ឆ្នាំ​២០១៧
ជម្រើស​របស់​ម៉ាទីន
June 2017


ជម្រើស​របស់​ម៉ាទីន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ម៉ាទីន​ដឹង​ថា​គាត់​ពុំគួរ​ផឹក​ទឹក​តែ​ឡើយ ។ តើ​គាត់​គួរ​ធ្វើ​បែប​ណា ?

« Be true, be true, and stand for the right » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៥៩ ) ។

martins choice

ម៉ាទីន​បាន​ក្រោក​ពី​ដេក​យឺតៗ ។ ម្តាយ​គាត់​បាន​អង្រួន​ស្មា​របស់​គាត់ ។

គាត់​និយាយ​ថា « ម៉ាទីន ដល់​ម៉ោង​ក្រោក​ហើយ » ។

ម៉ាទីន​បាន​ញី​ភ្នែក​គាត់ ។ មេឃ​នៅ​ងងឹត​នៅឡើយ ប៉ុន្តែ​គាត់​ដឹង​ថា​វា​ម៉ោង​ប៉ុន្មាន​ហើយ ។ សមាជិក​គ្រួសារ​គាត់​ក្រោក​ម៉ោង ៥:៣០ នាទី​រៀងរាល់​ព្រឹក ដើម្បី​អាន​គម្ពីរមរមន​ជាមួយ​គ្នា ។ វា​ពុំ​ងាយស្រួល​ជានិច្ច​ក្នុងការ​ក្រោក​ពី​ដេក​នៅ​ព្រឹក​ព្រលឹម​ពេក​នោះ​ទេ ។

ម៉ាទីន​បាន​រំកិល​ខ្លួន​ចេញ​ពី​លើ​គ្រែ ហើយ​ដើរ​យឺតៗ​ទៅ​បន្ទប់​ខាង​មុខ ។ គាត់​លើក​ដៃ​​លាត​សន្ធឹង​ឡើង ហើយ​ហា​មាត់​ស្ងាប​យ៉ាង​ធំ ។ មើល​ទៅ​បងប្អូនប្រុសស្រី​របស់​គាត់​ក៏​ងងុយ​ដេក​ដែរ ប៉ុន្តែ​ពួកគេ​បាន​នៅ​ទីនោះ​ជុំ​គ្នា​អស់​ហើយ ។

ម្នាក់ៗ​ត្រូវអាន​រយៈពេល​ប្រាំនាទី ។ ដំបូង ម៉ាទីន​ចង់​ត្រឡប់​ទៅ​ដេក​វិញ ។ ប៉ុន្តែ​គាត់​បន្ត​នៅ​ស្តាប់ ។ ខគម្ពីរ​នីមួយៗ​ហាក់បីដូច​ជា​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ដល់​ពេល​ពួកគេ​អាន​គម្ពីរ​ចប់​ហើយ ម៉ាទីន​មាន​អារម្មណ៍​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង ។

កម្លាំង​ខាង​វិញ្ញាណ​គឺ​ជា​អ្វី​មួយ​ដែល​ម៉ាទីន​ត្រូវការ​ចាំបាច់​ជា​រៀង​រាល់​ថ្ងៃ ។ នៅក្នុង​ប្រទេស កេនយ៉ា មាន​សមាជិក​សាសនាចក្រ​តែ​ពីរបីនាក់​ប៉ុណ្ណោះ​ដែល​មាន​អាយុ​ដំណាល​ម៉ាទីន ហើយ​ពួកគេ​ទាំងអស់​គ្នា​រស់នៅ​ឆ្ងាយ​ពី​គ្នា​ណាស់ ។ បន្ទាប់​ពី​ចប់​ម៉ោង​សិក្សា ម៉ាទីន​បាន​ទៅ​ក្លឹប​ក្មេង​ប្រុស ដែល​បើក​ដំណើរ​ការ​ដោយ​ព្រះវិហារ​កាតូលិក ។ នា​សប្តាហ៍​មួយ​សមាជិក​ក្លឹប​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​បោះជំរំ​ជាមួយ​គ្នា ។

ម៉ាទីនសប្បាយចិត្តណាស់ ។ គាត់​បាន​ច្រៀង​ចម្រៀង​អំពីការបោះជំរំ ។ គាត់​បាន​កាប់​អុស ។ គាត់​បាន​ទាំង​ជួយ​បង្កាត់​ភ្លើងនៅ​ជំរំ​ទៀត​ផង ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ពីរ មាន​អ្នកដឹកនាំ​ម្នាក់​បាន​យក​តែ​មួយ​ប៉ាន់​មក ។ គាត់​និយាយ​ថា « យើង​នឹង​ផឹក​ទឹកតែ​ឥឡូវ​នេះ » ។

ក្មេងប្រុសទាំងនោះមាន​ចិត្តរំភើប​ណាស់ ។ ពួកគេ​ផឹកទឹក​តែ​នៅ​ផ្ទះ​ក្នុង​ឱកាស​ពិសេសៗ ។ ពួកគេ​បាន​ចាប់​យក​ពែង​របស់​ខ្លួនមក ហើយ​រង់ចាំ​អ្នក​ដឹកនាំ​នោះ​ចាក់​ទឹក​តែ​ឲ្យ​ពួកគេ ។

ម៉ាទីន​មាន​អារម្មណ៍​ជ្រួលច្របល់​ក្នុង​ចិត្ត​បន្តិច ។ គាត់​បាន​ដឹង​ថា​គាត់​ពុំគួរ​ផឹក​ទឹក​តែ​ឡើយ ។ ប៉ុន្តែ​គាត់​ពុំ​ចង់​ធ្វើ​ឲ្យ​មិត្តភក្តិ​របស់​គាត់​អាក់អន់​ស្រពន់​ចិត្ត​ឡើយ ។

បន្ទាប់​មក​គាត់​បាន​ចាំ​អំពី​អារម្មណ៍​ដែល​គាត់​មាន ពេល​គាត់​បាន​គោរព​ព្រះបញ្ញត្តិ ។ ពេល​គ្រួសារ​គាត់​បាន​ធ្វើ​តាម​ព្យាការី ហើយ​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គ្នា គាត់​មាន​អារម្មណ៍​រីករាយ ។ ពេល​ពួកគេ​ពុំ​បាន​ធ្វើ​កិច្ចការ​ទាំងនោះ គាត់​គ្មាន​អារម្មណ៍​រីករាយ​ឡើយ ។

ម៉ាទីន​បាន​ដឹង​នូវ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ។

គាត់​បាន​ប្រាប់​អ្នក​ដឹកនាំ នៅពេល​អ្នក​ដឹកនាំ​នោះ​​មក​ចាក់​ទឹក​តែ​ឲ្យ​គាត់​ថា « ខ្ញុំ​អត់​ផឹកទេ សូមអរគុណ ។ ខ្ញុំ​មិន​ចង់​ផឹក​ទឹកតែ​ទេ » ។

អ្នកដឹកនាំនោះ​មើល​ទៅ​គាត់​ដោយ​ភ្ញាក់ផ្អើល ប៉ុន្តែ​គាត់​បាន​ឲ្យ​ម៉ាទីន​ផឹក​ទឹកធម្មតា ខណៈ​ដែល​ក្មេង​ទាំងអស់​ផឹក​ទឹក​តែ ។ ក្មេង​ប្រុស​មួយ​ចំនួន​ចង់​ដឹង​ពី​មូលហេតុ​ដែល​ម៉ាទីន​ពុំ​ផឹក​ទឹកតែ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​សើច​ចំអក​ដល់​គាត់​ឡើយ ។ ម៉ាទីន​មាន​អារម្មណ៍​សប្បាយ​រីករាយ ។ គាត់​បាន​ដឹង​ថា​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ធ្វើ​ឲ្យ​គាត់​មាន​រាងកាយ​រឹងមាំ ។ ហើយ​គាត់​សប្បាយ​ចិត្ត​ដែល​គាត់​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​ត្រឹមត្រូវ ។