និយាយថាទេ ឮថាទេ
ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ហើយមានព្រះទ័យចង់ឲ្យខ្ញុំមានសុវត្ថិភាព ! ការនិយាយថា ទេ ពេលយើងត្រូវការនិយាយបែបនោះ និងការគោរពដល់អ្នកដទៃទៀត ពេលពួកគេប្រាប់យើងថា ទេ ជារបៀបដែលយើងអាចរក្សាខ្លួនយើង និងអ្នកដទៃទៀតឲ្យមានសុវត្ថិភាព ។
ជួនកាលប្អូនៗត្រូវនិយាយថា ទេ ក្នុងរបៀបដ៏ល្អមួយ ។
« ទេ សូមអរគុណ ។ តើខ្ញុំសូមទឹកជំនួសវិញបានទេ ? »
ឥឡូវ ដល់វេនប្អូនៗហើយ ! សូមស្រមៃថាប្អូនៗត្រូវនិយាយថាទេ ក្នុងរបៀបដ៏ល្អមួយ ។ តើប្អូនអាចនិយាយថាដូចម្ដេច ?
ជួនកាលប្អូនៗត្រូវនិយាយថា ទេ ក្នុងរបៀបដ៏រឹងប៉ឹងមួយ ។
« ខ្ញុំមិនចង់មើលវាទេ ! យើងមិនគួរមើលវាទេ » ។
ឥឡូវ ដល់វេនប្អូនៗហើយ ! សូមស្រមៃថា ប្អូនៗត្រូវនិយាយថាទេ ក្នុងរបៀបដ៏រឹងប៉ឹងមួយ ។ តើប្អូនអាចនិយាយថាដូចម្ដេច ?
ជួនកាលមនុស្សប្រាប់យើងថា ទេ ដើម្បីជួយយើងឲ្យមានសុវត្ថិភាព និងមានសុខភាពល្អ ។
« សូមទោស កូនមិនអាចទៅបានទេ ។ វាមិនមានសុវត្ថិភាពទេ » ។
ឥឡូវ ដល់វេនប្អូនៗហើយ ! សូមស្រមៃថា មជ្ឈិមវ័យម្នាក់ប្រាប់ប្អូនថា ទេ ហើយប្អូនមិនចូលចិត្តវាទេ ។ តើប្អូនគួរតែធ្វើយ៉ាងដូចម្តេច ?
ជួនកាលមនុស្សប្រាប់យើងថា ទេ ពេលពួកគេមិនស្រណុកចិត្ត ។
« ឈប់ ! ខ្ញុំពុំចូលចិត្តល្បែងនេះទេ » ។
ឥឡូវ ដល់វេនប្អូនៗហើយ ! សូមស្រមៃថា មនុស្សម្នាក់សុំប្អូនឲ្យឈប់ធ្វើអ្វីមួយ ។ តើប្អូនគួរតែធ្វើយ៉ាងដូចម្តេច ?
ចុះបើមនុស្សមិនស្ដាប់ ពេលប្អូននិយាយថា ទេ នោះ ? ចុះបើពួកគេធ្វើបាបប្អូន ឬធ្វើអ្វីដែលអាក្រក់នោះ ?
-
ដើរចេញបើសិនប្អូនអាចធ្វើបាន ។
-
ប្រាប់មជ្ឈិមវ័យម្នាក់ដែលប្អូនទុកចិត្ត អំពីអ្វីដែលបានកើតឡើង ។
-
ចូរចាំថា វាមិនមែនជាកំហុសរបស់ប្អូននោះទេ ។
-
មិនថាមានអ្វីកើតឡើងទេ សូមដឹងថាព្រះវរបិតាសួគ៌របស់ប្អូន និងព្រះយេស៊ូវគ្រីស្ទតែងតែស្រឡាញ់ប្អូនជានិច្ច ។