គ្រាប់ពូជនៃសេចក្តីជំនឿ
ព្យាការីអាលម៉ាបានប្រៀបធៀបការរីកចម្រើននៃទីបន្ទាល់ទៅនឹងការដាំគ្រាប់ពូជមួយ ( សូមមើល អាលម៉ា ៣២ ) ។ នៅពេលអ្នកអធិស្ឋាន អានព្រះគម្ពីរ និងជួយមនុស្សដទៃ នោះសេចក្តីជំនឿរបស់អ្នកនឹងរីកដុះដាលឡើង ! សូមសាកល្បងការពិសោធន៍នេះដើម្បីមើលពន្លកនៃគ្រាប់ពូជ ។
អ្វីដែលអ្នកនឹងត្រូវការ ៖
គ្រាប់សណ្តែក ( ប្រភេទណាក៏បាន )
ក្រដាសជូត
ថង់ជ័រថ្លាដែលអាចបិទភ្ជិតបាន
-
សូមដាក់ក្រដាសជូតនៅក្នុងថង់ជ័រ ។ ដាក់គ្រាប់សណ្តែកនៅពីលើក្រដាសជូត ហើយបិទថង់នោះ ។
-
ដាក់ថង់នោះនៅកន្លែងមានពន្លឺព្រះអាទិត្យ ។ ប្រហែលជាមួយសប្តាហ៍ក្រោយមក គ្រាប់សណ្តែកចាប់ផ្តើមចេញពន្លក !
-
សូមទុកឲ្យវាបន្តលូតលាស់មួយរយៈ ។ នៅពេលអ្នកឃើញវាមានឫស សូមយកវាទៅដាំនៅលើដី ។ សូមស្រោចទឹក និងដាក់វាឲ្យត្រូវពន្លឺព្រះអាទិត្យ ហើយមើលថា តើវានឹងលូតលាស់ប៉ុណ្ណា !
ការផ្គូផ្គងដំណាំ
ទីបន្ទាល់របស់មនុស្សម្នាក់ៗរីកដុះដាលផ្សេងៗគ្នា ។ តើអ្នកអាចផ្គូផ្គងដំណាំនីមួយៗទៅនឹងស្រមោលរបស់វាបានដែរឬទេ ?