២០១៧
អ្នកផ្សព្វផ្សាយសាសនា​គ្មាន​ស្លាក​ឈ្មោះ
June 2017


យុវវ័យ

អ្នកផ្សព្វផ្សាយសាសនា​គ្មាន​ស្លាក​ឈ្មោះ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

រូបភាព
teenage girl in school

នៅ​សាលា​រៀន​ខ្ញុំ​មាន​គ្រូបង្រៀន​ម្នាក់ គាត់​ជា​ប្រភេទ​មនុស្ស​ដែល​អាច​បំភ័យ​ដល់​នរណា​ម្នាក់ កុំ​ឲ្យ​ចែកចាយ​ទស្សនៈប្រឆាំង​របស់​ខ្លួន​លើ​ប្រធាន​បទ​ណា​មួយ ។ ថ្ងៃ​មួយ​យើង​បាន​ពិភាក្សា​ប្រធាន​បទ​ស្តីពី ពួកអ្នកផ្សព្វផ្សាយ​សាសនា អិល.ឌី.អេស ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ឆ្លើយ​សំណួរ​របស់​គាត់​បាន ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​គួរ​ឆ្លើយ​ឡើយ ។ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​បាន​និយាយ​ល្មម​នឹង​ផ្គាប់​ចិត្ត​គាត់​ក្នុង​គ្រា​នោះ ។

ពីរបី​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ពុំ​អាច​ឈប់​គិត​អំពី​ការសន្ទនា​របស់​យើង​នោះ​បាន​ឡើយ ។ ទីបំផុត មាន​គំនិត​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ​ថា ខ្ញុំ​គួរតែ​ជូន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឲ្យ​គាត់ ដោយ​មាន​គូស​ចំណាំ​ឃ្លា​នានា​អំពី​កិច្ចការផ្សព្វផ្សាយ​សាសនា ។ គំនិត​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច ប៉ុន្តែ​វា​ដក់​នៅជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​ដឹង​ថា នោះ​គឺ​ជា​ការបំផុស​គំនិត​មួយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​តាម ។

ប្រហែល​ជា​ពីរ​ខែ​ក្រោយ​មក ខ្ញុំ​បាន​រៀបចំ​ព្រះគម្ពីរ​មរមន​នោះ​រួច​ជា​ស្រេច ។ អស់​ពេល​មួយ​ថ្ងៃ​ពេញ ខ្ញុំ​មាន​អារម្មណ៍​អន្ទះអន្ទែង​ចង់​ឲ្យ​គម្ពីរ​នោះ​ទៅ​គាត់​ណាស់ ។ វា​ចំណាយ​ពេល​តែ​បី​វិនាទី​ប៉ុណ្ណោះ​សម្រាប់​ខ្ញុំ ដើម្បី​ជូន​គម្ពីរ​នោះ​ទៅ​គាត់ ពីមុន​ខ្ញុំ​ឈប់​សម្រាក​វិស្សមកាលនា​រដូវ​រងារ ហើយ​វា​ជា​គ្រា​ដ៏​ភ័យ​ខ្លាច​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។

នៅថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​ចូល​បវេសកាល​វិញ ខ្ញុំ​បាន​ដើរ​កាត់​មុខ​ថ្នាក់​រៀន​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ខ្លាច​ពុំ​ហ៊ាន​ដើរចូល​ទៅក្នុង​ថ្នាក់​ឡើយ ។ ក្រោយ​មក​ខ្ញុំ​បាន​ឮ​គាត់​ហៅ​ខ្ញុំ ហើយ​គាត់​បាន​ឲ្យ​សំបុត្រ​មួយ​មក​ខ្ញុំ ។ ខ្ញុំ​បាន​អាន​សំបុត្រ​នោះ​នៅតាម​ផ្លូវ ។ គាត់​បាន​សរសេរ​ថា គាត់​បាន​សិក្សា « យ៉ាង​លម្អិត » នូវវគ្គ​បទគម្ពីរ​ដែល​ខ្ញុំ​បាន​គូស​ចំណាំ ហើយ​គាត់​បាន​ចាប់ផ្តើម​យល់​ពីហេតុផល​ដែល​បង្កប់​នៅក្នុង​សេចក្តីជំនឿ​របស់​ខ្ញុំ ។

ឥឡូវ​នេះ​ខ្ញុំ​មាន​ចិត្ត​រំភើប​ក្នុងការ​ចែកចាយ​ដំណឹង​ល្អ ហើយ​ខ្ញុំ​កាន់តែ​មាន​ចិត្ត​រំភើប​ក្នុងការ​បម្រើ​បេសកកម្ម​ថ្វាយ​ដល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ក្នុងពេល​ឆាប់ៗ​នេះ ។

បោះពុម្ព