រឿងក្នុងព្រះគម្ពីរ
មនុស្សស្មោះត្រង់ដើរតាមព្រះយេស៊ូវ
រៀនអំពីការណ៍នេះនៅក្នុង នីហ្វៃទី៣ ១៧ ដល់ នីហ្វៃទី៤ ១ ។
ពេលព្រះយេស៊ូវបានយាងមកជួបនឹងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ទ្រង់បានបង្រៀនពួកគេអំពីបុណ្យជ្រមុជទឹក និងរបៀបដើម្បីទទួលសាក្រាម៉ង់ ។
ព្រះយេស៊ូវបានប្រទានពរដល់កុមារតូចៗ ។ ពួកទេវតាបានយាងមក ! ព្រះយេស៊ូវបានប្រោសព្យាបាលប្រជាជន ហើយបានអធិស្ឋានសម្រាប់ពួកគេ ។ បន្ទាប់មកទ្រង់បានយាងទៅស្ថានសួគ៌វិញ ។
បន្ទាប់ពីព្រះយេស៊ូវបានយាងចេញទៅ ប្រជាជនបន្តធ្វើអ្វីដែលទ្រង់បានបង្រៀន ។ មនុស្សគ្រប់គ្នាបានធ្វើការជាមួយគ្នា ហើយបានចែកចាយអ្វីដែលពួកគេមាន ដូច្នេះគ្មាននរណាម្នាក់ក្រីក្រឡើយ ។ ថ្នាក់ដឹកនាំសាសនាចក្របានប្រសិទ្ធិពរដល់ពួកអ្នកឈឺ ។
ជាជាងការឈ្លោះប្រកែកគ្នា ប្រជាជនបានជ្រើសរើសដើម្បីស្រុះស្រួលគ្នាវិញ ។ គ្រប់គ្នាបានធ្វើតាមបទបញ្ញត្តិរបស់ព្រះ ។ ហើយពួកគេបានរីករាយអស់រយៈពេលជាយូរ !
ជីវិតរបស់ខ្ញុំនឹងកាន់តែរីករាយ ពេលខ្ញុំធ្វើតាមបទបញ្ញតិរបស់ព្រះ ។ ខ្ញុំអាចចែកចាយអ្វីដែលខ្ញុំមានជាមួយអ្នកដទៃ ។ ខ្ញុំអាចជួយមនុស្សឲ្យស្រុះស្រួលគ្នា ។ ●