២០១៩
ជូន​ចំពោះ​ឪពុក​ម្តាយ និង​មនុស្ស​ពេញ​វ័យ​ផ្សេង​ទៀត
ខែ មករា ឆ្នាំ ២០១៩


ជូន​ចំពោះ​ឪពុក​ម្តាយ

យើង​រីករាយ​ដើម្បី​ណែនាំ​ទស្សនាវដ្តី ប្រិយមិត្ត ​ថ្មី​ ! ទស្សនាវដ្តី​នេះ​នឹង​មាន​មក​ជាមួយ​ លីអាហូណា ​របស់​អ្នក ។ ប្រសិន​បើ​អ្នក​ពុំ​មាន​កូន​នៅ​ផ្ទះ​ទេ​នោះ យើង​សង្ឃឹម​ថា អ្នក​នឹង​ចែកចាយ​វា​ជាមួយ​ចៅ អ្នក​ជិតខាង ឬ​កុមារ​នៅ​ថ្នាក់​អង្គការបឋម​សិក្សា ។

នេះ​គឺជា​អ្វីដែល​អ្នក​នឹង​ឃើញមាន​នៅក្នុង​ទស្សនាវដ្តី ប្រិយមិត្ត ថ្មី ៖

  • មាន​រឿង ចម្រៀង និង​សកម្មភាព​ច្រើន​ជាង ២០ ទំព័រ

  • ក្រដាស​ថ្មី​ដែល​ងាយ​ស្រួល​ផាត់ពណ៌ គូររូប និង​កាត់​រូប

  • សារ​លិខិត​គណៈប្រធាន​ទី​មួយ

  • រឿង​នានា​អំពីការងារ​បម្រើ​ទូទាំង​សាកលលោក​មក​ពី​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • រឿង​នានា​​មក​ពី​កុមារ​នៅជុំវិញ​ពិភពលោក ។

  • ធនធាន​នានា​សម្រាប់​រាត្រីជួបជុំ​ក្រុមគ្រួសារ និង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ។

យើង​ចង់​បាន​យោបល់​របស់​អ្នក​ស្តីពី ៖

  • បទពិសោធន៍​របស់​គ្រួសារ​អ្នក​ក្នុង​ការ​ប្រើ​ទស្សនាវដ្តី ប្រិយមិត្ត ថ្មី ។

  • បទពិសោធន៍​​របស់​អ្នក​ចែកចាយ​ជាមួយ​មនុស្ស​ដទៃ ។

  • យោបល់​កែលម្អ​នានា ។

New Friend

50 E. North Temple Street, Room 2393

Salt Lake City, UT 84105 USA

liahona@ldschurch.org

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត