ឆ្នាំ​២០១៦
ការសន្យា​ដ៏​ពិសេស​របស់​មរ៉ូណៃ
December 2016


រឿង​ចេញ​ពី​ព្រះគម្ពីរ​មរមន

ការសន្យា​ដ៏​ពិសេស​របស់​មរ៉ូណៃ

Moronis Special Promise 1
Moronis Special Promise 2
Moronis Special Promise 3

មរមន​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មរ៉ូណៃ ។ បន្ទាប់​ពី​មរមន​បាន​ស្លាប់​ទៅ មរ៉ូណៃ​បាន​សរសេរ​លើ​ផ្ទាំង​មាស ។

មរ៉ូណៃ​បាន​សរសេរ​អំពី​ការអធិស្ឋាន​ប្រសិទ្ធពរ​សាក្រាម៉ង់ ។ លោក​បាន​សរសេរ​ថា អ្វីៗ​ទាំងអស់​ដែល​ល្អ​គឺ​មក​ពី​ព្រះ ។

មរ៉ូណៃ​បាន​សរសេរ​ថា ព្រះយេស៊ូវ​ស្រឡាញ់​កុមារ​ទាំងអស់ ។ លោក​មាន​ប្រសាសន៍​ថា យើង​អាច​អធិស្ឋាន​ដើម្បី​មាន​សេចក្តីស្រឡាញ់​ក្នុង​ដួងចិត្ត​យើង ។

មរ៉ូណៃ​បាន​ធ្វើ​ការសន្យា​ដ៏​ពិសេស​មួយ ។ លោក​បាន​សរសេរ​ថា ប្រសិនបើ​យើង​អាន​ព្រះគម្ពីរ​មរមន ហើយ​ទូល​សួរ​ដល់​ព្រះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រាប់​យើង​ថា​គម្ពីរ​នេះ​ពិត ។ ក្រោយមក​មរ៉ូណៃ​បាន​កប់​ផ្ទាំង​នោះ​ទុក​ក្នុង​ភ្នំ​គូម៉ូរ៉ា ដើម្បី​រក្សា​ទុក​វា​ឲ្យ​មាន​សុវត្ថិភាព ។

ច្រើន​ឆ្នាំ​ក្រោយ​មក មរ៉ូណៃ​បាន​មក​កាន់​ផែនដី​វិញ​ក្នុង​សភាព​ជា​ទេវតា ។ ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​យ៉ូសែប ស៊្មីធ នូវ​កន្លែង​ដែល​បាន​កប់​ផ្ទាំង​មាស​នោះ ។ ព្រះ​បាន​ប្រទាន​ពរ​ដល់​យ៉ូសែប​នូវ​ព្រះចេស្តា ដើម្បី​បកប្រែ​ពាក្យ​នៅ​លើ​ផ្ទាំង​នោះ ។ សព្វ​ថ្ងៃ​នេះ​យើង​អាច​អាន​ពាក្យ​របស់​មរ៉ូណៃ​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន !