២០១៩
តើ​យើង​ស្វែងរក​អំណរ និង​សុភមង្គល​តាម​របៀប​ណា ?
ខែ ធ្នូ ឆ្នាំ ២០១៩


តើ​យើង​ស្វែងរក​អំណរ និង​សុភមង្គល​តាម​របៀប​ណា ?

Painting of the Savior

ទ្រង់​បាន​ព្យាបាល​ពួកគេ​ទាំងអស់​គ្នា ដោយ ម៉ៃឃល ម៉ម

សម្រាប់​ខ្ញុំ និង​មនុស្ស​ដទៃ​ជាច្រើន​ទៀត មាន​ពេល​ខ្លះ​បាន​ដាក់​បន្ថែម​នូវ​ភាពសាំញ៉ាំ​មួយ​ចំនួន ពេល​និយាយ​អំពី​អារម្មណ៍​អំណរ ឬ​ភាពរីករាយ—ទោះបី​បន្ទាប់​ពី​ជ្រើសរើស​រស់នៅ​ដោយ​សុចរិត​ក្តី ។ ខ្ញុំ​ធ្លាប់​ឆ្ងល់​ថា « ប្រសិនបើ​ខ្ញុំ​គោរព​បទបញ្ញត្តិ ហេតុអ្វី​ខ្ញុំ​ពិបាក​នឹង​មាន​អារម្មណ៍​រីករាយ​បែប​នេះ ? »

កត្តា​ជា​ច្រើន​អាច​បំផ្លាញ​អារម្មណ៍​សុភមង្គល ឬ​សុខុមាលភាព​របស់​យើង ដូចជា​ការបាត់​បង់​ការងារ មនុស្ស​ជា​ទីស្រឡាញ់​ទទួល​មរណភាព ឬ​ការរំខាន​ដល់​សុខភាព​ផ្លូវ​កាយ និង/ឬ​ផ្លូវ​ចិត្ត​ក្តី ។ ប៉ុន្តែ​ខ្ញុំ​បាន​ជឿ​ថា មិន​ថា​អ្នក​ជួប​បទពិសោធន៍​ពិបាក​បែប​ណា​ទេ ស្ថានភាព​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង ! នៅក្នុង​អត្ថបទ​របស់​ខ្ញុំ​ដែល​មាន​ចំណង​ជើង​ថា « ការប្រមាញ់​រក​សុភមង្គល » នៅ​ទំព័រ​ទី ២៤ នោះ​ខ្ញុំ​ចែកចាយ​ទស្សនវិស័យ​ដំណឹងល្អ​អម​ជាមួយ​នឹង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ជាមួយ​គោលដៅ​នៃ​ការតាម​រក​សុភមង្គល ជាពិសេស​ពេល​មាន​អារម្មណ៍​ថា មិន​អាច​ឈោងចាប់​បាន ។

អត្ថបទ​របស់​អែលឌើរ ដេវីឌ អេ បែដណា នៅ​ទំព័រ​ទី ១៨ ដែល​មាន​ចំណង​ជើង​ថា « ព្រះយេស៊ូវគ្រីស្ទ ៖ ប្រភព​នៃ​អំណរ​ដ៏​យូរ​អង្វែង » បង្រៀន​យើង​អំពី​សេចក្តីពិត និង​អំណរ​យូរ​អង្វែង ។ អត្ថបទ​របស់​លោក​ពោរពេញ​ដោយ​ការយល់​ដឹង​ខាង​ព្រះគម្ពីរ និង​ដោយ​ការព្យាករ​អត្ថបទ​របស់​លោក​ពោរពេញ​ដោយ​ការណែនាំ​ចាំបាច់ ដែល​មាន​សារៈសំខាន់​ចំពោះ​សុខុមាភាព​អស់កល្ប​ជានិច្ច​របស់​យើង ព្រមទាំង​ស្វែងរក​អំណរ​អំឡុង​ពេល​ក្នុង​ជីវិត​រមែង​ស្លាប់ ។

ខគម្ពីរ​ចែក​ថា « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ( នីហ្វៃទី​២ ២:២៥ ) ។ ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ។

ដេវីឌ ឌីកសុន

ទស្សនាវដ្តី​សាសនាចក្រ