ការបង្ហាញអំពីសេចក្តីជំនឿ
ម៉ៃឃែល រីន
ម៉ាស្សាឈូសេតស៍ ស. រ. អា.
ម៉ៃឃែលគឺជាគ្រូពេទ្យផ្នែកវិទ្យាសាស្ត្រ ។ គាត់ជាអ្នកឯកទេសព្យាបាលជំងឺមហារីកសរសៃប្រសាទ និងមានសញ្ញាបត្របណ្ឌិតផ្នែកម៉ូលេគុលជីវៈវិទ្យា ។ គាត់ពិនិត្យអ្នកជំងឺដែលមានមហារីកខួរក្បាលនៅវិទ្យាស្ថានមហារីក ដាណា ហ្វាប៊ើរ នៃមន្ទីរពេទ្យមហារីកក្នុងសកលវិទ្យាល័យហារវើត ហើយគាត់ធ្វើការស្រាវជ្រាវអំពីវឌ្ឍនភាពនៃឱថសព្យាបាលជំងឺមហារីក ។
ឡេសលី នីលសុន ជាងថតរូប
សេចក្តីជំនឿគឺជារឿងចម្លែកមួយសម្រាប់មនុស្សដែលធ្វើការនៅក្នុងវិស័យដូចរូបខ្ញុំ ។ មនុស្សទូទៅដែលខ្ញុំធ្វើការជាមួយគិតថា សាសនាគឺជារឿងចម្លែក—ហើយហួសសម័យ ជារឿងមួយដែលយើងអាចយល់ឃើញថាជាជំនឿបែកឆ្វេង ។
របៀបមួយដែលសហការីរបស់ខ្ញុំសម្គាល់ឃើញរូបខ្ញុំនោះគឺថា ខ្ញុំជា « រាស្ត្រដ៏ជាកេរ្តិ៍អាករ » នៃសេចក្តីជំនឿ ។ ឧទាហរណ៍ ខ្ញុំមិនជេរប្រមាថឡើយ ។ នៅពេលមានរឿងអាក្រក់កើតឡើង ខ្ញុំនិយាយថា ‹ ឱ បណ្តាសាអើយ ! » ។ នោះគឺជាពាក្យកំប្លែងណាស់ដែលខ្ញុំប្រើនៅគ្លីនិក ប៉ុន្តែពាក្យនេះបានធ្វើឲ្យបរិយាកាសនៅទីនោះផ្លាស់ប្តូរ ។ ហើយខ្ញុំចាប់ផ្តើមនិយាយអំពីសាសនាចក្រគ្រប់ពេល ។
ប្រសិនបើអ្នករស់នៅតាមគោលការណ៍នៃដំណឹងល្អ ហើយអត់ធ្មត់ និងសប្បុរស នោះអ្នកអាចបង្កើតចំណាប់អារម្មណ៍ចំពោះដំណឹងល្អជាងការពិភាក្សាអំពីសាសនាវិទ្យាទៅទៀត ។ អ្នករួមការរបស់ខ្ញុំពិតជាកោតសរសើរដល់ របៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយរស់នៅ និង របៀបដែលយើងប្រព្រឹត្តិ និងទំនាក់ទំនងគ្នា ។
ពួកអ្នកជំងឺរបស់យើងស្ទើរតែគ្រប់គ្នាបានទទួលការគំរាមកំហែងដល់អាយុជីវិត ដោយសារជំងឺមហារីកខួរក្បាល ។ យើងត្រូវដោះស្រាយបញ្ហានានាដោយដួងចិត្តសោកសៅជារៀងរាល់ថ្ងៃ ។ មនុស្សមួយចំនួនសួរខ្ញុំថា « តើលោកដោះស្រាយរឿងទាំងនោះយ៉ាងដូចម្តេច ? » ចម្លើយរបស់ខ្ញុំគឺ « ខ្ញុំមានអារម្មណ៍ថា សេចក្ដីជំនឿរបស់ខ្ញុំជួយខ្ញុំឲ្យប្រឈមមុខនឹងសេចក្តីស្លាប់ ហើយជួយខ្ញុំឲ្យនិយាយរឿងនោះប្រាប់ដល់អ្នកដែលនឹងស្លាប់ ។ ហើយខ្ញុំជឿលើជីវិតបន្ទាប់ពីការស្លាប់ » ។
ការថែទាំមនុស្សដែលនឹងស្លាប់ បានដាក់ឧបសគ្គដទៃទៀតទៅក្នុងទស្សនវិស័យមួយ ។ ខ្ញុំប្រាប់មនុស្សទូទៅថា « អ្នកអាចកើតជំងឺមហារីកកោសិកាខួរក្បាលជានិច្ច ។ នោះគឺជាមហារីកដ៏កាចសាហាវបំផុតដែលអ្នកអាចកើត ។ នោះជាអ្វីដែលខ្ញុំឃើញថាកើតឡើងច្រើន ។
អ្នកជំងឺរបស់ខ្ញុំភាគច្រើននឹងនិយាយអំពីជំនឿរបស់ពួកគេទៅលើព្រះ និងអព្ភូតហេតុនានា ។ ខ្ញុំត្រូវតែមានភាពវៃឆ្លាត ប៉ុន្តែខ្ញុំនឹងបន្ថែមទីបន្ទាល់របស់ខ្ញុំលើសេចក្តីពិតដែលពួកគេចែកចាយ ។ ខ្ញុំនិយាយថា « ខ្ញុំជឿលើរឿងនោះផងដែរ ។ ខ្ញុំជឿថាអព្ភូតហេតុកើតមានឡើង ដូច្នេះចូរយើងជឿលើអព្ភូតហេតុចុះ » ។
មានការជឿខុសមួយដែលថា សេចក្តីជំនឿ និង វិទ្យាសាស្ត្រប្រឆំាងគ្នា ។ យើងបានទទួលនូវការបំផុសគំនិតថា វិទ្យាសាស្ត្រមានចម្លើយទាំងអស់ ថាយើង « បានដឹងចម្លើយទាំងអស់នោះហើយ » ។ ប៉ុន្តែមានរឿងជាច្រើនទៀតដែលយើងពុំបានដឹង ។
ខ្ញុំមានអារម្មណ៍ថា ការដឹងអំពីភាពស្មុគស្មាញដ៏សាំញ៉ាំនៃរឿងនានា—គឺអំពីរបៀបនៃអ្វីគ្រប់យ៉ាងដែលល្អៗត្រូវបានរៀបចំឡើង—នោះនឹងស្ថាបនាសេចក្តីជំនឿឡើង ។ យើងពុំអាចយល់លក្ខណៈពិតនៃជីវិតរបស់យើងដោយគ្មានសេចក្តីជំនឿឡើយ ។ សេចក្តីពិតនោះគឺថា ដរាបណាខ្ញុំយល់ដឹងពីវិទ្យាសាស្ត្រកាន់តែច្រើន ដរាបនោះខ្ញុំកាន់តែយល់ដឹងថា បញ្ញា និងអង្គបង្កបង្កើតដ៏ទេវភាពច្បាស់ជាមានដែលដឹកនាំការបង្កបង្កើតរបស់យើង ។
ក្នុងនាមជាប៊ីស្សព ខ្ញុំជួបសមាជិកដែលមានវិបត្តិក្នុងសេចក្តីជំនឿ ។ ពួកគេមកជួបខ្ញុំ ហើយប្រាប់ខ្ញុំថា « ខ្ញុំគិតរឿងខាងវិទ្យាសាស្ត្រច្រើនជាង ដូច្នេះខ្ញុំពិតជាមានការលំបាកនឹងមានសេចក្តីជំនឿណាស់ » ។ វាជួយពួកគេមួយចំនួនដែលមានការសង្ស័យឲ្យដឹងថា ប៊ីស្សពរបស់ពួកគេគឺជាអ្នកវិទ្យាសាស្ត្រហារវើត ដែលជឿលើព្រះ ។ ការណ៍នេះជួយពួកគេឲ្យដឹងថា « ខ្ញុំអាចជឿ ហើយក៏ត្រូវមានប្រាជ្ញាផងដែរ » ។