ឆ្នាំ​២០១៧
យោបល់​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
June 2017


យោបល់​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

« ភាពខ្លួនទី​ពឹង​ខ្លួន និង ការ​សិក្សា​ដំណឹង​ល្អ » ទំព័រ ៤២ ៖ ដើម្បី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការទទួលបាន​ពន្លឺ​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​របស់​អ្នក សូម​ពិចារណា​អំពី​សកម្មភាព​នេះ ។ សូម​បិទភ្លើង ហើយ​សូម​ឲ្យ​សមាជិកគ្រួសារ​របស់​អ្នកគូរ​រូបភាព​មួយ ។ អនុញ្ញាតឲ្យ​​​នរណា​ម្នាក់​ដែល​មាន​ពិល ឬ ទាន​ប្រើ​វា​ដើម្បី​គូររូបភាព​តែ​របស់​ខ្លួនឯង​ប៉ុណ្ណោះ ។ ពីរបីនាទីក្រោយ​​មក ​សូម​បើក​ភ្លើង​បំភ្លឺ​វិញ ។ សូម​និយាយ​អំពី​ភាពខុសគ្នា​ក្នុង​ការបំពេញ​កិច្ចការ ហើយក្រោយ​មក​ពិភាក្សា​ពីគោលការណ៍​ដែល​មាន​នៅក្នុង​អត្ថបទ​នេះ ។

kids playing dress-up

« ធ្វើ​ដូច​ជា​ស៊ិបឡុន » « ធ្វើ​ដូច​ជា​ស៊ិបឡុន »  ទំព័រ ៧៣ ៖ តើ​មាន​នរណា​ខ្លះ​ដែល​ជា​មនុស្ស​សំណព្វ​របស់​អ្នក​នៅក្នុង​ព្រះគម្ពីរ ? សូម​គិត​ពី​ការ​លេងល្បែង​កម្សាន្ត « ការសម្តែង​រឿងពី​ព្រះគម្ពីរ » ឬ « ព្រះគម្ពីរ​រូបភាព » ។ សម្តែង​រឿង​នៅក្នុង​ព្រះគម្ពីរ ឬ គូរ​រឿង​នោះ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយ​ពុំ​បាច់​ដាក់​ពាក្យពេចន៍​អ្វី​ឡើយ ។ សូម​ឲ្យ​សមាជិក​គ្រួសារ​ទាយ​រឿង​​ក្នុង​ព្រះគម្ពីរ ឬ មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នោះ ។ ក្រោយមក អ្នក​អាច​អាន​អំពី​មនុស្ស​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ ហើយ​ពិភាក្សា​អំពី​មូលហេតុ​ដែល​អ្នក​កោតសរសើរ​ពួកគេ ។ តើបុគ្គលិក​លក្ខណៈ​​របស់​ពួកគេអ្វី​ខ្លះ ដែល​អ្នក​ចង់អភិវឌ្ឍតាម​នោះ ?