សួស្ដីមកពីប្រទេសម៉ាដាហ្គាស្ការ !
ជម្រាបសួរពួកយើងឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។
យើងកំពុងធ្វើដំណើរជុំវិញពិភពលោកដើម្បីរៀនអំពីបុត្រាបុត្រីរបស់ព្រះ ។ សូមចូលរួមជាមួយពួកយើង ពេលយើងទៅលេងប្រទេសម៉ាដាហ្គាស្ការ !
ប្រទេសម៉ាដាហ្គាស្ការ ជាកោះមួយនៅឆ្នេរសមុទ្រខាងកើតនៃទ្វីបអាហ្វ្រិក ។ វាមានរុក្ខជាតិ និងសត្វជាច្រើន ដែលមិនមាននៅទីកន្លែងណាទៀតនៅលើពិភពលោកនេះ—ដូចជាសត្វលិម័រដែលមានរង្វង់កង់ៗនៅកន្ទុយបែបនេះ !
ក្មេងប្រុសទាំងនេះកំពុងជួយអូសទឹកក្នុងក្នុងរទះសម្រាប់គ្រួសាររបស់ពួកគេ ។ តើបងប្អូនជួយគ្រួសារបងប្អូនដោយរបៀបណា ?
សាសនាចក្រគឺតូចនៅក្នុងប្រទេសម៉ាដាហ្គាស្ការ ប៉ុន្តែវាកំពុងតែរីកចម្រើន ។ ឥឡូវនេះមានវួដចំនួន ១៤ និង ២៦ សាខានៅទីនោះ ។
មានសត្វសណ្ដានបង្គួយឈ្មោះខាមៀលលានជាច្រើនប្រភេទរស់នៅប្រទេសម៉ាដាហ្គាស្ការ ជាងនៅប្រទេសណាផ្សេងទៀតទាំងអស់នៅក្នុងពិភពលោក !
ដើមព្រាលដ៏ធំទាំងនេះ អាចផ្ទុកទឹកជាច្រើននៅក្នុងដើមរបស់វា—រហូតដល់ ១២០០០០ លីត្រឯណោះ !
មនុស្សជាច្រើននៅប្រទេសម៉ាដាហ្គាស្ការទទួលទានបាយពីរ ឬបីដងក្នុងមួយថ្ងៃ ជួនកាលជាមួយបន្លែ សណ្ដែក ឬជាមួយសាច់ ។
ពាក្យម៉ាដាហ្គាស៊ីសម្រាប់ « ប្រិយមិត្ត » គឺ namana ។ ប្រសិនបើបងប្អូនអាចជួបនឹងមិត្តម្នាក់នៅក្នុងប្រទេសម៉ាដាហ្គាស្ការ តើបងប្អូននឹងប្រាប់អ្វីដល់គេ ?
សូមជួបជាមួយមិត្តភក្តិមួយចំនួនរបស់យើងមកពីប្រទេសម៉ាដាហ្គាស្ការ !
ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ។
ណាថាន អាយុ ៧ ឆ្នាំ ខេត្តអានតាណាណារីវ៉ូ ប្រទេសម៉ាដាហ្គាស្ការ
ប្រធាន រ័សុល អិម ណិលសុន គឺពិតជាព្យាការីរបស់ព្រះ ។
ណូមេណា អាយុ ៦ ឆ្នាំ ខេត្តអានតាណាណារីវ៉ូ ប្រទេសម៉ាដាហ្គាស្ការ
តើបងប្អូនមកពីប្រទេសម៉ាដាហ្គាស្ការឬ ? សូមសរសេរមកកាន់ពួកយើង ! ពួកយើងចង់ឮពីប្អូនៗ ។
សូមអរគុណសម្រាប់មកការទស្សនាប្រទេសម៉ាដាហ្គាស្ការជាមួយពួកយើង ។ ជួបគ្នាពេលក្រោយទៀត !