២០២០
ការការពារ​ការរំលោភ​បំពាន
ខែ តុលា ឆ្នាំ ២០២០


ការការពារ​ការរំលោភ​បំពាន

silhouette of girl

នៅក្នុង​ចំណង​ទាក់ទង​ដ៏​ល្អ មនុស្ស​សូម​អភ័យទោស​ចំពោះ​ពាក្យ​សម្ដី និង​ទង្វើ​មិន​ល្អ ហើយ​ពឹង​ផ្អែក​លើ​កម្លាំង​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រសើរ​ឡើង ហើយ​ប្រែចិត្ត ។ ប៉ុន្តែ​នៅក្នុង​ស្ថានភាព​ដែល​មិនល្អ មនុស្ស​បន្ត​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស​ចំពោះ​អ្នក​ផ្សេង​ទៀត ហើយ​ចំណង​ទាក់ទង​ទាំងនោះ​អាច​ក្លាយ​ជា​ការរំលោភ​បំពាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « [ ការរំលោភ​បំពាន និង ] ទង្វើ​អាក្រក់​ទាំងនេះ គ្មាន​កន្លែង​នៅ​ក្នុង​នគរ​ព្រះឡើយ » ( « ទ្រព្យសម្បត្តិ​ខាង​វិញ្ញាណ » សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩ ) ។ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​សាសនាចក្រ​មួយ​ចំនួន​នៅក្នុង​ខែ​នេះ នឹង​ជួយ​យើង​កំណត់ និង​ដោះស្រាយ​អំពី​ការរំលោភ​បំពាន ៖

  • ក្នុង​អត្ថបទ​របស់​ខ្ញុំ​នៅ​ទំព័រ ១៨ ខ្ញុំ​និយាយ​ពី​លក្ខណៈ​នៃ​ការរំលោភ​បំពាន ហើយ​ចង្អុល​បង្ហាញ​ធនធាន​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន ឬ​មនុស្ស​ដែល​បងប្អូន​ស្គាល់ ឲ្យ​ស្គាល់ និង​បាន​ទទួល​ការព្យាបាល​ពី​ចំណង​ទាក់ទង​ដែល​រំលោភ​បំពាន ។

  • នៅ​ទំព័រ ៥៨ យុវនារី​ម្នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់​នាង​ពី​ការ​ដែល​ត្រូវបាន​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ​ពេល​នៅ​ជា​កុមារ​ម្នាក់ និង​អំពី​របៀប​ដែល​នាង​អាច​ស្វែងរក​ភាពក្លាហាន និង​កម្លាំង​ដើម្បី​និយាយ​ប្រាប់ និង​ស្វែងរក​ជំនួយ​ពី​មជ្ឈិមវ័យ​ដែល​នាង​ទុកចិត្ត ក៏​ដូចជា​ពី​ព្រះអង្គ​សង្គ្រោះ ។

  • ក្នុង ប្រិយមិត្ត ទំព័រ ខ១២ នៃ​ខែ​នេះ បងប្អូន​អាច​រកឃើញ​សកម្មភាព​សរសេរ ដើម្បី​ជួយ​ពិភាក្សា « ការនិយាយ​ទេ » ជាមួយ​កូនៗ​បងប្អូន ។ សូម​ពិចារណា​លើ​ការប្រើប្រាស់​សកម្មភាព​នេះ ជា​មូលដ្ឋាន​សម្រាប់​មេរៀន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ស្ដី​អំពី​ការការពារ​ការរំលោភ​បំពាន ។

  • ការរំលោភបំពានខាងអារម្មណ៍ អាច​បណ្តាល​ឲ្យ​​មាន​គ្រោះថ្នាក់​ផង​ដែរ ការរំលោភបំពានប្រភេទផ្សេងទៀត។ សូមអាន “ ការទទួលស្គាល់ ការរំលោភបំពានខាង​អារម្មណ៍” នៅក្នុងការបោះពុម្ពឌីជីថល បញ្ហានេះដើម្បីរៀនពីសញ្ញាព្រមានចំនួន ៥ និង ​វិធីដើម្បីជួយ. ។

ប្រសិន​បើ​បងប្អូន​ត្រូវបាន​បំពាន បងប្អូន​អាចងាក​ទៅរក​ព្រះ​ដើម្បី​បាន​​ការណែនាំ និង​ការព្យាបាល ហើយ​ស្វែងរក​ជំនួយ​ពី​បុគ្គល​ដែល​បងប្អូន​ទុកចិត្ត​ផងដែរ ។ ព្រះអម្ចាស់​យល់​ពី​អារម្មណ៍​របស់​យើង ហើយ​ទ្រង់​នឹង​ដឹកនាំ​យើង​ទៅកាន់​ទី​សុវត្ថិភាព និង​អំណរ ពេល​យើង​ងាក​ទៅរក​ទ្រង់ ។

ចូរ​ឲ្យ​យើង​ទាំងអស់​គ្នា​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយ​ទៅរក​ទ្រង់​ជា​រៀងរាល់​ថ្ងៃ

បណ្ឌិត ជេសិន ប៊ី វៃធិង

សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ សាលា​នៃ​ជីវិត​គ្រួសារ