ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើខ្ញុំអាចអធិស្ឋានដូចជាព្រះអង្គសង្គ្រោះបានបង្រៀនយ៉ាងដូចម្ដេច ?
( ថ្ងៃទី ២៨ ខែ កញ្ញា–ថ្ងៃទី ១១ ខែ តុលា )
ពេលព្រះគ្រីស្ទបានយាងទៅជួបពួកសាសន៍នីហ្វៃ ទ្រង់បានអធិស្ឋានជាមួយពួកគេ ១១ដង ។ តាមរយៈព្រះបន្ទូល និងគំរូ ទ្រង់បានបង្រៀនពួកគេពីរបៀបដែលពួកគេគួរអធិស្ឋាន ។ ពួកព្យាការីថ្ងៃចុងក្រោយ អ្នកមើលឆុត និង អ្នកទទួលវិវរណៈបន្តបង្រៀននូវអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការអធិស្ឋាន ។ នេះគឺជាឧទាហរណ៍មួយចំនួន ៖
អ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន |
អ្វីដែលពួកព្យាការីថ្ងៃចុងក្រោយបង្រៀន អ្នកមើលឆុត និង អ្នកទទួលវិវរណៈ |
អធិស្ឋានសម្រាប់មនុស្សផ្សេងទៀត ( សូមមើល នីហ្វៃទី៣ ១៧:១៤, ១៧, ២១ សូមមើលផងដែរ នីហ្វៃទី៣ ១៨:២៣ ) ។ |
« ការអធិស្ឋានសម្រាប់អ្នកដទៃដោយអស់ពីកម្លាំងនៃព្រលឹងរបស់យើង បង្កើនសមត្ថភាពរបស់យើងដើម្បីស្ដាប់ និងគោរពតាមសំឡេងនៃព្រះអម្ចាស់ » ។១ |
« ត្រូវចាំយាម ហើយអធិស្ឋានជានិច្ច » ( នីហ្វៃទី៣ ១៨:១៥ ) |
« វាគឺតាមរយៈការធិស្ឋានដ៏ស្មោះត្រង់ និងអស់ពីចិត្ត ដែលយើងអាចទទួលបានពរជ័យដែលត្រូវការ និងការគាំទ្រដែលតម្រូវឲ្យមាន ដើម្បីធ្វើដំណើរនៅក្នុងដំណើរដែលជួនកាលពិបាក និងមានឧបសគ្គនេះ ដែលយើងហៅថា ជីវិតរមែងស្លាប់ » ។២ |
« អធិស្ឋាននៅក្នុងក្រុមគ្រួសារអ្នក » ( សូមមើល នីហ្វៃទី៣ ១៨:២១ សូមមើលផងដែរ នីហ្វៃទី៣ ១៧:៣ ) |
« ប្រសិនបើបងប្អូននឹង … [ ចូលរួម ] នៅក្នុងការអធិស្ឋានជាក្រុមគ្រួសារជារៀងរាល់ថ្ងៃ … នោះបងប្អូននឹងទទួលពរជ័យដែលបានសន្យាពីព្រះអម្ចាស់ នៅក្នុងការចិញ្ចឹមបីបាច់កូនចៅដ៏សុចរិត » ។៣ |
កុំប្រើពាក្យផ្ទួនៗច្រើនដង ( សូមមើល នីហ្វៃទី៣ ១៩:២៤ សូមមើលផងដែរ នីហ្វៃទី៣ ១៣:៧ ) |
« ការអធិស្ឋានរបស់យើងគួរតែសាមញ្ញ ចំៗ និងស្មោះសរ » ។៤ |
« ចូរបន្តការអធិស្ឋានចុះ » ( សូមមើល នីហ្វៃទី៣ ១៩:២៦ ) |
« ចូរអធិស្ឋានជាញឹកញាប់ ។ អធិស្ឋាននៅក្នុងគំនិត នៅក្នុងចិត្តរបស់បងប្អូន ។ អធិស្ឋានដោយលុតជង្គង់ ។ ការអធិស្ឋានជាកូនសោផ្ទាល់ខ្លួនរបស់បងប្អូនដើម្បីទៅកាន់ស្ថានសួគ៌ ។ មេសោគឺនៅខាងវាំងននរបស់បងប្អូន » ។៥ |