ឆ្នាំ​២០១៧
ការធ្វើ​រូបតុក្កតា​កូនក្រមុំ ការរាប់អាន​មិត្តភក្តិ
June 2017


កុមារ​ជាមួយ​នឹងរូប​បេះដូង

ការធ្វើ​រូបតុក្កតា​កូនក្រមុំ ការរាប់អាន​មិត្តភក្តិ

making dolls making friends

ជំរាប​សួរ ! ខ្ញុំ​ឈ្មោះ ចាកសុន មក​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​នេះ​ជា​ប្អូន​ប្រុស​ខ្ញុំ​ឈ្មោះ ហូសាយ ហើយ​នេះ​ជា​ប្អូនស្រី​ខ្ញុំ​ឈ្មោះ ខូរ៉ា ចេត ។

គំនិត​ដ៏​អស្ចារ្យ​មួយ

មនុស្ស​ជា​ច្រើន​មក​ប្រទេស​អាល្លឺម៉ង់ នៅពេល​ពួកគេ​គ្មាន​សុវត្ថិភាព​ត​ទៅ​ទៀត​នៅក្នុង​ប្រទេស​របស់​ខ្លួន ។ ពួកគេ​ត្រូវបាន​ហៅ​ថា​ជន​ភៀស​ខ្លួន ។ ក្មេងៗ​គ្មាន​ប្រដាប់ប្រដា​លេង​ឡើយ ដូច្នេះ​ខ្ញុំ​បាន​ឲ្យ​ប្រដាប់ប្រដា​លេង​មួយ​ចំនួន​របស់​ខ្ញុំ​ទៅ​ពួកគេ ។ បន្ទាប់​មក ខ្ញុំ​មាន​គំនិត​ដ៏​អស្ចារ្យ​មួយ ។ ខ្ញុំ​បាន​សួរ​ម៉ាក់​របស់​ខ្ញុំ​ប្រសិនបើ​យើង​អាច​ធ្វើ​រូប​តុក្កតា​កូនក្រមុំ​ឲ្យ​ពួកគេ ។

ការដេរប៉ាក់​ជាមួយ​ម៉ាក់

ខ្ញុំ​ចូលចិត្ត​ដេរ​ប៉ាក់​ជាមួយ​ម៉ាក់​ខ្ញុំ ។ ខ្ញុំ​ធាក់​ឈ្នាន់​ម៉ាស៊ីន​ដេរ ហើយ​ញាត់​សំឡី​ដាក់​ក្នុង​រូប​តុក្កតា​កូន​ក្រមុំ ។

លិខិត​រីករាយ

គ្រួសារ​ខ្ញុំ​បាន​ប្រមូល​សម្លៀក​បំពាក់ និង​ប្រដាប់ប្រដា​លេង​មួយ​ចំនួន​ឲ្យ​ដល់​ជន​ភៀសខ្លួន​នៅ​ទីនេះ ។ យើង​បាន​គូរ​រូបភាព​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកយើង​សប្បាយ​ចិត្ត ហើយ​ឲ្យ​ទៅ​ពួកគេ ។

មិត្តភក្តិ​ថ្មី

យើង​បាន​យក​តុក្កតា​កូនក្រមុំ​ទៅ​ជំរំជន​ភៀសខ្លួន ហើយ​ឲ្យ​តុក្កតា​នោះ​ទៅ​ក្មេងៗ​នៅ​ទីនោះ ។ ខ្ញុំ​ចូល​ចិត្ត​រាប់អាន​មិត្តភក្តិ​ថ្មីៗ !

ខ្ញុំ​ជា​កូន​របស់​ព្រះ

ពួកគេ​បាន​ច្រៀង​ចម្រៀង​ឲ្យ​ពួកយើង​ស្តាប់ ហើយ​យើង​បាន​លេង​ឧបករណ៍​តន្ត្រី​ឲ្យ​ពួកគេ ។ ក្មេង​មួយ​ចំនួន​ដែល​កើត​ទុក្ខ បាន​ញញឹម​នៅពេល​យើង​លេង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់ ។

ព្រះយេស៊ូវ​ស្រឡាញ់​ពួកយើង

ក្មេងៗ​ដែល​ពួកយើង​បាន​ជួប​មាន​ចំណុច​ជា​ច្រើន​ដូច​ពួកយើង ។ ពួកយើង​ទាំងអស់​គ្នា​ចូលចិត្ត​ច្រៀង ហើយ​យក​ប្រដាប់ប្រដា​លេង និង​លេង​នៅ​បរិវេណ​ខាង​ក្រៅ ។ ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​ស្រឡាញ់​ពួកគេ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

សម្រាប់​គំនិត​បន្ថែម​ទៀត​អំពី​ការបម្រើ​ដល់​ជន​ភៀសខ្លួន​នៅក្នុង​តំបន់​របស់​អ្នក សូម​ចូល​ទៅ​គេហទំព័រ lds.org/go/61775 ។