ព្រឹត្តិការណ៍ទាំង ១៤នៃប្រសូតកម្ម
ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានសាទររៀងរាល់ឆ្នាំ — យើងច្រៀងទំនុកតម្កើង យើងរីករាយនឹងទំនៀមទម្លាប់គ្រួសារ ហើយយើងចងចាំដល់ព្រះអម្ចាស់របស់យើងតាមរយៈការគោរពប្រសូតកម្មរបស់ទ្រង់ ។ ប៉ុន្តែតើព័ត៌មានលម្អិតអ្វីទៅអំពីប្រសូតកម្មដែលយើងរកឃើញនៅក្នុងព្រះគម្ពីរ ?
ការប្រសូតរបស់ព្រះគ្រីស្ទត្រូវបានព្យាករ |
ទីក្រុងយេរូសាឡិម និងទ្វីបអាមេរិកកាលពីបុរាណ |
លោកុប្បត្តិ ៤៩:១០, អេសាយ ៧:១៤, ៩:១–៧, មីកា ៥:២, ម៉ូសាយ ៣:៨, អាលម៉ា ៧:១០, ហេលេមិន ១៤:២–៥ |
ជាច្រើនឆ្នាំមុននឹងការប្រសូតរបស់ព្រះអង្គសង្គ្រោះ ពួកព្យាការីបានទទួលវិវរណៈអំពីព្រះយេស៊ូគ្រីស្ទ ។ ពួកព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់បានថ្លែងពីស្ដេចមួយអង្គដែលជាពូជហ្លួងដាវីឌដែលនឹងប្រសូតមកនៅភូមិបេថ្លេហិម — គឺជាព្រះមេស៊ី ។ យោងតាមការបកស្រាយរបស់សាសន៍យូដា ព្រះមែស៊ីអង្គនេះនឹងក្លាយជាស្ដេចមួយអង្គដែលនឹងរំដោះរាស្ត្ររបស់ទ្រង់ ជាពួកសាសន៍យូដាពីការគាបសង្កត់ខាងនយោបាយ ហើយគ្រងផែនដីដោយភាពយុត្តិធម៌ ។ ប៉ុន្តែអ្វីដែលពួកសាសន៍យូដាកាលពីបុរាណពុំបានរំពឹងទុកគឺជាស្ដេចមួយអង្គដែលនឹងរំដោះរាស្ត្ររបស់ទ្រង់ឲ្យរួចពីការគាបសង្កត់ខាងវិញ្ញាណ ។ ផ្ទុយពីសេចក្ដីសង្គ្រោះខាងសាច់ឈាម និងនគរលើផែនដី ព្រះយេស៊ូវគ្រីស្ទបានប្រទានសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ចមួយ និងនគរនៃព្រះវរបិតាទ្រង់ ។ |
ទេវតាកាព្រីយ៉ែលយាងមកជួបនឹងឪពុកម្ដាយរបស់យ៉ូហានបាទីស្ទ |
យូដា |
ម៉ាថាយ ១៧:១២–១៣, លូកា ១:៥–២៥ ( ជាពិសេស ខទី ១៧ ), គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៧, សេចក្ដីណែនាំដល់បទគម្ពីរ « អេលីយ៉ាស » |
យ៉ូហាន បាទីស្ទ គឺជាអេលីយ៉ាស ឬអ្នករៀបចំផ្លូវថ្វាយព្រះគ្រីស្ទ ។ ទេវតាកាព្រីយ៉ែលបានប្រាប់សាការី ជាឪពុករបស់យ៉ូហាន ថាប្រពន្ធរបស់គាត់ឈ្មោះ អេលីសាបិត នឹងមានកូនមួយ ហើយថាកូនរូបនេះគួរដាក់ឈ្មោះថា យ៉ូហាន ។ សាការីបានឆ្លើយតបដោយការសង្ស័យ ដែលជាលទ្ធផលគាត់បានក្លាយទៅជាថ្លង់ ហើយគ ។ |
ទេវតាកាព្រីយ៉ែលបានជួបនឹងម៉ារា |
ណាសារ៉ែត និងកាលីឡេ |
នៅប្រាំមួយខែក្រោយមកទៀត កាព្រីយ៉ែលបានទៅជួបម៉ារាជាបងប្អូនជីដូនមួយនឹងអេលីសាបិត ។ ទ្រង់បានប្រាប់ម៉ារាថា ទោះបីនាងជាស្ត្រីព្រហ្មចារិយក្ដី ប៉ុន្តែនាងនឹងមានបុត្រមួយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយបុត្រនោះគឺជាព្រះយេស៊ូវគ្រីស្ទ ។ ម៉ារាបានទទួលយកដោយចិត្តរាបសា ចំពោះការហៅនោះ ជាមាតារបស់ព្រះរាជបុត្រានៃព្រះ ។ ទេវតាអង្គនេះក៏បានប្រាប់នាងដែរថា អេលីសាបិតជាបងប្អូនជីដូនមួយនាងបានមានគត៌ ។ | |
ម៉ារាទៅលេងអេលីសាបិត |
យូដា |
បន្ទាប់ពីទេវតាបានមកជួបនឹងម៉ារា នាងបានចេញពីភូមិណាសារ៉ែតទៅលេងនឹងអេលីសាបិតជាបងប្អូនជីដួននាងនៅស្រុកយូដាអស់រយៈពេលបីខែ ។ កាលម៉ារាស្នាក់នៅទីនោះ អេលីសាបិតបានទទួលទីបន្ទាល់មួយតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា បុត្ររបស់ម៉ារាគឺជាព្រះរាជបុត្រានៃព្រះ ។ ម៉ារាក៏បានថ្លែងទីបន្ទាល់របស់នាងអំពីព្រះដែរ ។ | |
យ៉ូហាន បាទីស្ទ បានចាប់កំណើត |
យូដា |
កាលយ៉ូហាន បាទីស្ទ បានចាប់កំណើតមក ប្រជាជនទូទៅបានគិតថា លោកត្រូវបានដាក់ឈ្មោះឲ្យថាសាការី ដាក់ឈ្មោះតាមឪពុករបស់លោក ។ អេលីសាបិតបានបដិសេធឈ្មោះនោះ ដោយប្រាប់មិត្ត និងអ្នកជិតខាងរបស់នាងថា លោកឈ្មោះ យ៉ូហាន ។ កាលមិត្ត និងអ្នកជិតខាងទាំងនេះចោទសួរសាការីអំពីរឿងនេះ លោកបានយល់ព្រមនឹងអេលីសាបិត ។ ដោយលោកបានធ្វើតាមបង្គាប់របស់កាព្រីយ៉ែលសម្រាប់ការដាក់ឈ្មោះដល់កូនប្រុសរបស់លោក សាការីអាចនិយាយបានវិញ ហើយលោកបានប្រើការស្តាប់ឮរបស់លោក ហើយថ្លែងសរសើរព្រះ ។ | |
ទេវតាកាព្រីយ៉ែលបានទៅជួបនឹងយ៉ូសែប |
ណាសារ៉ែត |
ដោយមើលឃើញពីស្ថានភាពមានគត៌របស់ម៉ារា កាលនាងបានត្រឡប់មកពីភូមិណាសារ៉ែតវិញ យ៉ូសែបដែលជាគូដណ្ដឹងរបស់ម៉ារាមានបំណងចង់ « លែងនាងដោយសម្ងាត់វិញ » ឬលុបចោលការភ្ជាប់ពាក្យរបស់ពួកគេដោយស្ងៀមស្ងាត់វិញ ។ ប៉ុន្តែពីមុនលោកអាចធ្វើដូច្នេះ ទេវតាកាព្រីយ៉ែលបានមកជួបលោកក្នុងសុបិន ដោយថ្លែងទីបន្ទាល់ថា បុត្ររបស់ម៉ារាចាប់ទុំផ្ទៃមកពីព្រះវិញ្ញាណបរិសុទ្ធទេ ហើយថាបុត្រនោះនឹងក្លាយជាអង្គដែលនឹងសង្គ្រោះរាស្ត្រទ្រង់ចេញពីអំពើបាបរបស់ពួកគេ ។ ជំនួសឲ្យការបែកចេញពីម៉ារា យ៉ូសែបបានសម្រេចចិត្តរៀបការនឹងនាង ។ | |
មនុស្សទាំងអស់ត្រូវបង់ពន្ធ |
ចក្រភពរ៉ូម |
លូកា ២:១–៤, ជេម អ៊ិ ថាល់មេហ្គ, Jesus the Christ ( ឆ្នាំ ១៩១៦ ) ទំព័រ ៩១–៩២ |
ការបង់ពន្ធនេះមាននូវគោលបំណងពីរយ៉ាង ជាការបង់ពន្ធ និងការចុះជំរឿនប្រជាជនដែលធ្វើឡើងដោយពួករ៉ូម ។ ជាធម្មតា ពួករ៉ូមបានចុះឈ្មោះប្រជាជនស្របតាមកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ពួកគេ ប៉ុន្តែតាមទំនៀមទម្លាប់របស់សាសន៍យូដាគឺត្រូវចុះឈ្មោះប្រជាជនដោយផ្អែកទៅលើស្រុកកំណើតជីដូនជីតារបស់ពួកគេ ។ ដោយសារហេតុផលនេះ ភូមិបេថ្លេហិម ដែលជាស្រុកកំណើតជីដូនជីតារបស់យ៉ូសែបមានមនុស្សច្រើនកុះករ ហើយផ្ទះសំណាក់គឺពេញទាំងអស់ផងដែរ ។ |
ព្រះយេស៊ូវគ្រីស្ទបានប្រសូតមក |
ណាសារ៉ែត បេថ្លេហិម និងយូដា បេថ្លេហិមមានន័យថា « ផ្ទះនៃនំប៉័ង » ហើយគឺជាទីប្រសូតដែលបានព្យាករសម្រាប់ព្រះមែស៊ី ។ |
យ៉ូសែប និងម៉ារាបានធ្វើដំណើរទៅភូមិបេថ្លេហិមដើម្បីបង់ពន្ធ ។ កាលព្រះយេស៊ូវបានប្រសូតមក ម៉ារាច្នៃគ្រែសម្រាប់កូនង៉ែតមួយដោយដាក់ព្រះយេស៊ូវផ្ទុំក្នុងស្នូក ឬចង្អូរទឹកមួយសម្រាប់ទុកឲ្យសត្វផឹក ។ ពុំមានការរៀបរាប់ពីប្រភេទសត្វនៅទីនោះឡើយ ។ | |
ទីសម្គាល់ដែលបានព្យាករលេចចេញមកនៅទ្វីបអាមេរិក |
ទ្វីបអាមេរិក |
ដូចដែលបានព្យាករទុក នៅថ្ងៃប្រសូតរបស់ព្រះគ្រីស្ទ មានមួយថ្ងៃ និងមួយយប់ដែលភ្លឺពេញមួយថ្ងៃនៅទ្វីបអាមេរិក ។ ផ្កាយថ្មីមួយបានរះឡើងនៅលើមេឃ ។ | |
ពួកគង្វាលស្ដាប់ឮពីការប្រសូតរបស់ព្រះគ្រីស្ទ |
ក្បែរភូមិបេថ្លេហិម |
រៀងរាល់ឆ្នាំ នាពេលនេះ ពួកគង្វាលបានរក្សាហ្វូងសត្វរបស់ខ្លួននៅទីវាលទាំងយប់ទាំងថ្ងៃ ។ នេះគឺជាកន្លែងដែលមានទេវតាមួយអង្គលេចមកឯពួកគេ ហើយប្រាប់ពួកគេអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។ បន្ទាប់ពីការប្រកាសប្រាប់របស់ទេវតាអង្គនោះ មានពលទេវតាបានលេចមកដោយថ្វាយសិរីល្អជូនព្រះ ។ បន្ទាប់ពីស្ដាប់ឮរឿងនេះហើយ ពួកគង្វាលបានប្រញាប់ប្រញាល់ទៅភូមិបេថ្លេហិមដើម្បីបានឃើញព្រះយេស៊ូវ ។ ពេលពួកគេបានឃើញទ្រង់ហើយ ពួកគេបានលាយ៉ូសែប និងម៉ារា ហើយបានថ្លែងទីបន្ទាល់ដល់មនុស្សដទៃទៀតអំពីអ្វីដែលពួកគេបានឃើញ ។ | |
ព្រះយេស៊ូវត្រូវបានកាត់ស្បែក ដាក់ឈ្មោះ ហើយនាំទៅព្រះវិហារបរិសុទ្ធ |
បេថ្លេហិម |
លូកា ២:២១–៣៨, ជេម អ៊ិ ថាល់មេហ្គ, Jesus the Christ ទំព័រ ៩៥ |
ក្រោយពីប្រសូតបានប្រាំបីថ្ងៃមក ព្រះគ្រីស្ទត្រូវបានកាត់ស្បែក ហើយដាក់ឈ្មោះ ស្របតាមទំនៀមទម្លាប់របស់សាសន៍យូដា ។ ទ្រង់ត្រូវបានថ្វាយព្រះនាមថា យេស៊ូវ ឬ « យេស្វ័រ » មានន័យថា « ព្រះអង្គសង្គ្រោះ » ជាភាសាហេព្រើរ ។ ទំនៀមទម្លាប់សាសន៍យូដាចង្អុលបង្ហាញថា ស្ត្រីម្នាក់ត្រូវរង់ចាំរយៈពេល ៤០ ថ្ងៃបន្ទាប់កំណើតរបស់កូន ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីរយៈពេល ៤០ ថ្ងៃត្រូវបានបញ្ចប់ ម៉ារា និងយ៉ូសែបបាននាំព្រះយេស៊ូវទៅបង្ហាញនៅព្រះវិហារបរិសុទ្ធ ។ នៅទីនោះ ពួកគាត់បានជួបនឹងស៊ីម៉ូនដែលបានសន្យាថា លោកនឹងបានឃើញព្រះគ្រីស្ទពីមុនលោកស្លាប់ ។ លោកបានស្គាល់ព្រះគ្រីស្ទ បានបីត្រកងទ្រង់ក្នុងដៃ ហើយបានសរសើរតម្កើងព្រះ ។ លោកក៏បានព្យាករផងដែរអំពីបេសកកម្មរបស់ព្រះគ្រីស្ទនៅលើផែនដី ។ អាណ ដែលជាហោរាស្រីម្នាក់ក៏បានធ្វើសាក្សីអំពីព្រះគ្រីស្ទនៅឯព្រះវិហារបរិសុទ្ធដែរ ។ គាត់ក៏បានថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់ទ្រង់ផងដែរ ។ |
ពួកហោរាសួរស្ដេចហេរូឌអំពីព្រះគ្រីស្ទ |
យេរូសាទ្បិម |
មានចំនួនពុំជាក់លាក់មួយអំពីពួកហោរា « មកពីទិសខាងកើត » បានមកកាន់ទីក្រុងយេរូសាឡិមដើម្បីស្វែងរកព្រះគ្រីស្ទ ។ ពួកគេបានឃើញផ្កាយថ្មីមួយនៅលើមេឃដែលបានបង្ហាញថា ព្រះគ្រីស្ទបានប្រសូតហើយ ។ ពួកគេបានទូលសួរស្ដេចហេរូឌ ស្ដេចស្រុកយូដាដែលពួករ៉ូមបានតែងតាំង ពីកន្លែងទៅស្វែងរកព្រះរាជកុមារអង្គនោះ ។ ស្ដេចហេរូឌមានការភ័យខ្លាចចំពោះស្ដេចថ្មីអង្គនោះ ជាព្រះមែស៊ី ដែលទ្រង់បានគិតថានឹងយាងមកគ្រប់គ្រងនគររបស់ទ្រង់ ។ ដោយពុំបានប្រាប់ពួកហោរាពីភាពភ័យខ្លាចរបស់ទ្រង់ នោះទ្រង់បានបង្គាប់ឲ្យពួកគេទៅ ហើយត្រឡប់មកប្រាប់ទ្រង់វិញពីកន្លែងពួកគេរកឃើញព្រះគ្រីស្ទ ។ ទ្រង់មានផែនការដើម្បីធ្វើគុតព្រះគ្រីស្ទ ។ | |
ពួកហោរារកឃើញព្រះគ្រីស្ទ ហើយថ្វាយដង្វាយ |
បេថ្លេហិម |
ម៉ាថាយ ២:៩–១២; Bible Dictionary, « Magi » |
នៅទីបំផុតពួកហោរាបានរកឃើញព្រះគ្រីស្ទ ។ ម៉ាថាយបញ្ជាក់យ៉ាងច្បាស់ថា ពួកគេបានរកឃើញព្រះយេស៊ូវក្នុងផ្ទះរបស់ទ្រង់ជា « បុត្រតូច » ដោយចង់បង្ហាញថា ពួកគេបានមកដល់យ៉ាងហោចណាស់មួយឆ្នាំបន្ទាប់ពីការប្រសូតរបស់ព្រះគ្រីស្ទ ។ ពួកគេបានថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ចំពោះទ្រង់ — ជាអំណោយដ៏មានតម្លៃដែលបានទទួលស្គាល់ពីឋានៈជាហ្លួងរបស់ព្រះយេស៊ូវ ។ នៅក្នុងសុបិនមួយ ពួកហោរាបានប្រាប់កុំឲ្យទូលប្រាប់ស្ដេចហេរូឌពីការរកឃើញរបស់ពួកគេឡើយ ។ |
យ៉ូសែបត្រូវបានព្រមានឲ្យគេចខ្លួនទៅស្រុកអេស៊ីព្ទ |
បេថ្លេហិម អេស៊ីព្ទ និងណាសារ៉ែត |
ពួកហោរាពុំបានរាយការណ៍ដល់ស្ដេចហេរូឌ ដូចដែលពួកគេបានប្រាប់នោះឡើយ ។ ស្ដេចហេរូឌបានមានប្រតិកម្មដោយចេញបញ្ជាថា រាល់កុមារទាំងអស់ដែលកើតនៅ ភូមិបេថ្លេហិម មានអាយុពីពីរឆ្នាំចុះក្រោមត្រូវតែសម្លាប់ចោល ។ ដោយត្រូវបានព្រមាននៅក្នុងការនិមិត្តមួយ យ៉ូសែបបាននាំម៉ារា និងព្រះយេស៊ូវទៅស្រុកអេស៊ីព្ទ ។ ពួកគេបានស្នាក់នៅទីនោះរហូតដល់ស្ដេចហេរូឌបានសុគត ។ ពេលស្ដេចហេរូឌបានសុគត នោះមានទេវតាមួយអង្គបានមកជួបយ៉ូសែបក្នុងការនិមិត្តមួយ ប្រាប់លោកថា វាមានសុវត្ថិភាពដើម្បីត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ ។ ប៉ុន្តែដោយឮថាបុត្រារបស់ស្ដេចហេរូឌគឺជាអ្នកគ្រប់គ្រងបច្ចុប្បន្ន នោះយ៉ូសែបបាននាំគ្រួសាររបស់លោកទៅភូមិណាសារ៉ែត ស្រុកកាលីឡេវិញ ជំនួសឲ្យស្រុកយូដា ហេតុដូច្នេះហើយព្រះជន្មរបស់ព្រះគ្រីស្ទក្នុងនាមជាព្រះយេស៊ូវនៃភូមិណាសារ៉ែតបានចាប់ផ្ដើម ។ ច្រើនឆ្នាំក្រោយមក ទ្រង់បានទទួលបុណ្យជ្រមុជទឹក ធ្វើអព្ភូតហេតុជាច្រើន ហើយបញ្ចប់ដង្វាយធួនដ៏អស្ចារ្យអស់កល្បជានិច្ចរបស់ទ្រង់ ។ |