ពួកសាវកនៅជុំវិញពិភពលោក
អែលឌើរហ្កងទៅទស្សនកិច្ច ប្រទេសអ៊ីតាលី
ពួកសាវកធ្វើដំណើរជុំវិញពិភពលោក ដើម្បីផ្តល់ការងារបម្រើដល់មនុស្ស ហើយបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ ជែរីត ដ័បុលយូ ហ្គុង និង ស៊ិស្ទើរ ស៊ូសាន ហ្កង បានធ្វើដំណើរទៅប្រទេសអ៊ីតាលី ពេលព្រះវិហារបរិសុទ្ធរ៉ូម អ៊ីតាលី បានឧទ្ទិសឆ្លង ។ វាគឺជាព្រះវិហារបរិសុទ្ធទីមួយដែលត្រូវបានសាងសង់នៅកន្លែងដែលពួកសាវករបស់ព្រះយេស៊ូវបានបង្រៀននៅក្នុងជំនាន់ព្រះគម្ពីរប៊ីប !
អែលឌើរហ្កង គណៈប្រធានទីមួយ និងពួកសាវកដទៃទៀតបានថតរូបនៅមជ្ឈមណ្ឌលអ្នកទស្សនាថ្មី ។ ពួកលោកបានឈរនៅពីមុខរូបសំណាកព្រះយេស៊ូវគ្រីស្ទ និងពួកសាវករបស់ទ្រង់ ។
កុមារទាំងនេះបានមកជាមួយគ្រួសាររបស់ពួកគេដើម្បីស្តាប់ប្រធាន រ័សុល អិម ណិលសុន ឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្មី ។ នៅពេលពួកគេធំឡើង ពួកគេអាចធ្វើពិធីបុណ្យជ្រមុជទឹកនៅព្រះវិហារបរិសុទ្ធ !
សូមរកមើលវីដេអូ « ដកស្រង់មកពី ‹ ព្រះគ្រីស្ទមានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក › » នៅគេហទំព័រ ChurchofJesusChrist.org ។