២០២០
អត្ថបទ​បើក​សម្រាប់​វគ្គ​យុវវ័យ
ខែ តុលា ឆ្នាំ ២០២០


យុវវ័យ

Garret W hugging someone

ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​ញែក​ចេញ ដើម្បី​បម្រើ​នៅក្នុង​បេសកកម្ម​កាលីហ្វូញ៉ា ស៊ែន បិនណាឌីណូ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​មួយ​រូប គ្រួសារ​របស់​ខ្ញុំ​បាន​នៅ​ទី​នោះ​ជាមួយ​ខ្ញុំ ។ រូបថត​នេះ​គឺ​ខ្ញុំ​កំពុង​ឱប​បងប្រុស​របស់​ខ្ញុំ​ម្នាក់ បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​ញែកចេញ ។ វា​ជា​ការធ្វើ​ដំណើរ​មួយ​ដើម្បី​មក​ដល់​ចំណុច​នេះ ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ណាស់​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្នុង​ខ្លួន​ខ្ញុំ និង​នៅក្នុង​គ្រួសារ​របស់​ខ្ញុំ ។

ពេល​ខ្ញុំ​នៅ​ថ្នាក់​ទី ១១ នៅ​វិទ្យាល័យ ខ្ញុំ​បាន​ជួប​នឹង​គ្រោះថ្នាក់​រថយន្ត​ដ៏​ធ្ងន់ធ្ងរ​មួយ ។ ពីមុន​នោះ ខ្ញុំ​មិន​បាន​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​គួរតែ​ធ្វើទេ ។ ប៉ុន្តែ​បន្ទាប់​ពី​គ្រោះថ្នាក់​រថយន្ត​នោះ​មក ទស្សនៈ​របស់​ខ្ញុំ​ពិតជា​បាន​ផ្លាស់ប្ដូរ ។ ជីវិត​របស់​ខ្ញុំ​អាច​ត្រូវបាត់បង់​នៅ​ពេល​នោះ និង​នៅ​ទីនោះ ហើយ​ខ្ញុំ​ពុំ​ចង់​ឲ្យ​វា​បញ្ចប់​យ៉ាង​ដូច្នោះ​ទេ ។ ប៊ីស្សព​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដើរ​នៅលើ​ផ្លូវ​ត្រូវ​វិញ ៖ អាន​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ និង​រៀបចំ​ដើម្បី​បម្រើ​បេសកកម្ម​មួយ ។

ការរត់​ប្រណាំង​ជា​កីឡា​របស់​ខ្ញុំ ជា​ចំណង់ចំណូលត្ត​របស់​ខ្ញុំ ។ បន្ទាប់​ពី​គ្រោះថ្នាក់​នោះ ខ្ញុំ​មិន​អាច​រត់​បាន​ទេ​ដោយសារ​តែ​វា​ផុត​រដូវកាល​រត់​ប្រណាំង​ហើយ ហើយ​ខ្ញុំ​បាន​ឆ្ងល់​ថា​តើ​ខ្ញុំ​នៅ​សេសសល់​អ្វី​ទៀត ។ ប៉ុន្តែ​ខ្ញុំ​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់ ហើយ​កាលដែល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ខ្ញុំបាន​ចូលរួម​រដូវកាល​រត់​ប្រណាំង​ដ៏​អស្ចារ្យ​មួយ​នៅ​ឆ្នាំ​បន្ទាប់​នោះ ។ នៅតែ​មាន​ការលំបាក ប៉ុន្តែ​អ្វី​ដែល​បាន​ផ្លាស់ប្ដូរ​គឺ ជំនួស​ឲ្យ​ការធ្វើ​វា​សម្រាប់​ខ្លួនឯង ខ្ញុំ​បាន​ធ្វើ​វា​សម្រាប់​ព្រះអម្ចាស់ ។

ការឃើញ​ពី​របៀប​ដែល​ពរជ័យ​ជា​ច្រើន​អាច​បាន​មក​ពី​ភាពពេញលេញ​នៃ​ដំណឹងល្អ ជា​អ្វី​ដែល​បាន​ផ្លាស់ប្ដូរ​ខ្ញុំ ។ ដោយ​ទទួល​បាន​សុភមង្គល និង​អំណរ​ទាំងអស់​នោះ នោះ​ខ្ញុំ​ចង់​ចែកចាយ​វា​នៅ​ជុំ​វិញ​ពិភពលោក ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​មាន​អំណរ​ដែល​ខ្ញុំ​មាន​ជា​រៀងរាល់​ថ្ងៃ​ដោយសារ​ដំណឹងល្អ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​បម្រើ​បេសកកម្ម​មួយ ៖ ដើម្បី​ជួយ « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

ហ្គែររែត ដាប់បលយូ អាយុ ១៨ ឆ្នាំ រដ្ឋ​ណសខារ៉ូឡៃណា ស.រ.អា