មនុស្សជាច្រើនដែលមានសុភមង្គល
នេះជាយោបល់មួយចំនួនស្តីពីកត្តាដែលធ្វើឲ្យមានជីវិតរីករាយ ។ នៅ ទំព័រ ២៤ យើងពិនិត្យមើលប្រធានបទនេះឲ្យកាន់តែស៉ីជម្រៅ រួមមានទាំងយុទ្ធសាស្ត្រចំនួនប្រាំបួនដើម្បីកាន់តែរីករាយ ។
« ពុំមែនសុភមង្គលទេដែលធ្វើឲ្យយើងមានអំណរនោះ ។ អំណរគុណទេ ដែល ធ្វើឲ្យយើងរីករាយនោះ » ។
ដេវីឌ ស្ទេល រ៉ាស្ទ បព្វជិតកាតូលិក « តើចង់សប្បាយឬ ? ចូរមានអំណរគុណចុះ » TEDGlobal 2013 ( វីដេអូ ) ខែ មិថុនា ឆ្នាំ ២០១៣ គេហទំព័រ ted.com ។
« បើគ្មានគំនិតល្អ នោះក៏គ្មានភាពសុខសាន្តដែរ ហើយបើគ្មានភាពសុខសាន្ត នោះក៏គ្មានសុភមង្គលដែរ » ។
ម៉ាហាម៉ា ហ្គានឌី The Selected Works of Mahatma Gandhi: The Voice of Truth ( ឆ្នាំ ១៩៦៨ ) ។
« ប្រសិនបើអ្នកចង់ឲ្យមនុស្សដទៃរីករាយ ចូរអនុវត្តសេចក្តីអាណិតអាសូរ ហើយប្រសិនបើអ្នកចង់ឲ្យខ្លួនឯង រីករាយ ចូរអនុវត្តសេចក្តីអាណិតអាសូរចុះ » ។
ដាឡៃ ឡាម៉ា នៅក្នុង Dalai Lama and Howard C. Cutler The Art of Happiness: A Handbook for Living ( ឆ្នាំ ២០០៩ ) ។
« នៅក្នុងភូមិនានារបស់ជនជាតិអាហ្វ្រិក គេនឹងសួរគ្នាពេលស្វាគមន៍គ្នាថា ‹ តើយើងសុខសប្បាយទេ ? › ការយល់ដឹងនេះឃើញថា សមិទ្ធិផល ឬសុភមង្គលរបស់បុគ្គលផ្សេងទៀតគឺនៅក្នុងរបៀបដ៏ពិតប្រាកដនៃសុភមង្គលផ្ទាល់របស់យើង » ។
ដេសម៉ុន ទុទុ ប្រធានប៊ីស្សពដែលសម្រាកពីតំណែងនៅទីក្រុងខេប អាហ្វ្រិកខាងត្បូងនៅក្នុង 14th Dalai Lama, Desmond Tutu, The Book of Joy: Lasting Happiness in a Changing World ( ឆ្នាំ ២០១៦ ) ។
« សុភមង្គលគឺជាគោលបំណង និងការតាក់តែងនៃជីវិត ។ ‹ មានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ › [ នីហ្វៃទី២ ២:២៥ ] ។ គុណធម៌ ទៀងត្រង់ ស្មោះត្រង់ បរិសុទ្ធភាព និងការរក្សាបទបញ្ញត្តិរបស់ព្រះ ដឹកនាំទៅរកជីវិតរីករាយ » ។
ប្រធាន ដេវីឌ អូ មិកឃេ Pathways to Happiness ( ឆ្នាំ ១៩៦៤ ) ។