ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើការប្រែចិត្តជឿដ៏ពិតមានន័យយ៉ាងដូចម្តេច ?
( ថ្ងៃទី ១៩–២៥ ខែ តុលា )
បន្ទាប់ពីការយាងមករបស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃ ពួកគេបានដកពិសោធនូវភាពសាមគ្គី និងភាពសុខសាន្តអស់ជិត ២០០ ឆ្នាំ ដោយសារតែពួកគេបាន « បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( នីហ្វៃទី៤ ១:២ ) ។
សុភមង្គល និងសាមគ្គីភាព
ពួកសាសន៍នីហ្វៃបានរីករាយ និងបានបង្រួបបង្រួមគ្នា តាមរយៈសកម្មភាពដ៏សុចរិតរបស់ពួកគេ ( សូមមើល នីហ្វៃទី៤ ១:២–១៥ ) ។
-
ពួកគេជាមនុស្សដ៏ស្រស់ស្អាត និងចិត្តល្អចំពោះគ្នាទៅវិញទៅមក ។
-
ពួកគេបានធ្វើតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះគ្រីស្ទ ។
-
ពួកគេមានចិត្តរាបទាបនៅក្នុងការតមអាហារ និងការអធិស្ឋាន ។
តើមានគំរូណាផ្សេងទៀតអំពីសកម្មភាពសុចរិតរបស់ពួកសាសន៍នីហ្វៃ ? បងប្អូនអាចអាន នីហ្វៃទី៤ ១:២–១៥ ហើយបំពេញនៅក្នុងចន្លោះទាំងឡាយ ជាមួយនឹងគំរូបន្ថែមទៀតដែលបងប្អូនរកឃើញ ៖
-
______________________________________________________________________________
-
______________________________________________________________________________
ទុក្ខព្រួយ និងការបែកបាក់
ជាអកុសល ឆ្នាំនៃសាមគ្គីភាព និងសុភមង្គលទាំងនោះពុំបានស្ថិតស្ថេរជារៀងរហូតទេ ។ នៅទីបំផុត ពួកសាសន៍នីហ្វៃបានឈប់គោរពតាមព្រះបញ្ញត្តិរបស់ព្រះ ( សូមមើល នីហ្វៃទី៤ ១:២៤–៣១ ) ។ ក្នុងការធ្វើដូច្នោះ ៖
-
ពួកគេបានក្លាយជាអាត្មានិយម និងឆ្មើងឆ្មៃ ។
-
ពួកគេបានស្ថាបនាព្រះវិហាររបស់ពួកគេផ្ទាល់ដើម្បីទទួលបានប្រយោជន៍ខាងហិរញ្ញវត្ថុ ។
-
ពួកគេបានបដិសេធសាសនាចក្ររបស់ព្រះគ្រីស្ទ ។