២០២០
សួស្ដី​មកពី​ប្រទេស​ម៉ាដាហ្គាស្ការ !
ខែ តុលា ឆ្នាំ ២០២០


សួស្ដី​មកពី​ប្រទេស​ម៉ាដាហ្គាស្ការ !

Hello from Madagascar

ជម្រាបសួរ​ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។

យើង​កំពុង​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​ដើម្បី​រៀន​អំពី​បុត្រា​បុត្រី​របស់​ព្រះ ។ សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​ម៉ាដាហ្គាស្ការ !

ប្រទេស​ម៉ាដាហ្គាស្ការ ជា​កោះ​មួយ​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក ។ វា​មាន​រុក្ខជាតិ និង​សត្វ​ជាច្រើន ដែល​មិន​មាន​នៅ​ទីកន្លែង​ណា​ទៀត​នៅលើ​ពិភពលោក​នេះ—ដូចជា​សត្វ​លិម័រ​ដែល​មាន​រង្វង់​កង់ៗ​នៅ​កន្ទុយ​បែប​នេះ !

ក្មេង​ប្រុស​ទាំងនេះ​កំពុង​ជួយ​អូស​ទឹក​ក្នុង​ក្នុងរទះ​សម្រាប់​គ្រួសារ​របស់​ពួកគេ ។ តើ​បងប្អូន​ជួយ​គ្រួសារ​បងប្អូន​​ដោយ​របៀប​ណា ?

សាសនាចក្រ​គឺ​តូច​នៅក្នុង​ប្រទេស​ម៉ាដាហ្គាស្ការ ប៉ុន្តែ​វា​កំពុង​តែ​រីកចម្រើន ។ ឥឡូវ​នេះ​មាន​វួដ​ចំនួន ១៤ និង ២៦ សាខា​នៅ​ទីនោះ ។

មាន​សត្វ​សណ្ដាន​បង្គួយ​ឈ្មោះ​ខាមៀលលាន​ជា​ច្រើន​ប្រភេទ​រស់នៅ​ប្រទេស​ម៉ាដាហ្គាស្ការ ជាង​នៅ​ប្រទេស​ណា​ផ្សេង​ទៀត​ទាំងអស់​នៅក្នុង​ពិភពលោក !

ដើម​ព្រាល​ដ៏​ធំ​ទាំងនេះ អាច​ផ្ទុក​ទឹក​ជាច្រើន​នៅក្នុង​ដើម​របស់​វា—រហូត​ដល់ ១២០០០០ លីត្រ​ឯណោះ !

មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ម៉ាដាហ្គាស្ការ​ទទួលទាន​បាយ​ពីរ ឬ​បី​ដង​ក្នុង​មួយ​ថ្ងៃ ជួនកាល​ជាមួយ​បន្លែ សណ្ដែក ឬ​ជា​មួយ​សាច់ ។

ពាក្យម៉ាដាហ្គាស៊ី​សម្រាប់ « ប្រិយមិត្ត » គឺ namana ។ ប្រសិន​បើ​បងប្អូន​អាច​ជួប​នឹង​មិត្ត​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាដាហ្គាស្ការ តើ​បងប្អូន​នឹងប្រាប់​អ្វី​ដល់​គេ ?

សូម​ជួប​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​របស់​យើង​មក​ពី​ប្រទេស​ម៉ាដាហ្គាស្ការ !

ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

ណាថាន អាយុ ៧ ឆ្នាំ ខេត្ត​អានតាណាណារីវ៉ូ ប្រទេស​ម៉ាដាហ្គាស្ការ

ប្រធាន រ័សុល អិម ណិលសុន គឺ​ពិត​ជា​ព្យាការី​​របស់​ព្រះ ។

ណូមេណា អាយុ ៦ ឆ្នាំ ខេត្ត​អានតាណាណារីវ៉ូ ប្រទេស​ម៉ាដាហ្គាស្ការ

តើ​បងប្អូន​មក​ពី​ប្រទេស​ម៉ាដាហ្គាស្ការ​ឬ ? សូម​សរសេរ​មក​កាន់​ពួកយើង ! ពួក​យើង​ចង់​ឮ​ពី​ប្អូនៗ ។

សូម​អរគុណ​សម្រាប់​មក​ការទស្សនា​ប្រទេស​ម៉ាដាហ្គាស្ការ​ជាមួយ​ពួកយើង ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត !