ពួកសាវកនៅជុំវិញពិភពលោក
អែលឌើរសូរ៉េសទៅទស្សនកិច្ច ប្រទេសកូឡុំប៊ី
ពួកសាវកធ្វើដំណើរជុំវិញពិភពលោក ដើម្បីផ្តល់ការងារបម្រើដល់មនុស្ស ហើយបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ អូលីសេស សូរ៉េស បានធ្វើដំណើរជាមួយប្រធាន ដាល្លិន អេក អូក ដើម្បីជួយឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្មីមួយនៅក្នុងប្រទេសកូឡុំប៊ី នៅក្នុងទីក្រុងបារ៉ាឃ្វីឡា ។
កុមារជាច្រើនបានមកជាមួយឪពុកម្តាយពួកគេ ដើម្បីមើលការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្មី ។
ប្រធានអូកបានអញ្ជើញកុមារាម្នាក់ និងកុមារីម្នាក់ជួយបិទត្រាថ្មជ្រុងនៅចំកន្លែង ។ ព្រះវិហារបរិសុទ្ធបានសាងសង់រួចរាល់ !
នៅក្នុងព្រះវិហារបរិសុទ្ធបន្ទាប់ពីពិធីដាក់ថ្មជ្រុងរួច អែលឌើរសូរ៉េសបានថ្លែងសុន្ទរកថា ។ បន្ទាប់មកប្រធានអូកបានអធិស្ឋានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនោះថ្វាយចំពោះព្រះអម្ចាស់ ។ ឥឡូវនេះ ព្រះវិហារបរិសុទ្ធជាដំណាក់របស់ព្រះអម្ចាស់ ។
មិនយូរប៉ុន្មានទៀតទេ កុមារអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីផ្សារភ្ជាប់ជាមួយក្រុមគ្រួសារពួកគេ ហើយធ្វើបុណ្យជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធ !