲ្យយើងអាចទទួលការអភ័យទោស ។ យើងអាចដឹងថាព្រះអង្គសង្គ្រោះគង់នៅក្បែរយើងជានិច្ច ។