រតនសម្បត្តិដ៏ល្អឥតខ្ចោះ ដើម្បីចែកចាយ
គ្រូបង្រៀនរបស់ឌីអេហ្គោបាននិយាយថា « ថ្ងៃស្អែកគឺជាថ្ងៃពិសេសណាស់ ។ យើងនឹងមានកម្មវិធីការបង្ហាញ និងការប្រាប់ ! »
ឌីអេហ្គោបានញញឹម ។ គាត់ចូលចិត្តកម្មវិធីការបង្ហាញ និងការប្រាប់ ! គាត់ទន្ទឹងរង់ចាំបង្ហាញអ្វីមួយពិសេសដល់មិត្តភក្តិរបស់គាត់ ។
បន្ទាប់ពីចេញពីរៀន ឌីអេហ្គោបានប្រាប់ម៉ាក់អំពីដំណឹងដ៏អស្ចារ្យនេះ ។
គាត់បានសួរថា « តើកូនគួរតែយកអ្វីទៅបង្ហាញ ? »
ម៉ាក់គាត់បាននិយាយថា « អ្វីមួយដែលពិសេសចំពោះកូន » ។
« ខ្ញុំអាចយកឆ្កែទៅ ! »
ម៉ាក់បាននិយាយថា « ម៉ាក់គិតថា យើងពុំអាចយកឆ្កែទៅសាលាបានទេ ។ ប៉ុន្តែមានរតនសម្បត្តិពិសេសជាច្រើនផ្សេងទៀតដែលកូនអាចចែកចាយបាន » ។
មិនយូរប៉ុន្មានក្រោយមក ការតាមរករតនសម្បត្តិរបស់ឌីអេហ្គោបានចាប់ផ្តើម ! គាត់បានរកឃើញតុក្កតាស្វាមួយ ។ តើគាត់គួរតែយកវាទៅទេ ? ប៉ុន្តែឌីអេហ្គោបានបន្តស្វែងរកមើលទៀត ។
គាត់បានរកមើលនៅខាងក្រោយកៅអីនៅផ្ទះបាយ ។ គាត់បានមើលលើធ្នើរដាក់សៀវភៅ ។ គាត់ពុំបានឈប់ឡើយ រហូតដល់គាត់រកឃើញអ្វីមួយដែលត្រឹមត្រូវ ។
បន្ទាប់មកគាត់បានរកមើលនៅក្បែរគ្រែរបស់គាត់ ។ គាត់បានរកឃើញអ្វីមួយដ៏ល្អឥតខ្ចោះ !
ឌីអេហ្គោបានរត់ទៅបង្ហាញម៉ាក់ ។ គាត់បានឱបរតនសម្បត្តិរបស់គាត់យ៉ាងណែន ។
គាត់បាននិយាយថា « ម៉ាក់ ! មើលនែ៎ ! កូនបានរកឃើញវត្ថុមួយដ៏ល្អបំផុត » ។
គាត់បានលើករូបភាពតូចមួយឲ្យម៉ាក់មើល ។ វាជារូបភាពរបស់ព្រះយេស៊ូវកាលទ្រង់នៅតូច ។ ឌីអេហ្គោមានអារម្មណ៍ល្អ នៅពេលគាត់បានមើលទៅរូបភាពនោះ ។ គាត់ចង់ឲ្យមិត្តរបស់គាត់នៅសាលារៀនមានអារម្មណ៍ល្អដែរ ។
ម៉ាក់បាននិយាយថា « នោះគឺជាវត្ថុមួយដ៏ពិសេសសម្រាប់កម្មវិធីការបង្ហាញ និងការប្រាប់ ។ តើកូននឹងប្រាប់ដល់សិស្សនៅថ្នាក់កូនអ្វីខ្លះអំពីព្រះយេស៊ូវ ? »
គាត់បាននិយាយថា « ដើម្បីឲ្យមនុស្សគ្រប់រូបអាចរីករាយបាន ។ ដោយសារព្រះយេស៊ូវស្រឡាញ់មនុស្សគ្រប់រូប ! »