ការចែកចាយដំណឹងល្អ
« រៀននឹងខ្ញុំចុះ … នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង » ( ម៉ាថាយ ១១:២៩ ) ។
បុរសម្នាក់ដែលខ្ញុំបានធ្វើការឲ្យគាត់ បានឲ្យព្រះគម្ពីរមរមនមួយក្បាលដល់ខ្ញុំ ។ ប៉ុន្តែខ្ញុំមិនបានអានវាទេអស់ជិតពីរឆ្នាំ ។ ថ្ងៃអាទិត្យមួយ ខ្ញុំបានយកព្រះគម្ពីរមរមនមក ហើយបានទៅឯផ្លូវរថភ្លើងក្រៅក្រុងដែលខ្ញុំបានរស់នៅក្នុងប្រទេសហ្សីមបាវេ ។ ខ្ញុំបានអង្គុយចុះ ហើយបានចាប់ផ្ដើមអាន ។
ពីដំបូង វាពិបាកនឹងយល់ ។ ប៉ុន្តែ ខ្ញុំបានអានអំពីទីបន្ទាល់របស់ យ៉ូសែប ស៊្មីធ ម្ដងហើយម្ដងទៀត ។ ពាក្យសម្ដីរបស់លោកបានរំជួលចិត្តខ្ញុំ ។
ក្រោយមក មានមនុស្សម្នាក់បានអញ្ជើញខ្ញុំឲ្យទៅព្រះវិហារ ។ ពីដំបូង ខ្ញុំមិនស្រណុកចិត្តទេ ដូច្នេះខ្ញុំបានអង្គុយនៅជួរខាងក្រោយ ។ ប៉ុន្តែពេលមនុស្សម្នាក់បានចាប់ផ្ដើមចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងពីព្រះគម្ពីរមរមន ខ្ញុំបានទទួលអារម្មណ៍អស្ចារ្យមួយនៅក្នុងចិត្ត ។
មិនយូរប៉ុន្មានបន្ទាប់ពីនោះ ពួកអ្នកផ្សព្វផ្សាយសាសនាបានមកភូមិរបស់ខ្ញុំ ។ មិនយូរប៉ុន្មាន ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំបានមានកិត្តិយសបម្រើបេសកកម្មមួយ ហើយចែកចាយដំណឹងល្អជាមួយមនុស្សផ្សេងទៀតជាច្រើន ។
សាសនាចក្របានលូតលាស់យ៉ាងច្រើននៅក្នុងប្រទេសហ្សីមបាវេ ។ ប៉ុន្តែនៅតែមានអ្វីៗជាច្រើន ដែលយើងអាចធ្វើបានដើម្បីចែកចាយដំណឹងល្អ មិនថាយើងរស់នៅទីណានោះទេ ។ តាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងរាត្រីជួបជុំគ្រួសារ បងប្អូនអាចពង្រីកទីបន្ទាល់របស់បងប្អូន ហើយបន្តនៅជិតព្រះវរបិតាសួគ៌ ។ ទីបន្ទាល់របស់បងប្អូនអាចផ្ដល់ពរជ័យដល់ជីវិតមនុស្សជាច្រើននៅទូទាំងពិភពលោកនេះ ។ ●