ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាព អំពី​ផ្ទះការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

៤ សន្សំ​ប្រាក់ ហើយ​វិនិយោគ​សម្រាប់​អនាគត

គំនូរ​រូប​ផ្ទះ

ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ

អាន ៖នៅ​ពេល​មនុស្ស​ទូទៅ​ស្ដាប់​ឮ​ពាក្យ​ការ​វិនិយោគពួកគេ​អាច​នឹង​គិត​ពី​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​មនុស្ស​អ៊ូអរ​កំពុង​លក់​ភាគ​ហ៊ុន និង​មូលបត្រ​បំណុល ។ កាល​ដែល​រឿង​នោះ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​នោះ​ការ​វិនិយោគ​ក៏​ជា​សកម្មភាព​នៃ​ការ​ដាក់​ពេល​វេលា កិច្ច​ខិតខំ ឬ​ប្រាក់​ចូល​ទៅ​អ្វី​មួយ ហើយ​រំពឹង​ថា​នឹង​បាន​ប្រាក់​ចំណេញ​មួយ​ចំនួន​មក​វិញ​ផង​ដែរ ។ នៅ​ក្នុង​ន័យ​នេះ ការ​វិនិយោគ​គឺជា​ធាតុ​មួយ​នៃ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។

នៅ​ក្នុង​ជំពូក​នេះ អ្នក​នឹង​ស្វែង​យល់​អំពី​វិធី​បី​យ៉ាង​ដើម្បី​វិនិយោគ ៖

  1. សន្សំ​ប្រាក់

  2. ពិចារណា​ក្នុង​ការ​មាន​ផ្ទះ​មួយ

  3. ស្វែង​រក​ការ​អប់រំ

១. សន្សំ​ប្រាក់

ពិចារណា ៖សូម​ចំណាយ​ពេល​ពីរ​នាទី​គិត​អំពី​សំណួរ​ដូច​តទៅ​នេះ ហើយ​សរសេរ​គំនិត​របស់​អ្នក ៖ តើ​ខ្ញុំ​ចង់​សន្សំ​ប្រាក់​សម្រាប់​ធ្វើអ្វី​ច្រើន​ជាង​គេ ?

អាន ៖វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​វិនិយោគ​គឺ​ការ​សន្សំ​ប្រាក់ ។ អ្នក​កំពុង​ខិតខំ​ដើម្បី​បង្កើត​មូលនិធិ​មួយ​សម្រាប់​ភាព​អាសន្ន ដោយ​ចាប់ផ្ដើម​នឹង​ថ្លៃ​ចំណាយ​មួយ​ខែ រួចហើយ​បង្កើន​វា​ឲ្យ​មាន​តម្លៃ​ចំណាយ​ស្មើ​ពី​បី​ខែ​ទៅ​ប្រាំមួយ​ខែ ។ សូម​នឹក​ស្រមៃ​ពី​លទ្ធភាព​នានា ប្រសិន​បើ​អ្នក​បន្ត​សន្សំ​ប្រាក់ សូម្បី​តែ​នៅ​ក្រោយ​ពេល​អ្នក​បាន​បង្កើត​មូលនិធិ​សម្រាប់​អាសន្ន​ដ៏​រឹង​មាំ​មួយ​ក្ដី ។

អែលឌើរ អិល ថម ភែរី បាន​បង្រៀន​ថា « បង់ប្រាក់​ឲ្យ​ខ្លួន​ឯង​នូវ​ចំនួន​ដែល​បាន​កំណត់​ទុក​ជា​មុន​មួយ​ចូល​ទៅ​ក្នុង​ការ​សន្សំ​ប្រាក់ ។ … ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ដោយ​ឃើញ​មនុស្ស​ជាច្រើន​បាន​ខិតខំ​ធ្វើ​ការ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​សម្រាប់​តែ​ហាង​លក់​គ្រឿង​ទេស ​ម្ចាស់​ផ្ទះ​ជួល ឲ្យ​ក្រុម​ហ៊ុន​ថាមពល អ្នក​លក់​រថយន្ត និង​ធនាគារ ប៉ុន្តែ​បាន​គិត​តិច​តួច​ណាស់​ចំពោះ​កិច្ច​ខិតខំ​របស់​ខ្លួន​ដែល​មិន​បាន​សល់​អ្វី​សោះ​សម្រាប់​ខ្លួន​ឯង » ​( « Becoming Self-Reliant » Ensign ខែ ​វិច្ឆិកា ឆ្នាំ​១៩៩១ ទំព័រ ៦៦ )

ដូច​ដែល​បាន​បង្ហាញ​ពីខាងដើម​ជាមួយ​នឹង​ឧទាហរណ៍​អំពី​ដបកែវ វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​ « បង់​ប្រាក់​ឲ្យ​ខ្លួន​ឯង » ជាមុន​សិន ដោយ​ការ​សន្សំ​ប្រាក់ ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ស្ថាបនា​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ។

common approach jars
self-reliant approach jars

ពិភាក្សា ៖សូម​ចំណាយ​ពេល​មួយ​នាទី​ពិនិត្យ​មើល​ឧទាហរណ៍​អំពី​ដបកែវ​ឡើង​វិញ ។ តើ​ឧទាហរណ៍​នេះ​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក​ដូចម្តេច? តើ​អ្នក​នឹង​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​ដោយ​ការ​ប្រកាន់​យក​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​ណា ?

២. ពិចារណា​ក្នុង​ការ​មាន​ផ្ទះ​មួយ

អាន ៖ការ​ទិញ​ផ្ទះ​មួយ​អាច​ជា​វិធី​មួយ​ទៀត​ដើម្បី​វិនិយោគ ។ ការ​ទិញ​ផ្ទះ​ពុំ​មែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ហើយ​ជារឿយៗ​ការ​ជួល​ផ្ទះ​អាច​ជា​ជម្រើស​មួយ​ល្អ​ជាង ។

អាន ៖ចំពោះ​អ្នក​ដែល​ពិចារណា​ពី ការ​មាន​ផ្ទះ សូម​ចងចាំ​ពី​គោលការណ៍​ទាំង​ពីរ​នេះ ៖

  • ទិញ​ផ្ទះ​មួយ​សម្រាប់​តែ​ពេល និង​កន្លែង​ដែល​ត្រឹមត្រូវ​ចំពោះ​អ្នក​ប៉ុណ្ណោះ ។

  • ទិញ​តែ​អ្វី​ដែល​អ្នក​អាច​មាន​លទ្ធភាព​ទិញ​ដោយ​ស្រួល​ចិត្ត​ប៉ុណ្ណោះ ។

ឥឡូវ​នេះ ចូរ​យើង​ពិភាក្សា​ពី កត្តា​មួយ​ចំនួន​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​គោលការណ៍​ទាំង​នេះ ។

ពិភាក្សា ៖ហេតុអ្វី​សំណួរ​ទាំង​នេះ មាន​សារៈសំខាន់​ដើម្បី​សួរ​ដល់​ខ្លួន​ឯង​ពី​មុន​ទិញ​ផ្ទះ​មួយ ?

អាន ៖មនុស្ស​ភាគ​ច្រើន​ទិញ​ផ្ទះ​ដោយ​ប្រើ​ឥណទាន​មួយ​ប្រភេទ​ដែល​ហៅ​ថាឥណទាន​គេហដ្ឋាន ។ ឥណទាន​គេហដ្ឋាន​នេះ​គឺជា​បំណុល ហើយ​វា​នឹង​តម្រូវ​ឲ្យ​អ្នក​បង់​ថ្លៃ​ការ​ប្រាក់​ផង​ដែរ ។ អ្នក​ត្រូវ​បាន​រំពឹង​ទុក​ឲ្យ​បង់​ប្រាក់​ប្រចាំ​ខែ ហើយ​បង់​សង​ប្រាក់​កញ្ចី​នោះ​វិញ ។

សម្រាប់​ស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង ការ​បង់​ឥណទាន​គេហដ្ឋាន​ប្រចាំ​ខែ​របស់​អ្នក​ពុំ​គួរ​លើស​ពី ២៥ ភាគរយ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក​ឡើយ ។ សូម​ប្រើ​ប្រយោគ​នេះ​ទុក​ជា​ការ​ណែនាំ​មួយ​សម្រាប់​អ្វី​ដែល​អ្នក​អាច​មាន​លទ្ធភាព​បង់ ជា​ជាង​អ្វី​ដែល​អ្នក​ផ្ដល់​ឥណទាន​យល់​ព្រម​ឲ្យ​អ្នក​ខ្ចី ។

ពិភាក្សា ៖តើ​ការ​ទិញ​ផ្ទះ​មួយ​ដែល​អ្នក​អាច​មាន​លទ្ធភាព​ទិញ​ដោយ​ស្រួល​ចិត្ត​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

អាន ៖សូម​ចាំ​ថា មាន​នូវ​ការ​ចំណាយ​ផ្សេង​ទៀត​សម្រាប់​ការ​មាន​ផ្ទះ​មួយ​ដែល​លើស​ពី​ឥណទាន​គេហដ្ឋាន​ទៅ​ទៀត ។ នៅ​ពេល​អ្នក​មាន​ផ្ទះ​មួយ អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ថែទាំ ។ របស់​របរ​បែក​បាក់ ចាស់​រិច​រិល ហើយ​ពេល​ខ្លះ​ត្រូវ​ការ​ផ្លាស់​ថ្មី ។ ពួក​អ្នក​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ចេញ​អនុសាសន៍​ឲ្យ​សន្សំ​ប្រាក់​យ៉ាង​ហោច​ណាស់ ១ ភាគ​រយ​នៃ​តម្លៃ​ផ្ទះ​របស់​អ្នក​រៀង​រាល់​ឆ្នាំ​សម្រាប់​ការ​ថែទាំ ។

ចេញ​ឲ្យ​ផុត​ពី​បំណុល​ឥណទាន​គេហដ្ឋាន

អាន ៖ដូច​ដែល​បាន​ពន្យល់​ពី​ដើម​មក ឥណទាន​គេហដ្ឋាន​គឺ​ជា​ប្រាក់​កម្ចី​មួយ​—វា​គឺ​ជា​បំណុល—ហើយ​វា​តម្រូវ​ឲ្យ​អ្នក​បង់​ថ្លៃ​ការ​ប្រាក់ ។ ដោយ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​បង្រៀន​របស់​ប្រធាន ជេ រ៉ូប៊ីន ក្លាក នោះ​ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ថា « ចូរ​ឲ្យ​មេ​គ្រួសារ​គ្រប់​រូប​មាន​បំណង​ចង់​បាន​ផ្ទះ​ផ្ទាល់​ខ្លួន ដោយ​ចៀស​ផុត​ពី​ឥណទាន​គេហដ្ឋាន » ( « Prepare for the Days of Tribulation » Ensign ខែ ​វិច្ឆិកា ឆ្នាំ​១៩៨០ ទំព័រ ៣៣ ) ។ ការ​បង់​សង​ឥណទាន​គេហដ្ឋាន​មួយ​ឲ្យ​បាន​លឿន​អាច​តម្រូវ​ឲ្យ​មានការ​លះបង់​មួយ​ចំនួន ប៉ុន្តែ​កាល​ណា​អ្នក​បង់​ផ្ដាច់​វា​កាន់​តែ​លឿន នោះ​អ្នក​អាច​សន្សំ​ប្រាក់​បាន​កាន់​តែ​ច្រើន​ពី​ថ្លៃ​ការ​ប្រាក់ ។ មាន​វិធី​ពីរ​យ៉ាង​ដើម្បី​បង់​រំលោះ​ឥណទាន​គេហដ្ឋាន​របស់​អ្នក ៖

  • បង់​បន្ថែម

  • បង្កើត​ឥណទាន​រយៈពេល​ខ្លី​មួយ​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប

ការ​បង់​ប្រាក់​បន្ថែម​ទៅ​លើ​ប្រាក់​ដើម​អាច​ជួយ​អ្នក​សន្សំ​ពី​ការ​បង់​ប្រាក់​ជាច្រើន​ឆ្នាំ និង​ការ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​មាន​ឥណទាន​គេហដ្ឋាន​មួយ​តម្លៃ ១៥០,០០០ បង់​រំលោះ​រយៈពេល ៣០ ឆ្នាំ ក្នុង​អត្រា​ការ​ប្រាក់ ៤.៥ ភាគរយ នោះ​អ្នក​នឹង​ត្រូវ​បង់​ការ​ប្រាក់ ១២៣,៦១០ សម្រាប់​ការ​ខ្ចី​ឥណទាន​នោះ ។ សូម​មើល​តារាង​ខាង​ក្រោម​ដើម្បី​ឃើញ​ថាតើ​អ្នក​អាច​សន្សំ​ពេល​វេលា និង​ប្រាក់​បាន​ប៉ុន​ណា ដោយ​ការ​បង់​ប្រាក់ ១០០ ឬ​២០០ បន្ថែម​ទៀត​ក្នុង​មួយ​ខែ ។

បន្ថែម ១០០ ក្នុង​មួយ​ខែ

បន្ថែម ២០០ ក្នុង​មួយ​ខែ

ពេល​វេលា​ដែល​បាន​សន្សំ

ជិត ៧ ឆ្នាំ

ជិត ១១ ឆ្នាំ

សន្សំ​ប្រាក់​បាន

២៩,៧១៥

៤៧,៤៦២

ជម្រើស​មួយ​ទៀត​ដើម្បី​បង់​សង​ឥណទាន​គេហដ្ឋាន​មួយ​ឲ្យ​បាន​កាន់​តែ​ឆាប់​រហ័ស គឺ​ការ​ទទួល​ប្រាក់​ឥណទាន​គេហដ្ឋាន​មួយ​ដែល​មាន​រយៈពេល​ខ្លី ។ ជាធម្មតា​ឥណទាន​គេហដ្ឋាន​រយៈពេល​ខ្លី​មាន​អត្រា​ការ​ប្រាក់​ទាប ។ ការ​បង់​ប្រាក់​ប្រចាំ​ខែ​របស់​អ្នក​គឺ​ខ្ពស់ ប៉ុន្តែ​អ្នក​នឹង​សន្សំ​បាន​ចំនួន​ឆ្នាំ​នៃ ការ​បង់​ប្រាក់ និង​ការ​ប្រាក់​រាប់​ពាន់ ។

ចូរ​យើង​ប្រៀបធៀប​ឥណទាន​គេហដ្ឋាន​ដូច​ពី​មុន​ដែរ ប៉ុន្តែ​លើក​នេះ​វា​ជា​ប្រាក់​កម្ចី​រយៈពេល ១៥​ឆ្នាំ ។ ឧទាហរណ៍​ដើម​គឺ ឥណទាន​គេហដ្ឋាន​តម្លៃ ១៥០,០០០ បង់​រំលោះ​រយៈពេល ៣០ ឆ្នាំ ក្នុង​អត្រា​ការ​ប្រាក់ ៤.៥ ភាគរយ ។ ចូរ​យើង​ប្រៀបធៀប​ឥណទាន​នោះ​ជាមួយ​នឹង​ឥណទាន​រយៈពេល ១៥​ឆ្នាំ ដែល​មាន​ការ​ប្រាក់ ៣.៥ ភាគរយ ។

ឥណទាន​គេហដ្ឋាន​រយៈពេល ៣០​ឆ្នាំ

ឥណទាន​គេហដ្ឋាន​រយៈពេល ១៥​ឆ្នាំ

អត្រា​ការ​ប្រាក់

៤.៥%

៣.៥%

ការ​បង់​ប្រាក់​ប្រចាំ​ខែ

៧៦០

១,០៧២

ការ​បង់​ការ​ប្រាក់​សរុប

១២៣,៦១០

៤៣,០៨១

រយៈពេល​បង់​សង

៣០ ឆ្នាំ

១៥ ឆ្នាំ

នៅ​ក្នុង​ករណី​នេះ ឥណទាន​គេហដ្ឋាន​រយៈពេល ១៥​ឆ្នាំ​មាន​ន័យ​ថា​ការ​បង់​ប្រាក់​ប្រចាំ​ខែ​គឺ​ច្រើន​ជាង​ប្រហែល ៣១២ ប៉ុន្តែ​វា​នឹង​ជួយ​អ្នក​ឲ្យ​សន្សំ ៖

  • ការ​បង់​ប្រាក់​ឥណទាន​គេហដ្ឋាន​រយៈ​ពេល​១៥​ឆ្នាំ ។

  • ការ​ប្រាក់​ជាង ៨០,០០០ ។

ពិភាក្សា ៖តើ​អ្នក​នឹង​ព្រម​លះបង់​អ្វីខ្លះ​ដើម្បី​បង់​ប្រាក់​បន្ថែម​លើ​ឥណទាន​គេហដ្ឋាន​របស់​អ្នក ឬ​ទទួល​ឥណទាន​គេហដ្ឋាន​រយៈពេល​ខ្លី​មួយ​ដើម្បី​រួច​ផុត​ពី​បំណុល​ឲ្យ​បាន​ឆាប់ ?

៣. ស្វែងរក​ការ​អប់រំ

អាន ៖ការ​អប់រំ​គឺជា​ទម្រង់​មួយ​ទៀត​នៃ​ការ​វិនិយោគ ។ ជា​ធម្មតា ការ​បំពាក់​បំប៉ន ឬ​ការ​អប់រំ​បន្ថែម​នឹង​មាន​នូវ​ការ​បង់​ថ្លៃ​មួយ ។ ប្រសិន​បើ​អ្នក​ចង់​វិនិយោគ​លើ​ការ​អប់រំ សូម​ប្រាកដ​ថា វា​នឹង​នាំ​ទៅ​រក​ការងារ​ដ៏​ប្រសើរ ដើម្បី​បាន​ប្រាក់​ចំណេញ​ដ៏​ល្អ​មួយ​សម្រាប់​ការ​វិនិយោគ​របស់​អ្នក ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ទូន្មាន​ថា « ពិភពលោក​នេះ​នឹង​បង់​ប្រាក់​ឲ្យ​អ្នក​ក្នុង​រង្វាស់​ដ៏​ធំ​ស្រប​តាម​តម្លៃ​របស់​អ្នក ហើយ​តម្លៃ​របស់​អ្នក​នឹង​កើន​ឡើង​នៅ​ពេល​អ្នក​ទទួល​ការ​អប់រំ និង​ភាព​ស្ទាត់​ជំនាញ​នៅ​ក្នុង​ផ្នែក​ដែល​អ្នក​បាន​ជ្រើស​រើស » ( « A Prophet’s Counsel and Prayer for Youth » Ensign ខែ​មករា ឆ្នាំ​២០០១ ទំព័រ ៤ ) ។

ពេលខ្លះ វា​ប្រហែល​ជា​ការ​សមរម្យ​ដើម្បី​ជាប់​បំណុល​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ប៉ុន្តែ​វា​ក៏​មាន​វិធី​ច្រើន​ទៀត​ផង​ដែរ​ដើម្បី​បង់​ថ្លៃ​សាលា ។ សូម​រុករក​ជម្រើស​ផ្សេងៗ​ទៀត​ពី​មុន​ងាក​ទៅ​រក​បំណុល ។ ប្រសិន​បើ​អ្នក​ខ្ចី​បំណុល​សម្រាប់​ការ​អប់រំ សូម​ខិតខំ​បង់​សង​វា​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន ។

ក្រុម​ការ​អប់រំ​សម្រាប់​ការងារ​កាន់តែ​ល្អ​ប្រសើរ​ប្រហែល​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក នៅ​ពេល​អ្នក​ពិចារណា​ធ្វើ​ការ​វិនិយោគ​លើ​ការ​អប់រំ ។

ពិភាក្សា ៖តើ​ការ​អប់រំ​គឺ​ជា​ការ​វិនិយោគ​ចំពោះ​ខ្លួន​អ្នក​តាម​របៀប​ណា ?

ពិភាក្សា​អំពី​ការ​សន្សំ​ប្រាក់ ការ​តស៊ូ​ដើម្បី​មាន​ផ្ទះ និង​ការ​វិនិយោគ​ចំពោះ​ខ្លួន​អ្នក​តាម​រយៈ​ការ​អប់រំ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ

អាន ៖ការ​តាំង​ចិត្ត​មួយ​របស់​អ្នក​នៅ សប្ដាហ៍​នេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​ការ​សន្សំ ប្រាក់ ការ​មាន​ផ្ទះ និង​ការ​វិនិយោគ​លើ​ការ​អប់រំ​របស់​អ្នក​អំឡុង​ក្រុម​ប្រឹក្សា​គ្រួសារ ។ សូម​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​ចង់​សន្សំ​ប្រាក់​ទុក​សម្រាប់ មិន​ថា​អ្នក​គួរ​ជួល​ផ្ទះ ឬ​ទិញ​ផ្ទះ​នោះ​ទេ ( ឬ​របៀប​ដែល​អ្នក​អាច​ចាប់​ផ្ដើម​បង់​រំលោះ​ឥណទាន​គេហដ្ឋាន ) និង​អ្វី​ទៅ​ជា​គោលដៅ​ការ​អប់រំ ប្រសិន​បើ​មាន នោះ​អ្នក​គួរ​ខិតខំ​ដើម្បី​សម្រេច​វា​ឲ្យ​បាន ។ អ្នក​អាច​ប្រើ​គម្រោង​មេរៀន​ខាង​ក្រោម​ « គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ » ។

គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ត្រូវ​ចាប់ផ្ដើម ហើយ​បញ្ចប់​ដោយ​ការ​អធិស្ឋាន​ដើម្បី​យាង​ព្រះវិញ្ញាណ ។

ផ្នែក​ទី ១ ៖ ​រំឭក​ឡើង​វិញ

  • តើ​អ្នក​ចង់​សន្សំ​ប្រាក់​ទុក​សម្រាប់ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​ណា​មួយ ? សូម​ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ពិចារណា​នៅ​ទំព័រ ១៦៧​ឡើង​វិញ ។

  • តើ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​មួយ​ចំនួន​រវាង​ការ​ទិញ​ផ្ទះ និង​ការ​ជួល​ផ្ទះ​មាន​អ្វីខ្លះ ? សូម​ពិនិត្យ​មើល​សកម្មភាព​នៅ​ទំព័រ ១៦៩​ឡើង​វិញ ។

ផ្នែក​ទី ២ ៖​ ដាក់​ផែនការ

  • តើ​អ្នក​អាច​សន្សំ​ប្រាក់​សម្រាប់​ការ​ចង់​បាន​របស់​អ្នក​នា​ពេល​អនាគត​តាម​របៀប​ណា ?

  • ប្រសិន​បើ​បច្ចុប្បន្ន​នេះ​អ្នក​គ្មាន​ផ្ទះ​ទេ តើ​អ្នក​គួរ​ពិចារណា​ទិញ​ផ្ទះ​មួយ​ដែរ​ឬ​ទេ ? ឬ​តើ​អ្នក​គួរ​បន្ត​ជួល​ផ្ទះ​សម្រាប់​មួយ​រយៈពេល​នេះ​ដែរ​ឬ​ទេ ?

  • ប្រសិន​បើ​បច្ចុប្បន្ន​នេះ​អ្នក​មាន​ផ្ទះ តើ​អ្នក​អាច​ធ្វើ​ការ​ដើម្បី​បង់​រំលោះ​ឥណទាន​គេហដ្ឋាន​របស់​អ្នក​ឲ្យ​បាន​លឿន​តាម​របៀប​ណា ? តើ​ការ​លក់​ផ្ទះ និង​ការ​ជួល​ផ្ទះ​សម្រាប់​មួយ​រយៈ វា​ផ្ដល់​ផល​សម​ស្រប​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក​ដែរ​ឬ​ទេ ?

  • តើ​ការ​អប់រំ​ប្រភេទ​ណា​ឬ​ការ​អប់រំ​បន្ថែម​ណា​ទៀត ដែល​អ្នក​គួរ​វិនិយោគ​សម្រាប់​ការងារ​ល្អ​ប្រសើរ ប្រសិន​បើ​មាន ?