រឿងអំពីព្រះយេស៊ូវ
ព្រះយេស៊ូវបានព្យាបាលមនុស្ស
ដកស្រង់ចេញពី ម៉ាកុស ៥:២២–៤៣ ។
ថ្ងៃមួយមានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស បានសូមយាងព្រះយេស៊ូវទៅផ្ទះរបស់គាត់ ។ កូនស្រីរបស់គាត់បានឈឺ ហើយត្រូវការការប្រសិទ្ធពរ ។
នៅពេលព្រះយេស៊ូវកំពុងធ្វើដំណើរទៅផ្ទះយ៉ៃរ៉ុស ស្ត្រីម្នាក់ដែលមានជំងឺអស់រយៈ ១២ ឆ្នាំមកហើយនោះ បានឃើញព្រះយេស៊ូវ ។ គាត់ជឿថាព្រះយេស៊ូវ អាចប្រោសគាត់ឲ្យជាបាន ។ គាត់បានលូកដៃទៅប៉ះជាយព្រះពស្តរបស់ព្រះយេស៊ូវ ។
ស្ត្រីនោះបានជាសះស្បើយភ្លាម ! ព្រះយេស៊ូវបានមានបន្ទូលថា គាត់បានជាដោយសារសេចក្តីជំនឿរបស់គាត់ ។
ក្រោយមកមានមនុស្សម្នាក់បាននាំយកដំណឹងដ៏គួរឲ្យរន្ធត់មួយមក ។ កូនស្រីរបស់យ៉ៃរ៉ុសបានស្លាប់ហើយ ។ តើវាហួសពេល ដើម្បីឲ្យព្រះយេស៊ូវប្រសិទ្ធពរនាងឬ ?
ព្រះយេស៊ូវបានប្រាប់យ៉ៃរ៉ុសថា កុំឲ្យភ័យឡើយប៉ុន្តែចូរជឿចុះ ។ នៅពេលព្រះយេស៊ូវទៅដល់ផ្ទះយ៉ៃរ៉ុស គាត់បានប្រាប់ឲ្យកូនស្រីយ៉ៃរ៉ុសក្រោកឡើង ។ នាងបានបើកភ្នែកឡើង ។ នាងបានរស់ឡើងវិញម្តងទៀត ! ឪពុកម្ដាយរបស់នាងមានក្តីរំភើបជាខ្លាំង ។
យើងអាចមានជំនឿទៅលើព្រះយេស៊ូវផងដែរ ។ អំណាចនៃការព្យាបាលរបស់ទ្រង់ បន្តមាននៅលើផែនដីនាសព្វថ្ងៃនេះ ហើយយើងអាចសូមការប្រសិទ្ធពរបព្វជិតភាព នៅពេលណាដែលយើងត្រូវការ ។