មកពីគណៈប្រធានទីមួយ
ពន្លឺនៃលោកិយ
បានកែសម្រួលពីការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយឆ្នាំ ២០១១ ។
ពន្លឺគឺជានិមិត្តសញ្ញាដ៏មានអានុភាពបំផុតមួយនៃកំណើតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពេលព្រះយេស៊ូវបានប្រសូត ទ្រង់បាននាំពន្លឺមកកាន់ពិភពលោកដ៏ងងឹត ។
ព្យាការីបានបង្រៀនថា ពន្លឺ នោះនឹងក្លាយជាទីសម្គាល់នៃកំណើតរបស់ព្រះអង្គសង្គ្រោះ ។ ជាច្រើនឆ្នាំមុនព្រះយេស៊ូវបានប្រសូត សាំយូអែលសាសន៍លេមិនបានព្យាករថា ៖
« គឺនឹងមានពន្លឺដ៏មហិមានៅលើមេឃ ដរាបដល់ក្នុងពេលយប់មុនទ្រង់នឹងយាងមក គឺពុំមានភាពងងឹតឡើយ ដរាបដល់វាមានសភាពដូចជាពេលថ្ងៃចំពោះមនុស្ស ។
ហើយមើលចុះ នឹងមានផ្កាយថ្មីមួយរះឡើង គឺជាផ្កាយមួយ ដែលអ្នករាល់គ្នាពុំដែលបានឃើញសោះ ហើយនេះនឹងទៅជាទីសម្គាល់មួយដល់អ្នក » ( ហេលេមិន ១៤:៣, ៥ ) ។
ផ្កាយនេះបាននាំពួកហោរាទៅកាន់ព្រះយេស៊ូវដើម្បីថ្វាយបង្គំទ្រង់ ។ ពួកគេបានថ្វាយដង្វាយជាមាស ជាកំញាននិងជាជ័រល្វីងទេសដល់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។ យើងអាចចងចាំទ្រង់ ហើយព្យាយាមដោយអស់ពីចិត្តយើងដើម្បីស្រឡាញ់ ដូចទ្រង់ស្រឡាញ់ ។ នោះគឺជាវិញ្ញាណនៃបុណ្យគ្រីស្ទម៉ាស់ ។ វាគឺជាវិញ្ញាណនៃសុភមង្គលពិតប្រាកដរៀងរាល់ថ្ងៃ ។
ដើរតាមផ្កាយ
ពេលព្រះយេស៊ូវបានប្រសូត ពួកហោរាបានធ្វើដំណើរដើរតាមផ្កាយ ។ សូមផាត់ពណ៌ផ្កាយខាងក្រោម ដើម្បីជួយពួកហោរារកព្រះយេស៊ូវឃើញ ។