២០២០
និយាយ​ថា​ទេ ឮ​ថា​ទេ
ខែ តុលា ឆ្នាំ ២០២០


និយាយ​ថា​ទេ ឮ​ថា​ទេ

Saying No, Hearing No

ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មាន​សុវត្ថិភាព ! ការនិយាយ​ថា ទេ ពេល​យើង​ត្រូវការ​និយាយ​បែបនោះ និង​ការគោរព​ដល់​អ្នក​ដទៃ​ទៀត ពេល​ពួកគេ​ប្រាប់​យើង​ថា ទេ ជា​របៀប​ដែល​យើង​អាច​រក្សា​ខ្លួន​យើង និង​អ្នក​ដទៃ​ទៀត​ឲ្យ​មាន​សុវត្ថិភាព ។

ជួនកាល​ប្អូនៗ​ត្រូវ​និយាយ​ថា ទេ ក្នុង​របៀប​ដ៏​ល្អ​មួយ ។

« ទេ សូម​អរគុណ ។ តើ​ខ្ញុំ​សូម​ទឹក​ជំនួស​វិញ​បាន​ទេ ? »

ឥឡូវ ដល់​វេន​ប្អូនៗ​ហើយ ! សូម​ស្រមៃ​ថា​ប្អូនៗ​ត្រូវ​និយាយ​ថាទេ ក្នុង​របៀប​ដ៏​ល្អ​មួយ ។ តើ​ប្អូន​អាច​និយាយ​ថា​ដូចម្ដេច ?

ជួនកាល​ប្អូនៗ​ត្រូវ​និយាយ​ថា ទេ ក្នុង​របៀប​ដ៏​រឹងប៉ឹង​មួយ ។

« ខ្ញុំ​មិន​ចង់​មើល​វា​ទេ ! យើង​មិន​គួរ​មើល​វា​ទេ » ។

ឥឡូវ ដល់​វេន​ប្អូនៗ​ហើយ ! សូម​ស្រមៃ​ថា ប្អូនៗ​ត្រូវ​និយាយ​ថាទេ ក្នុង​របៀប​ដ៏​រឹងប៉ឹង​មួយ ។ តើ​ប្អូន​អាច​និយាយ​ថា​ដូចម្ដេច ?

ជួនកាល​មនុស្ស​ប្រាប់​យើង​ថា ទេ ដើម្បី​ជួយ​យើង​ឲ្យ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ ។

« សូមទោស កូន​មិន​អាច​ទៅបាន​ទេ ។ វា​មិនមាន​សុវត្ថិភាព​ទេ » ។

ឥឡូវ ដល់​វេន​ប្អូនៗ​ហើយ ! សូម​ស្រមៃ​ថា មជ្ឈិមវ័យ​ម្នាក់​ប្រាប់​ប្អូន​ថា ទេ ហើយ​ប្អូន​មិន​ចូលចិត្ត​វា​ទេ ។ តើ​ប្អូន​គួរ​តែ​ធ្វើ​យ៉ាង​ដូចម្តេច ?

ជួនកាល​មនុស្ស​ប្រាប់​យើង​ថា ទេ ពេល​ពួកគេ​មិន​ស្រណុក​ចិត្ត ។

« ឈប់ ! ខ្ញុំ​ពុំ​ចូលចិត្ត​ល្បែង​នេះ​ទេ » ។

ឥឡូវ ដល់​វេន​ប្អូនៗ​ហើយ ! សូម​ស្រមៃ​ថា មនុស្ស​ម្នាក់​សុំ​ប្អូន​ឲ្យ​ឈប់​ធ្វើ​អ្វី​មួយ ។ តើ​ប្អូន​គួរ​តែ​ធ្វើ​យ៉ាង​ដូចម្តេច ?

ចុះ​បើ​មនុស្ស​មិន​ស្ដាប់ ពេល​ប្អូន​និយាយ​ថា ទេ នោះ ? ចុះ​បើ​ពួកគេ​ធ្វើបាប​ប្អូន ឬ​ធ្វើ​អ្វី​ដែល​អាក្រក់​នោះ ?

  • ដើរចេញ​បើ​សិន​ប្អូន​អាច​ធ្វើ​បាន ។

  • ប្រាប់​មជ្ឈិមវ័យ​ម្នាក់​ដែល​ប្អូន​ទុកចិត្ត អំពី​អ្វី​ដែល​បាន​កើតឡើង ។

  • ចូរចាំ​ថា វា​មិនមែន​ជា​កំហុស​របស់​ប្អូន​នោះទេ ។

  • មិន​ថា​មាន​អ្វី​កើតឡើង​ទេ សូម​ដឹង​ថាព្រះវរបិតាសួគ៌​របស់​ប្អូន និង​ព្រះយេស៊ូវគ្រីស្ទ​តែងតែ​ស្រឡាញ់​ប្អូន​ជានិច្ច ។