ទីបន្ទាល់របស់ខ្ញុំអំពីបុណ្យគ្រីស្ទម៉ាស់
វាជាការពិត ។ ខ្ញុំដឹង
អ្វីដែលបានកើតឡើងនៅក្នុងភូមិនោះកាលពីយូរលង់ណាស់មកហើយ—
របៀបដែលពន្លឺផ្កាយមួយបានបំភ្លឺផ្លូវ
ទៅកាន់កន្លែងដែលព្រះឱរសយេស៊ូវគង់នៅ
ដោយរាបសានៅលើចម្បើង ។
វាជាការពិត ។ ខ្ញុំដឹង—
ដោយសារព្រះគម្ពីរដ៏បរិសុទ្ធបានប្រាប់ខ្ញុំដូច្នេះ—
តន្ត្រីនៃពួកទេវតានៅលើមេឃា
អំពីព្រះឱរស និងមាតាដ៏ផ្អែមល្ហែម
ហើយពួកគង្វាលបានជួបពួកគេនៅទីនោះ ។
វាជាការពិត ។ ខ្ញុំដឹង ។
ព្រះវិញ្ញាណបរិសុទ្ធបានខ្សឹបប្រាប់ថា វាដូច្នោះមែន
ថា ព្រះយេស៊ូវបានប្រសូត នៅយប់ដ៏បរិសុទ្ធនោះ
បានបំពេញពិភពលោកនូវក្តីពិត និងពន្លឺ
ហើយបង្ហាញយើងពីរបៀបរស់នៅត្រឹមត្រូវ ។
ខ្ញុំដឹង ។ មែនហើយ ! ខ្ញុំដឹង !