យុវមជ្ឈិមវ័យ
រៀនដើម្បីធ្វើកិច្ចការលំបាក
នៅពេលខ្ញុំគិតអំពីពាក្យភាពខ្លួនទីពឹងខ្លួន ឃ្លាមួយមកពីប្រធានបេសកកម្មខ្ញុំបានផុសឡើងក្នុងចិត្តខ្ញុំ ៖ « សូមធ្វើកិច្ចការលំបាកៗដោយខ្លួនឯង » ។ មែនហើយ វាគឺជាសេចក្តីថ្លែងមួយដ៏ចម្លែក ប៉ុន្តែមានសេចក្តីពិតជាច្រើននៅក្នុងគំនិតដែលថា មានរឿងលំបាកៗជាច្រើននៅក្នុងជីវិតយើង យើងពុំអាចសូមឲ្យមនុស្សដទៃធ្វើវាជំនួសយើងបានឡើយ ។
ដូច្នេះតើយើង « ធ្វើកិច្ចការលំបាកៗដោយខ្លួនឯង » ទាក់ទងនឹងភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្តយ៉ាងដូចម្តេច ? តើយើងអាចដោះស្រាយការខកចិត្ត និង រៀនដោះស្រាយនូវគ្រប់បញ្ហាផ្នែកផ្លូវចិត្តរបស់យើងដោយរបៀបណា ?
ដោយអំណរគុណ យើងពុំត្រូវទុកឲ្យនៅក្នុងទីងងឹតឡើយ—ធនធាននានាមាននៅជុំវិញយើង ។ យើងអាចរកឃើញធនធានមួយចំនួននេះនៅក្នុង « របៀប ១៤ យ៉ាង ដើម្បីធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកត្រឡប់មកលើផ្លូវវិញ » ។ កាន់តែសំខាន់បំផុតនោះ យើងអាចធ្វើឲ្យជីវិតយើងមានភាពងាយស្រួល នៅពេលយើងគោរពបទបញ្ញត្តិ ( សូមមើលទំព័រ ៤៤ ) ។
ការរៀនឆ្លើយតបចំពោះអ្វីៗដែលកើតឡើងនៅក្នុងជីវិតយើងគឺជាដំណើរការមួយ ។ ការមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្តពុំមែនមានន័យថា យើងនឹងមានអារម្មណ៍តាមអ្វីដែលយើងចង់មានជានិច្ចនោះទេ ។ វាមានន័យថា តាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ និងកិច្ចខិតខំផ្ទាល់របស់យើង នោះយើងអាចគ្រប់គ្រងផ្លូវចិត្តក្នុងរបៀបមួយដែលមានសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិត ។ ប្រធាន អិម រ័សុល បាឡឺដ ផ្តល់ការទូន្មានមួយចំនួនដល់យើងឲ្យអនុវត្តដើម្បីសម្រេចបាននូវតុល្យភាពនេះ ( សូមមើលទំព័រ ៤៨ ) ។
នៅពេលយើង ស្វែងរកភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត យើងអាចទទួលអារម្មណ៍ថា យើងដូចជាចាបតូចមួយ ( សូមមើលទំព័រ ៤៦ ) ប៉ុន្តែពេលយើងអនុវត្តកិច្ចខិតខំនេះ និងមានភាពជាដៃគូជាមួយព្រះវរបិតាសួគ៌ នោះយើងអាចមានទំនុកចិត្តថា ថ្ងៃណាមួយយើងនឹង « ហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រី » ( អេសាយ ៤០:៣១ ) ដែលជាវិធីមួយទៀតនៃការនិយាយថា យើងនឹងមានកម្លាំងដើម្បីធ្វើកិច្ចការលំបាកៗដោយខ្លួនឯងបាន ។
សូមជូនពរឲ្យអ្នកបានសម្រេច
ហ៊ីស្សើ ជេ ចនសុន