២០១៩
ការស្វែងរក​អ្នក​មាន​វិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក
ខែ មករា ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ការស្វែងរក​អ្នក​មាន​វិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក

មាន​ជម្រើស និង​សំណួរ​ជាច្រើន​ដើម្បី​ពិចារណា នៅពេល​ជ្រើសរើស​ដើម្បី​ទទួល​ជំនួយ​ដែល​អ្នក​ត្រូវការ ។

ប្រសិនបើ​អ្នក​ពុំ​ធ្លាប់​ត្រូវ​ជ្រើសរើស​យក​អ្នក​ផ្តល់​សេវា​សុខភាព​ផ្នែក​ផ្លូវ​ចិត្ត​ពីមុន​មក​ទេ នោះ​អ្នក​អាច​ពុំ​ដឹង​អំពី​ដើម្បី​របៀប​ស្វែងរក​អ្នក​ផ្តល់​សេវា​សុខភាព​ផ្នែក​ផ្លូវ​ចិត្ត​ម្នាក់​ដែល​សមរម្យ​សម្រាប់​ស្ថានភាព​ជាក់លាក់​របស់​អ្នក​ឡើយ ។ នេះ​ជា​អ្វី​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា នៅពេល​អ្នក​ចាប់ផ្តើម​ការស្រាវជ្រាវ​រក​បុគ្គល​ម្នាក់​ដែល​ត្រូវ​សម្រាប់​អ្នក ។

តើ​អ្នក​ត្រូវការ​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ប្រភេទ​ណា ?

អ្នក​មាន​វិជ្ជាជីវៈ​សុខភាព​ផ្លូវ​ចិត្ត​ធ្វើ​រោគវិនិច្ឆ័យ ហើយ​ព្យាបាល​ស្ថានភាព​ទាំងឡាយ​នៃ​សុខភាព​ផ្លូវ​ចិត្ត ។ ភាគច្រើន​នៃ​ពួកគេ​យ៉ាង​ហោច​ណាស់​មាន​សញ្ញាបត្រ​អនុបណ្ឌិត ឬ​មាន​ការអប់រំ ការបំពាក់បំប៉ន និង​គុណ​សម្បត្តិ​ជាន់​ខ្ពស់ ។ សូម​ប្រាកដ​ថា អ្នក​មាន​វិជ្ជាជីវៈ​ដែល​អ្នក​ជ្រើសរើស​អាច​ផ្តល់​សេវាកម្ម​នានា​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត ។

ខាង​ក្រោម​នេះ​មាន​រៀបរាប់​អំពី​ប្រភេទ​ដ៏​សាមញ្ញ​បំផុត​អ្នក​ផ្តល់​សេវាកម្ម ។ ពួកគេ​មួយ​ចំនួន​មាន​ឯកទេស​នៅក្នុង​ជំងឺ​ដូចជា​ ការព្យាបាល​ជំងឺ​ការបាក់ទឹកចិត្ត ការញៀន​ថ្នាំ ឬ​បញ្ហា​ក្នុងក្រុមគ្រួសារ ។​ សូម​ចាំ​ថា តម្លៃ​ដែល​ពួកគេ​យក ឬ​ការអប់រំ​ដែល​ពួកគេ​បាន​ទទួល ពុំ​មែន​ជា​សញ្ញា​បង្ហាញ​អំពី​គុណសម្បត្តិ ឬ​ជំនួយ​ដែល​ពួកគេ​អាច​មាន​នោះ​ទេ ។

វេជ្ជបណ្ឌិត​ផ្នែក​វិកល​ចរិត

វេជ្ជបណ្ឌិត​ផ្នែក​វិកល​ចរិត​គឺជា​វេជ្ជបណ្ឌិត ( វេជ្ជ. ឬ វេជ្ជ.ផ្នែក​ឆ្អឹង ) ដែល​មាន​ឯកទេស​ក្នុង​ការចេញ​វេជ្ជបញ្ជា​ថ្នាំ ដើម្បី​ព្យាបាល​ស្ថានភាព​នានា​នៃសុខភាព​ផ្លូវ​ចិត្ត ។ ពួកគេ​អាច​មាន​ឯកទេស​បន្ថែម​ទៀត​នៅក្នុង​ការព្យាបាល​ក្រុម​អ្នក​ជំងឺ​ដូចជា កុមារ ក្មេង​ជំទង់ មនុស្ស​ពេញវ័យ ឬ​អ្នក​ជំងឺ​ដែល​ជា​មនុស្ស​ចាស់ ។

អ្នក​ឯកទេស​រោគ​ចិត្ត

អ្នក​ឯកទេស​រោគ​ចិត្ត​គឺ​ត្រូវបាន​បំពាក់បំប៉ន​ទាក់ទង​នឹង​គំនិត សតិអារម្មណ៍ និង​ឥរិយាបថ​នានា ។ ជាទូទៅ អ្នក​ឯកទេស​រោគ​ចិត្ត​មាន​សញ្ញាបត្រ​បណ្ឌិត ( មហា​បរិញ្ញា, មហារ​បរិញ្ញា​ផ្នែក​រោគ​ចិត្ត, បណ្ឌិត​ផ្នែក​អប់រំ ) ។

ពេទ្យ​គិលានុបដ្ឋាយិកា​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត

ពេទ្យ​គិលានុបដ្ឋាយិកា​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​គឺជា​គិលានុបដ្ឋាយិកា​ដែល​មានវិជ្ជាជីវៈ​ជាមួយ​នឹង​ការបំពាក់បំប៉ន​ក្នុងការ​ចេញ​វេជ្ជបញ្ជា ដើម្បី​ព្យាបាល​ស្ថានភាព​នានា​នៃសុខភាព​ផ្លូវ​ចិត្ត ។

អ្នក​ធ្វើការ​ផ្នែក​គ្លីនិក​សង្គម​ដែល​មាន​អាជ្ញាប័ណ្ណ

អ្នក​ធ្វើការ​ផ្នែក​គ្លីនិក​សង្គម​មាន​ការបំពាក់បំប៉ន និង​មាន​បទពិសោធន៍​ជាក់លាក់​នៅក្នុង​ការព្យាបាល​ស្ថានភាព​នានា​នៃ​សុខភាព​ផ្លូវ​ចិត្ត ។ ជាទូទៅ អ្នក​ធ្វើការ​ផ្នែក​គ្លីនិក​សង្គម​មាន​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ការងារ​សង្គម (MSW) ។

អ្នក​ប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ

អ្នក​ប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ​មាន​ការបំពាក់បំប៉ន និង​មាន​បទពិសោធន៍​ក្នុង​ការព្យាបាល​ស្ថានភាព​នានា​នៃ​សុខភាព​ផ្លូវ​ចិត្ត ។ ជាទូទៅ អ្នក​ប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ​មាន​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ (MS) ។

តើ​អ្នក​គួរតែ​ពិចារណា​អ្វី​ខ្លះ នៅពេល​ជ្រើសរើស​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ច្រើន​ប្រភេទ​បែប​នេះ ?

  • ស្ថានភាព​របស់​អ្នក ។ អ្នក​មាន​វិជ្ជាជីវៈ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ភាគច្រើន​មាន​សមត្ថភាព​ព្យាបាល​ស្ថានភាព​នានា​ដែល​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន ប៉ុន្តែ​អ្នក​អាច​ជ្រើសរើស​នរណា​ម្នាក់​ដែល​មាន​ជំនាញ​នៅក្នុង​បញ្ហា​របស់​អ្នក ។

  • ទោះបី​អ្នក​ត្រូវការ​ឱសថ​ព្យាបាល ឬ​ការប្រឹក្សា ឬ​ត្រូវការ​ទាំង​ពីរ​ក៏​ដោយ ។ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ជា​ច្រើន​អាច​មាន​សមាសភាគ​នៃ​ផ្នែក​ជីវសាស្ត្រ ផ្លូវចិត្ត សង្គម និង​ខាង​វិញ្ញាណ ។ ជា​លទ្ធផល អ្នក​អាច​ត្រូវ​ជួប​នឹង​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ច្រើន​ជាង​មួយ ។ ឧទាហរណ៍ អ្នក​អាច​ត្រូវ​ជួប​នឹងវេជ្ជបណ្ឌិត​ផ្នែក​វិកល​ចរិត ដើម្បី​ទទួល​វេជ្ជបញ្ជាផ្នែក​ថ្នាំ និង​ត្រូវ​ជួប​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ម្នាក់​ទៀត​សម្រាប់​ការប្រឹក្សា​យោបល់ ។

តើ​អ្នក​អាច​ស្វែងរក​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ដោយ​របៀប​ណា ?

អ្នក​មាន​ជម្រើស​មួយ​ចំនួន ៖

  • សូម​វេជ្ជបណ្ឌិត​ដែល​មើល​ថែ​អ្នក​ជា​ចម្បង​នូវ​បញ្ជី​មួយ​នៃ​អ្នក​ផ្តល់​សេវាកម្ម​នោះ ដែល​ពួកគាត់​ផ្តល់​អនុសាសន៍ ។

  • ស្វែងរក​ការណែនាំ ឬ​ការ​ប្រាប់​ពី​មិត្តភក្តិ​ដែល​ទុកចិត្ត សមាជិក​គ្រួសារ ថ្នាក់ដឹកនាំ​សាសនាចក្រ វេជ្ជបណ្ឌិត ឬ​សេវាកម្ម​គ្រួសារ ប.ថ.ក. ( ប្រសិនបើ​មាន​ការិយាល័យ​មួយ​នៅក្នុង​តំបន់​របស់​អ្នក ) ។

  • ទាក់ទង​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​មូលដ្ឋាន ឬ​ថ្នាក់​ជាតិ ( តាមរយៈ​ទូរសព្ទ ឬ​តាម​អ៊ិនធើរណែត ) ។

  • ស្រាវជ្រាវ​តាម​អ៊ិនធើរណែត​រក​អង្គការ​ដែល​មាន​វិជ្ជាជីវៈ ដែល​មាន​សៀវភៅ​បញ្ជី​អាសយដ្ឋាន​អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ផ្លូវ​ចិត្ត​នៅក្នុង​តំបន់​របស់​អ្នក ។

តើ​មាន​សំណួរ​អ្វី​ខ្លះ​ដែល​អ្នក​គួរតែ​សួរ នៅពេល​អ្នក​ជ្រើសរើស​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត ?

សូម​គិត​ពី​ការពិភាក្សា​បញ្ហា​ទាំង​នេះ ៖

  • តើ​ពួកគេ​ជា​សមាជិក​សាសនាចក្រ​សកម្ម​ដែរ​ឬទេ ? ប្រសិនបើ​អត់​ទេ​នោះ តើ​ពួកគេ​មាន​គុណ​តម្លៃ​ផ្នែក​សីលធម៌​ដូច​អ្នក​ដែរ​ឬ​ទេ ?

  • តើ​ពួកគេ​មាន​ការអប់រំ ការបំពាក់បំប៉ន និង​បទពិសោធន៍​ប៉ុន្មាន​ឆ្នាំ​ដែរ ?

  • តើ​ពួកគេ​មាន​ឯកទេស​ខាង​អ្វី​ខ្លះ ?

  • តើ​ពួកគេ​ធ្វើការ​ជាមួយ​អ្នកផ្តល់​ធានា​រ៉ាប់រង​ណា​ខ្លះ ?

  • តើ​ពួកគេ​ធ្វើការ​ប៉ុន្មាន​ម៉ោង តម្លៃ​ប៉ុន្មាន ហើយ​រយៈពេល​ប៉ុន្មាន​ក្នុង​មួយវគ្គៗ ?

នៅពេល​ជ្រើសរើស​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត សូម​កុំ​ស្ទាក់ស្ទើរ​សួរ​សំណួរ​ឲ្យ​បាន​ច្រើន ។ អ្នក​អាច​សួរ​សំណួរ​នានា​ពីមុន​ធ្វើការណាត់​ជួប​ជា​លើក​ដំបូង ។ អ្នក​ផ្តល់​សេវា​ជា​ច្រើន​នឹង​មាន​គេហទំព័រ​មួយ ដែល​បង្ហាញ​នូវ​ប្រធានបទ​ជា​ច្រើនដែល​បាន​រៀបរាប់​ពី​ខាង​ដើម​មក ។ ការស្វែងរក​អ្នក​ផ្តល់​សេវា​ដែល​ត្រឹមត្រូវ​គឺជា​រឿង​ចាំបាច់ ដើម្បី​ស្ថាបនា​ទំនាក់ទំនង​នៃ​ទំនុក​ចិត្ត ហើយ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ការព្យាបាល​របស់​អ្នក ។ នៅពេល​អ្នក​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ជម្រើស​របស់​អ្នក នោះ​អ្នក​នឹង​ត្រូវបាន​ចង្អុល​បង្ហាញ​ទៅ​តាម​ទិសដៅ​ត្រឹមត្រូវ ។