ពួកសាវកនៅជុំវិញពិភពលោក
ប្រធានបាឡឺដទស្សនកិច្ចនៅរដ្ឋតិចសាស ស.រ.អា
ពួកសាវកធ្វើដំណើរជុំវិញពិភពលោក ដើម្បីផ្តល់ការងារបម្រើដល់មនុស្ស ហើយបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
នៅពេលព្យុះដ៏ខ្លាំងដែលហៅថា ហើរីខេន ហាវី បានបោកបក់នៅទីក្រុងហូស្តុន រដ្ឋតិចសាស ស.រ.អា. មានផ្ទះរបស់មនុស្សជាច្រើនត្រូវបានជន់លិចលង់ ឬត្រូវបានបំផ្លាញ ។ ប្រធាន អិម រ័សុល បាឡឺដ បានធ្វើដំណើរទៅទីនោះដើម្បីជួយ !
មិនយូរប៉ុន្មានបន្ទាប់ពីយន្តហោះរបស់លោកបានចុះចត លោកបានទៅមជ្ឈមណ្ឌលមេបញ្ជាការភ្លាម ជាកន្លែងដែលសាសនាចក្រប្រមូលគ្រឿងបរិក្ខារនានា ហើយបញ្ជូនឲ្យទៅពួកស្ម័គ្រចិត្តដៃជំនួយមរមន ។
បន្ទាប់មក លោកបានទៅសួរសុខទុក្ខប្រជាជនដែលមានផ្ទះជាច្រើនត្រូវជនលិចលង់ ។ មានផ្លូវមួយចំនួនត្រូវបានកកស្ទះ ដូច្នេះលោកបានដើរពីផ្ទះមួយទៅផ្ទះមួយទៀត ។ លោកបានស្តាប់មនុស្សទាំងនោះ ហើយចែកចាយសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ជាមួយពួកគេ ។
លោកបានជួបពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកដទៃទៀតនៃសាសនាចក្រដែលកំពុងជួយ ។
លោកបានថ្លែងនៅក្នុងការប្រជុំធម្មនិដ្ឋានមួយ និងការប្រជុំសាក្រាម៉ង់ចំនួនបី ដូច្នេះលោកអាចចែកចាយសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ជាមួយមនុស្សជាច្រើន !
ពេលលោកបានជួបបុរសចំណាស់ម្នាក់ ដែលផ្ទះរបស់គាត់ត្រូវបានបំផ្លិចបំផ្លាញ នោះប្រធានបាឡឺដបានថ្លែងថា ៖
ខ្ញុំជាសាវកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ … ពួកយើងចង់ឲ្យអ្នកដឹងថា យើងស្រឡាញ់អ្នក ។ ហើយយើងនៅទីនេះ ដោយសារព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងនៅទីនេះ ។