២០១៩
សាសនាចក្រ​នៅទីនេះ—ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន
ខែ មករា ឆ្នាំ ២០១៩


សាសនាចក្រ​នៅទីនេះ

ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន

Japanese family at a cemetery

នៅ​ឯទីបញ្ចុះសព​​យ៉ាណាកា​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន គ្រួសារមួយ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឈ្មោះ​សេនតូស បាន​​ទៅ​ជួបគ្នា​ក្នុង​ពិធី​រំឭក​ខួប​គ្រួសារ​របស់​ពួកគេ ។ សម្រាប់​ពួកគេ កន្លែង​នេះ​គឺជា​កន្លែង​ចងចាំ​ ដែល​កាន់តែ​ពិសិដ្ឋ ដោយសារ​ចំណេះ​ដឹងរបស់​ពួកគេ​​អំពី​​ដំណឹងល្អ​​ដែល​ថា ក្រុមគ្រួសារ​អាចរស់នៅជាមួយ​គ្នា​ជារៀង​រហូត ។

ការគោរព​ដល់​ក្រុមគ្រួសារ និង​ជីដូនជីតា​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅក្នុង​វប្បធម៌​ជប៉ុន ហើយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយជាជនជាតិ​​ជប៉ុន​រីករាយ ដែល​ឥឡូវ​នេះ​ប្រទេស​របស់​ពួកគេ​មាន​ពរ​ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ​បី ៖ តូក្យូ ( ព្រះវិហារ​បរិសុទ្ធ​ទី​មួយ​នៅ​អាស៊ី បាន​ឧទ្ទិស​ឆ្លង​ក្នុង​ឆ្នាំ ១៩៨០ ហើយ​បច្ចុប្បន្ននេះ​កំពុង​ជួសជួល ), ហ្វូកៅកា ( បាន​ឧទ្ទិស​ឆ្លង​នៅ​ក្នុង​ឆ្នាំ ២០០០ ) និង សាបប៉ូរ៉ូ ( បាន​ឧទ្ទិស​ឆ្លង​នៅ​ក្នុង​ឆ្នាំ ២០១៦ ) ។ ប្រទេស​ជប៉ុន​ក៏​ជា​ទីតាំង​នៃ​មជ្ឈមណ្ឌលពង្ស​ប្រវត្តិ អិល. ឌី. អេស ទាំង ៦៤ ផង​ដែរ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​គេ​បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅក្នុង​ឆ្នាំ ១៩០១ ដែល​ដឹកនាំ​ដោយ​អែលឌើរ ហ៊ីប៊ើរ ចេ ក្រាន្ត ( ១៨៥៦–១៩៤៥ ) ដែល​កាល​នោះ​គឺជា​សមាជិក​​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​ក្រោយ​មក​ក្លាយ​ជា​ប្រធាន​ទី​ប្រាំ​ពីរ​នៃ​សាសនាចក្រ ។ សព្វថ្ងៃ​នេះ​មាន​សមាជិក​ជិត ១៣០០០០ នាក់​នៅក្នុង​ប្រទេស​ជប៉ុន​ក្នុង​ចំណោម ២៦១ ក្រុមជំនុំ ។

  • ការបកប្រែ​ព្រះគម្ពីរ​មរមន​ដំបូង​ជា​ភាសា​ជប៉ុន​ចំណាយ​ពេល​ប្រាំ​ឆ្នាំ ហើយ​បាន​បញ្ចប់​នៅក្នុង​ឆ្នាំ ១៩០៩ ។ កំណែ​បកប្រែ​ត្រូវបាន​បោះពុម្ព​នៅក្នុង​ឆ្នាំ ១៩៥៧ ។

  • សាលា​ប្រជុំ អិល. ឌី. អេស. ដំបូង​គេ​នៅ​អាស៊ី​ត្រូវបាន​ឧទ្ទិស​ឆ្លង​នៅក្នុង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៦៤ ។

  • អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​មក​ពី​ពូជពង្សជនជាតិ​ជប៉ុន រួមមាន អែននី វ៉ាយ គូម៉ាស៊ូ ( ១៩២៣–២០១១ ) កើត​នៅ​រដ្ឋ​ហាវ៉ៃ; សាម ខេ ស្សីមម៉ាប៊ូគូរ៉ូ ( ១៩២៥-២០១៥), កើត​នៅ​រដ្ឋហាវ៉ៃ, យ៉ូស្ស៊ីហីកូ គីគូឈី ដែល​លាលែង​ពី​តំណែង គ័ឈី អោយ៉ាហ្គី ដែល​លាលែង​ពី​ដំណែង, តាកាស្ស៊ី វ៉ាដា និង កាស្ស៊ូហីកូ យ៉ាម៉ាស្សាតា ។