២០១៩
សមាជិក​ចែកចាយ​ពរជ័យ​មក​ពី​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ
ខែ ធ្នូ ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

សមាជិក​ចែកចាយ​ពរជ័យ​មក​ពី​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ

សេចក្ដីពិត​ដែល​អ្នក​អាច​រៀន​មកពី​ការប្រើ​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ ទុក​ជា​ធនធាន​សិក្សា​ព្រះគម្ពីរ​មួយ ជាប់​ទាក់ទង​គ្នា​នឹង​អ្វី​ទាំងអស់ ។

មាន​ការផ្លាស់ប្ដូរ​ជាច្រើន​នៅក្នុង​សាសនាចក្រ​នា​ពេល​ថ្មីៗ​នេះ ហើយ​វា​អស្ចារ្យ​ណាស់​ដើម្បី​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ហើយ​ជួយ​ឲ្យ​ដំណឹងល្អ​ផ្សាយ​ពេញ​ទាំង​ពិភពលោក ! ការផ្លាស់ប្ដូរ​ដ៏​ចម្បង​មួយ​ជាពិសេស សេចក្ដីផ្ដើម​នៃ​ធនធាន​ចូរ​មក​តាម​ខ្ញុំ​ ក្នុង​ឆ្នាំ​នេះ បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​សមាជិក​ជាច្រើន​នាក់​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា ។ ចាប់​តាំង​ពីមានគ្រួសារ​រហូត​ដល់​ស្ដ្រី​មេម៉ាយ ពី​យុវមជ្ឈិមវ័យ​រហូត​ដល់​អ្នកគ្មាន​គ្រួសារ បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ​ បង្ហាញ​ថា មិន​ថា​អ្នក​រស់នៅ​កន្លែង​ណា​ក្នុង​ជីវិត​នេះ​ឡើយ សេចក្ដីពិត​ដែល​អ្នក​អាច​រៀន​មកពី​ការសិក្សា​បទគម្ពីរ​ជាប់​ទាក់ទង​នឹង​អ្វី​ទាំងអស់ ហើយ​វា​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ពរជ័យ​ដូចជា ការពង្រឹង​គ្រួសារ​របស់​អ្នក ការមក​កាន់តែ​ជិត​នឹង​ព្រះវរបិតាសួគ៌ ព្រមទាំង​ការស្គាល់​ក៏​ដូចជា​ការទទួល​បាន​វិវរណៈ​ផា្ទល់ខ្លួន​ផង​ដែរ ។ នេះ​ជា​ដំណើររឿង​មួយ​ចំនួន​មកពី​សមាជិក​ជុំវិញ​ពិភពលោក ដែល​ត្រូវបាន​សួរ​ពី​របៀប​ដែល​ការប្រើ​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ ទុក​ជា​ធនធាន​ការសិក្សា​ព្រះគម្ពីរ បាន​ផ្ដល់​ពរជ័យ​​ដល់​ជីវិត​របស់​ពួកគេ ៖

« ខ្ញុំ​ពិតជា​បាន​អាន​ព្រះគម្ពីរ​ពេលនេះ ច្រើន​ជាង​ពេល​មុនៗ ។ … វា​បាន​ផ្ដល់​ពរ​ដល់​គ្រួសារ​យើង ហើយ​វា​ផ្ដល់​ពរ​ដល់​ខ្ញុំ ឲ្យ​អាច​គិត​អំពី​វា​ច្រើន​ជាងមុន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ វា​មាន​គម្រោង​ល្អ​ត្រឹមត្រូវ​សម្រាប់​ពេញ​មួយ​សប្ដាហ៍​ជាង​ពីមុន » ។​—ធីម ផេបភើរ រដ្ឋ​យូថាហ៍ ស.រ.អ

« [ គ្រប់គ្នា​ក្នុង​គ្រួសារ​យើង ] មើល​ទៅ​សកម្ម និង​ចាប់​អារម្មណ៍​ជាង​មុន [ លើ​ការសិក្សា​ព្រះគម្ពីរ​របស់​យើង ] ។ យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ខ្លាំង​ជាង​មុន​បន្ដិច ។ … កម្មវិធី​នេះ​បាន​បង្រួប​បង្រួម​យើង ហើយ​វា​បាន​ធ្វើ​ឲ្យ​យើង​ចុះ​សម្រុង​នឹង​គ្នា​កាន់តែ​ខ្លាំង និង​រីករាយ​ជាមួយ​គ្នា ព្រមទាំង​គោរព​ដល់​យោបល់​គ្នា​ទៅវិញ​ទៅមក » ។—នីកគី គ្រីស្ទានសិន រដ្ឋ​ខិនធើឃី ស.រ.អ

« បទពិសោធន៍​ខ្ញុំ​ជាមួយ​សៀវភៅ ​ចូរ​មក​តាម​ខ្ញុំ គឺ​ពិសេស​ណាស់ ដោយសារ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខិត​ជិត​ទៅ​ព្រះវរបិតាសួគ៌​ខ្ញុំ​កាន់តែ​ខ្លាំង​ឡើង ។ គេ​និយាយ​ថា អ្នក​មិន​អាច​ស្រឡាញ់​នរណាម្នាក់​ដែល​អ្នក​មិន​ស្គាល់​បាន​ឡើយ ។ ហើយ​ការសិក្សា​ពី​ជីវិត​របស់​ពួកព្យាការី និង​ព្រះយេស៊ូវ​គ្រីស្ទ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ស្គាល់​ពួកគាត់ ហើយ​ស្រឡាញ់​ពួកគាត់ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​នៅក្នុង​អ្វីៗ​ទាំងអស់ ។ … វា​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ចេះ​ឃើញ​រឿង​តូចតាច ដែល​ទ្រង់​ធ្វើ​សម្រាប់​ខ្ញុំ​រាល់​ថ្ងៃ ដែល​ខ្ញុំ​មិន​បាន​កត់សម្គាល់​ពីមុន​មក » ។—ខាឡា អ៊ីមេលដា ហ្គូធៀរេស ទីក្រុង​ម៉ិកស៊ិក ប្រទស​ម៉ិកស៊ិក

« សៀវភៅ ​ចូរ​មក​តាម​ខ្ញុំ​ ពិតជា​អាច​ប្រទាន​ពរ​ដល់​យុវមជ្ឈិមវ័យ​នៅ​លីវ​ទាំងឡាយ ដោយសារ​វា​នឹង​តាំងចិត្ត​ពួកគេ​ឲ្យ​យក​ព្រះគម្ពីរ​ចេញមក​ក្រៅ​រៀងរាល់ថ្ងៃ… ហើយ​មាន​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ និង​ឃើញ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​រៀន និង​អ្វី​ដែល​ទ្រង់​មាន​សម្រាប់​ពួកគេ » ។​—អេនជេឡា រីវើរ៉ា រដ្ឋ​ខិនធើឃី ស.រ.អ

« វា​បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ខ្ញុំ​មើល​ទៅ​បទពិសោធន៍​ថ្ងៃអាទិត្យ​របស់​ខ្ញុំ ប៉ុន្ដែ​ប្រហែល​អ្វី​ដែល​សំខាន់​ជាង​នេះ​នោះ​គឺ វា​បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ខ្ញុំ​មើល​ទៅ​បទពិសោធន៍​គ្រួសារ​របស់​ខ្ញុំ ។ យើង​ពង្រឹង​គ្នា​ទៅវិញ​ទៅមក ហើយ​រីកចម្រើន​រួមគ្នា​ពេញ​មួយ​សប្ដាហ៍ » ។ ​—ឃីម ភីធើរសិន រដ្ឋ​យូថាហ៍ ស.រ.អ

« វា​បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ ។ … ខ្ញុំ​មាន​ទឹកចិត្ត​អាន​គម្ពីរ​រាល់ថ្ងៃ ។ ហើយ​វា​ល្អ​ណាស់ ។ [ ខ្ញុំ​មាន​អារម្មណ៍​ថា ] មេរៀន​ទាំងនេះ​ធ្វើឡើង​សម្រាប់​ខ្ញុំ » ។​—ម៉ារី អ៊យជីនៀ សើរវិន ទីក្រុង​ម៉ិកស៊ិក ប្រទស​ម៉ិកស៊ិក

« កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​ជំនឿ​ផ្ទាល់​របស់​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិត​ជិត​ទៅ​ព្រះវរបិតាសួគ៌​ខ្ញុំ​កាន់តែ​ខ្លាំង​ឡើង ។ ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​សុខសាន្ដ​នៅក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​រកឃើញ​អំណរ​បន្ថែម​ទៀត​នៅក្នុង​ការរៀបចំ​មេរៀន​នាពេល​នេះ ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត [ របស់​សិស្ស​ខ្ញុំ ] » ។​—ជេក ឡង រដ្ឋ​ខិនធើឃី ស.រ.អ

« [ ក្រោយពី ] ខ្ញុំ​បាន​មក​ដល់​ផ្ទះ​ពី​បេសកកម្ម​របស់​ខ្ញុំ វា​បាន​ជួយ​ខ្ញុំ​យ៉ាងច្រើន​ក្នុង​ការប្ដូរ​ទៅ​សិក្សា​ជាមួយ​ឪពុកម្ដាយ​ខ្ញុំ​រាល់ថ្ងៃ ។ [ កាល​ពី​អតីតកាល ] យើង​បាន​សិក្សា​រៀងៗ​ខ្លួន ហើយ​យើង​មិន​មាន​ទំនាក់ទំនង​នោះ​ឡើយ​—​គ្មាន​ការពង្រឹង​ដល់​គ្នា​ឡើយ ។ ប៉ុន្ដែ​តាំង​ពី​យើង​បាន​ចាប់ផ្ដើម​សិក្សា​ជា​ក្រុមគ្រួសារ​មក ខ្ញុំ​អាច​ឃើញ​ពី​របៀប​ដែល​គ្រួសារ​ខ្ញុំ​ត្រូវបាន​ពង្រឹង​យ៉ាង​ខ្លាំង ។ … រាល់ពេល​ដែល​យើង​សិក្សា យើង​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ » ។​—អាឡាន វេឡា ទីក្រុង​ម៉ិកស៊ិក ប្រទស​ម៉ិកស៊ិក

« នៅពេល​ព្រះវិញ្ញាណ​យាង​មកក្នុង​ជីវិត​ខ្ញុំ​រាល់ថ្ងៃ ហើយ​ទៅក្នុង​គ្រប់ផ្នែក​នៃ​ជីវិត​នេះ ខ្ញុំ​កាន់តែ​មាន​ចិត្ត​រីករាយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធ្វើ​កិច្ចការ​កាន់តែ​ប្រសើរ​ឡើង​ខ្លាំងណាស់ ។ សម្រាប់​ខ្ញុំ ការពិតជា​ដឹង និង​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​គង់​នៅ​ខាង​ខ្ញុំ គឺជា​របៀប​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​រកឃើញ​ដើម្បី​ដោះស្រាយ​នឹង​ជីវិត​ខ្ញុំ ដែល​ពោរពេញ​ដោយ​ភាពមិន​ប្រាកដប្រជា និង​មិន​ច្បាស់លាស់ » ។​—ចេនណា ភីធើរសិន រដ្ឋ​ខិនធើឃី ស.រ.អ