សារលិខិតគណៈប្រធានទីមួយ
ពិធីសាក្រាម៉ង់ និងខ្ញុំ
កែសម្រួលមកពី ដាល្លិន អេក អូក « Sacrament Meeting and the Sacrament » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧–២០ ។
សាក្រាម៉ង់គឺជាផ្នែកដ៏សំខាន់បំផុតនៃ នៃការប្រជុំសាក្រាម៉ង់ ។ នៅពេលយើងទទួលទានសាក្រាម៉ង់ យើងសន្យាថានឹងចងចាំព្រះនាមរបស់ព្រះអង្គសង្គ្រោះជានិច្ច ។ ដើម្បីធ្វើឲ្យសាក្រាម៉ង់ពិសេស យើង
-
ស្លៀកពាក់ដើម្បីបង្ហាញថា យើងគោរពដល់សាក្រាម៉ង់ ។
-
អង្គុយដោយស្ងៀមស្ងាត់មុនការប្រជុំចាប់ផ្ដើម ។
-
ច្រៀងទំនុកតម្កើងសាក្រាម៉ង់ ។
-
គិតអំពីព្រះយេស៊ូវ ហើយសន្យាថាចងចាំទ្រង់ជានិច្ច ។
ពិធីសាក្រាម៉ង់ជួយយើងឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ វាជួយយើងឲ្យបន្តនៅលើផ្លូវត្រឡប់ទៅកាន់ដំណាក់សួគ៌ារបស់យើងវិញ ។ ●
បង្ហាញសេចក្ដីស្រឡាញ់ដល់ព្រះយេស៊ូវ
យើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវ ដោយការមានគារវភាពអំឡុងពេលពិធីសាក្រាម៉ង់ ។ តើបងប្អូនធ្វើអ្វីខ្លះអំឡុងពេលពិធីសាក្រាម៉ង់ ?
-
អង្គុយដោយស្ងៀមស្ងាត់ ។
-
គិតអំពីទំនុកតម្កើងសាក្រាម៉ង់ដែលខ្ញុំចូលចិត្ត ។
-
គិតដល់រឿងមួយអំពីព្រះយេស៊ូវ ។
-
អធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។