២០១៩
និមិត្ត​រូប​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី
ខែ មករា ឆ្នាំ ២០១៩


និមិត្ត​រូប​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី

បាន​ដកស្រង់​ចេញ​មក​ពី រ័សុល អិម ណិលសុន « In This Holy Land » Tambuli, ខែ កុម្ភៈ ឆ្នាំ ១៩៩១ ទំព័រ ១៣, ១៧, ១៨ ។

ក្រៅពី​ការបង្រៀននេះ យើង​អាច​រកឃើញអត្ថន័យ​នៅក្នុង​វត្ថុ​នានា វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទីកន្លែង​នានា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

the River Jordan

រូបភាព​មក​ពី Getty Images

ទឹក ៖ « ទន្លេ​យ័រដាន់​គឺជា​ទីកន្លែង​ដែល​ព្រះយេស៊ូវ​បាន​ជ្រើស​រើស​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់​ដោយ​យ៉ូហាន ដើម្បី ‹ សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត › [ ម៉ាថាយ ៣:១៥ ] ។ តើ​វា​ចាំបាច់​ដែរ​ឬទេ​ដែល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​ទឹក​ទន្លេ​ដ៏ស្រស់​បំព្រង​ដែល​រាក់​បំផុត​នៅលើ​ភពផែនដី​នេះ ។ តើ​ទ្រង់​អាច​ជ្រើ​ស​យក​កន្លែង​ដែល​ប្រសើរ​ជាង​នេះ ដើម្បី​ធ្វើ​ជា​និមិត្ត​រូប​នៃ​ការបន្ទាប​ខ្លួន​ដ៏​ជ្រាលជ្រៅ​ដែល​ទ្រង់​បាន​យាង​ទៅ និង​​មក​ពី​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ​ដែរ​ឬ​ទេ ? »

ភ្នំ ៖ « ភ្នំពុំ​ងាយស្រួល​នឹង​ឡើងឡើយ ។ តាំង​ពីមុន​រហូត​ដល់​ឥឡូវ​នេះ ព្រះអម្ចាស់​បាន​ហៅ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ឡើង​ភ្នំ ដើម្បី​គូស​បញ្ជាក់​អំពី​ឥទ្ធិពល​នៃ​កិច្ចខិតខំ និង​ការគោរព​ប្រតិបត្តិ ។ ទ្រង់​នឹង​សុំ​រឿង​នេះ​ពី​អ្នក​ទាំងដោយ​ប្រៀបធៀប និង​ដោយ​ពិតប្រាកដ​ផងដែរ » ។

hand squeezing olives

អូលីវ ៖ « ព្រះយេស៊ូវ​បាន​យាង​ទៅកាន់​ជើង​ភ្នំ​ដើម​អូលីវ ដើម្បី​បំពេញ​ផ្នែក​ដំបូង​នៃ​ដង្វាយធួន ។ ទ្រង់​បាន​ធ្វើកិច្ចការ​នេះ​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានី ។ ពាក្យ គែតសេម៉ានី មក​ពី​ពាក្យ​ដើម​ពីរ​នៃ​ភាសា​ហេព្រើរ ៖ ពាក្យ gath មាន​ន័យ​ថា ‹ សង្កត់ › និង​ពាក្យ shemen មាន​ន័យ​ថា ‹ ប្រេង › ជាពិសេស​គឺ​ប្រេង​អូលីវ ។

« នៅ​ទីនោះ អូលីវ​ត្រូវបាន​សង្កត់​ដោយ​ទម្ងន់​នៃ​រង្វង់​កង់​ថ្ម​ដ៏​ធ្ងន់ ដើម្បី​ច្របាច់​ប្រេង​ដ៏មានតម្លៃ​ចេញពី​ផ្លែ​អូលីវ ។ ដូច្នេះ​ព្រះគ្រីស្ទ​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី​គឺ​ពិត​ជា​ត្រូវ​បាន​​សង្កត់​នៅក្រោម​ទម្ងន់​នៃ​អំពើ​បាប​របស់​ពិភពលោក ។ ទ្រង់​បាន​ស្រក់​​ដំណក់​ឈាម​ធំៗ—‹ ប្រេង › នៃ​ព្រះជន្ម​របស់​ទ្រង់—ដែល​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស ។ ( សូមមើល លូកា ២២:៤៤; គ. និង ស. ១៩:១៨ ) » ។

ភ្នំ​លលាដ៏​ក្បាល ៖ « ជាកន្លែង​ដែល​ការឆ្កាង​កើត​ឡើង​នៅលើ​​ទួល​មួយ​ហៅ​ថា កាល់កូថា ( ភាសាហេព្រើរ ) ឬ កាល់វ៉ារី ( ឡាតាំង ) មានន័យ​ថា ‹ លលាដ៏​ក្បាល › ។ លលាដ៏​ក្បាល​​ជា​និមិត្ត​រូប​នៃ​សេចក្តីស្លាប់ ។ នៅ​កន្លែង​ដូច្នេះ ការពលិកម្ម​ដ៏​ធួន​ត្រូវបាន​បំពេញ ។ នៅលើ​ឈើឆ្កាង ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​ត្រូវបាន​លើក​ព្យួរ​រហូត​ដល់​សុគត​នៅក្នុងភាព​ដ៏​សំខាន់​បំផុត​នៃ​ភាព​សំខាន់ៗ​ទាំងអស់​—គឺ​ការ​ទទួលស្គាល់ និង​ភាពពិតប្រាកដ​នៃ​ព្រះចេស្តា​ឈ្នះ​លើ​សេចក្តីស្លាប់​របស់​ព្រះអម្ចាស់ » ។