លីអាហូណាផ្ទាល់ខ្លួនរបស់អ្នក
តើវានឹងមិនប្រពៃទេឬ ប្រសិនបើអ្នកអាចមាន ជី.ភី.អេសខាងវិញ្ញាណ ដើម្បីដឹកនាំអ្នកនោះ ? ជាមួយនឹងពររបស់លោកអយ្យកោររបស់អ្នក នោះអ្នកធ្វើវាបាន ។
ជួនកាលវាហាក់បីដូចជាលំបាកដើម្បីហែលឆ្លងកាត់ជីវិតនេះ ។ មានរឿងសំខាន់ៗជាច្រើនដែលកើតឡើងនៅលើដំណើរជីវិតអ្នក ក្នុងពេលពីរបីឆ្នាំខាងមុខទៀត ៖ រៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ចែកចាយដំណឹងល្អ ជ្រើសរើសសាលារៀន និងមុខរបរ ។ ហើយអ្នកគ្រាន់តែជាក្មេងជំទង់នៅឡើយ ! ដូចជាលីហៃដែរ តើវាមិនប្រពៃទេឬ ប្រសិនបើអ្នកអាចរកឃើញលីអាហូណាខាងក្រៅផ្ទះរបស់អ្នក ជាឧបករណ៍ដែលធានារក្សាអ្នកឲ្យបន្តដើរនៅលើមាគ៌ានោះ ប្រសិនបើអ្នកគ្រាន់តែយកចិត្តទុកដាក់លើវាប៉ុណ្ណោះ ?
ប្រាកដណាស់ មានប្រភពនៃការណែនាំជាច្រើនរួចទៅហើយនៅក្នុងជីវិតរបស់អ្នកដូចជា ៖ ការអធិស្ឋាន ព្រះគម្ពីរ ដំបូន្មានមកពីឪពុកម្តាយ និងអ្នកដឹកនាំ ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ សន្និសីទទូទៅ និងអ្វីៗជាច្រើនទៀត ។ ប៉ុន្តែនេះគឺជាប្រភពមួយផ្សេងទៀតដើម្បីបន្ថែមលើបញ្ជីរបស់អ្នក — លីអាហូណាផ្ទាល់ខ្លួនរបស់អ្នក ដែលត្រូវបានស្គាល់ថាជា ពររបស់លោកអយ្យកោរបស់អ្នក ។ វាគឺជាវិវរណៈផ្ទាល់ខ្លួនមកពីព្រះវរបិតាសួគ៌សម្រាប់អ្នក ប្រាប់អំពីអ្នក ដែលទ្រង់បានស្គាល់អ្នកតាំងពីអតីតកាល បច្ចុប្បន្នកាល រហូតតទៅ ។
ចូរគិតអំពី ពររបស់លោកអយ្យកោរបស់អ្នក ថាដូចជា ជី.ភី.អេស.ខាងវិញ្ញាណមួយ និងជាអ្វីផ្សេងទៀត ។ វាពុំគ្រាន់តែឲ្យអ្នកស្គាល់ថាអ្នកគឺជា នរណា ហើយ នៅទីណា នោះឡើយ វាក៏អាចជួយអ្នកឲ្យយល់ពី មូលហេតុ ដែលអ្នកនៅលើផែនដី និង កន្លែង ដែលអ្នកគប្បីទៅ ។ ប៉ុន្តែសូមចាំថា ការណែនាំមកពីពររបស់លោកអយ្យកោរបស់អ្នក តម្រូវឲ្យប្រើគោលការណ៍ដូចគ្នាទៅនឹង គោលការណ៍ដែលធ្វើឲ្យលីអាហូណារបស់លីហៃដំណើរការគឺ ៖ ការគោរព និង សេចក្តីព្យាយាម ( សូមមើល នីហ្វៃទី ១ ១៦:២៨; ម៉ូសាយ ១:១៦ ) ។
ការគោរព និង សេចក្តីព្យាយាម
តើការការគោរព និង សេចក្តីព្យាយាមមានន័យយ៉ាងណា ? គោរព មានន័យថាពុំគ្រាន់តែស្តាប់អ្វីដែលគេនិយាយនោះទេ ត្រូវផ្តោតចិត្តទុកដាក់ទៅលើវាផងដែរ ។ ពាក្យដែលទាក់ទងនឹងពាក្យនេះនោះគឺ ស្តាប់ ដែលមានន័យថា ស្តាប់ ហើយ គោរពប្រតិបត្តិ ។ ដូច្នេះដើម្បីឲ្យ ពររបស់លោកអយ្យកោរបស់អ្នកធ្វើជាលីអាហូណានៅក្នុងជីវិតរបស់អ្នកនោះ អ្នកមិនត្រឹមតែត្រូវអានវានោះទេ អ្នកត្រូវធ្វើតាមវាផងដែរ ។
ប្រធាន រ័សុល អិម ណិលសុន ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ព្រះគម្ពីរដែលបានកត់ត្រានៅក្នុងគ្រប់គ្រាកាន់កាប់ត្រួតត្រាទាំងអស់ បង្រៀនថា យើងបង្ហាញ សេចក្ដីស្រឡាញ់ របស់យើងអំពីព្រះ នៅពេលយើង ស្តាប់តាម បទបញ្ញត្តិទ្រង់ ហើយ គោរពប្រតិបត្តិ តាមបទបញ្ញត្តិទាំងនោះ ។ « សកម្មភាពទាំងនេះមានទំនាក់ទំនាងយ៉ាងជិតស្និទនឹងគ្នា ។ ប្រាកដណាស់ ភាសាហេព្រើរអំពីព្រះគម្ពីរសញ្ញាចាស់នៅក្នុងវគ្គភាគច្រើន ប្រើពាក្យដដែលនោះសម្រាប់ទាំងពាក្យ ស្តាប់ ( ព្រះអម្ចាស់ ) និង គោរពប្រតិបត្តិតាម ( ព្រះបន្ទូលរបស់ទ្រង់ ) » ។១
សេចក្តីព្យាយាមគឺជាគន្លឹះមួយដើម្បីរៀនពី ពររបស់លោកអយ្យកោអ្នក ។ សេចក្តីព្យាយាមមានន័យថា យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន និងការតស៊ូ ។ វាមានន័យថាជាការខិតខំដោយមានការតាំងចិត្ត ដោយមិនផ្លាស់ប្តូរ ។ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « វាគឺជាការៀនអំពីអ្វីដែលព្រះអម្ចាស់រំពឹងពីអ្នក សូមដាក់ផែនការធ្វើវា [ ហើយ ] ធ្វើតាមផែនការបស់អ្នក » ។២
ប្រសិនបើអ្នកចង់ឲ្យ ពររបស់លោកអយ្យកោរបស់អ្នកជាប្រយោជន៍ដល់អ្នក សូមសិក្សាវាដោយស្មោះអស់ពីចិត្ត ដោយស្វាហាប់ ដាក់ផែនការអនុវត្តវា ហើយសម្រេចឲ្យបានផែនការទាំងនោះ ។
គំរូដើម្បីធ្វើតាម
អាលម៉ាជាកូន ទូន្មានកូនប្រុសរបស់លោកឈ្មោះហេលេមិន ដោយមានប្រសាសន៍ថា លីអាហូណាគឺជា « លំនាំ » ឬ គំរូមួយសម្រាប់ឲ្យពួកយើងដើរតាមនៅក្នុងជីវិតរបស់យើងផ្ទាល់ ។ នៅក្នុង អាលម៉ា ៣៧:៣៨–៤៥ លោកមានប្រសាសន៍ថា ៖
-
វាត្រូវបានរៀបចំឡើងដោយព្រះអម្ចាស់ដើម្បីបង្ហាញនូវផ្លូវដែលត្រូវធ្វើដំណើរ គឺដូចជាត្រីវិស័យដែរ ។
-
វាបានធ្វើការឲ្យគេស្របតាមសេចក្តីជំនឿលើព្រះ ដែលធ្វើឲ្យមាន « អព្ភូតហេតុនានាដែលបានមកដោយព្រះចេស្ដានៃព្រះពីថ្ងៃមួយទៅថ្ងៃមួយ » ។
-
វាបានប្រើ « មធ្យោបាយដ៏តូចតាច » ដើម្បីសម្រេច « កិច្ចការដ៏អស្ចារ្យទាំងឡាយ » ។
-
ប្រសិនបើលីហៃ និងគ្រួសាររបស់លោកភ្លេចអនុវត្តសេចក្តីជំនឿ និងសេចក្តីព្យាយាមនោះ « ការណ៍ដ៏អស្ចារ្យទាំងនោះក៏ឈប់មាន » ហើយ « ពួកគេពុំអាចធ្វើដំណើរទៅមុខទៀតបានទេ » ។
-
នៅពេលពួកគេបែរចេញពីផ្លូវ នោះពួកគេពុំបានធ្វើដំណើរតាមផ្លូវត្រង់ឡើយ ។
-
វាងាយស្រួលដើម្បីស្ដាប់តាមព្រះបន្ទូលនៃព្រះគ្រីស្ទ ដែលចង្អុលប្រាប់ទៅផ្លូវត្រង់ ។
គោលការណ៍ដូចគ្នានេះក៏ពិតសម្រាប់ ពររបស់លោកអយ្យកោរបស់អ្នកផងដែរ ។ « ផ្លូវនោះត្រូវបានរៀបចំជាស្រេច ហើយបើសិនជាយើងនឹងមើល នោះយើងអាចរស់នៅរហូតតទៅ » ( អាលម៉ា ៣៧:៤៦ ) ។