តើបុត្រតូចជានរណា ?
ច្រៀងឆ្លងឆ្លើយ ឬក្រុមចម្រៀងមានពីរផ្នែក
ចម្រៀងប្រជាប្រិយភាសាអង់គ្លេស
ដោយស្រទន់ ៩០–១០០
តើបុត្រតូចនេះគឺជានរណា
កំពុងផ្ទុំលក់លើដៃម៉ារា ?
អង្គដែលទេវតាច្រៀងបទសរសើរ
កាលអ្នកគង្វាលដើរចាំយាម ?
ទ្រង់ជាព្រះគ្រីស្ទជាស្ដេច
ដែលអ្នកគង្វាលយាម ទេវតាច្រៀង
ប្រញាប់ច្រៀងសរសើរទ្រង់
បុត្រដ៏ឧត្តមនៃម៉ារា
ហេតុអ្វីទ្រង់ផ្ទុំនៅទីតូចទាប
ទីរៀបចំណីសត្វពាហនៈ ?
មនុស្សល្អជនខ្លបខ្លាចអ្នកបាប
ទ្រង់ទូលអង្វរជំនួសយើង ។
ដែកគោល លំពែងទម្លុះ
ព្រះកាយទ្រង់សម្រាប់អ្នកនិងខ្ញុំ
ច្រៀង ច្រៀង ដ្បិតទ្រង់យាងមក
បុត្រដ៏ឧត្តមនៃម៉ារា
ចូរនាំកំញាន មាស ជ័រល្វីងទេស
មកថ្វាយស្ដេចយើង ទោះក្រឬមាន
ទ្រង់ជាស្ដេចប្រទានការសង្គ្រោះ
នាំចិត្តស្មោះថ្វាយបង្គំទ្រង់
ស្រែកច្រៀងចម្រៀងសួគ៌ា
ម៉ារាច្រៀងបទបំពេរពីរោះ
អំណរព្រះគ្រីស្ទប្រសូត
បុត្រដ៏ឧត្តមនៃម៉ារា
© 1991 by Sally DeFord. All rights reserved. បទចម្រៀងនេះអាចថតចម្លងប្រើប្រាស់នៅគេហដ្ឋាន ឬសាសនាចក្របាន ប៉ុន្តែពុំមែនសម្រាប់ធ្វើអាជីវកម្មទេ ។ សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។