ឆ្នាំ​២០១៧
ការ​បង្រៀន​របស់​ព្រះយេស៊ូវ
December 2017


ការ​បង្រៀន​របស់​ព្រះយេស៊ូវ

រៀងរាល់ថ្ងៃ សូម​អាន​អ្វី​មួយ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន រួចហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាចធ្វើ​តាម​ការ​បង្រៀន​របស់​ទ្រង់ ។ បន្ទាប់​មក​ ផាត់ពណ៌​ផ្កាយ​នោះ !

Teachings of Jesus

១ ធ្នូ ៖ « អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ » ( ម៉ាថាយ ១០:៨ ) ។

២ ធ្នូ ៖ « ​ពីព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ » ( ម៉ាថាយ ២៥:៣៥ ) ។

៣ ធ្នូ ៖ « ដូច្នេះ មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ » ( ម៉ាថាយ ១២:១២ ) ។

៤ ធ្នូ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៩ ) ។

៥ ធ្នូ ៖ « ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង » ( ម៉ាថាយ ១៥:៤ ) ។

៦ ធ្នូ ៖ « ពីព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ » ( ម៉ាថាយ ៦:២១  ) ។

៧ ធ្នូ ៖ « ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ » ( ម៉ាកុស ១០:១៤ ) ។

៨ ធ្នូ ៖ « ព្រមព្រៀង​ជាមួយ​នឹង​អ្នកដើម​ចោទ​អ្នក​ជា​ប្រញាប់ » ( នីហ្វៃទី ៣ ១២:២៥ ) ។

៩ ធ្នូ ៖ « អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​បានអត់​ទោស » ( គ. និង ស. ១:៣២  ) ។

១០ ធ្នូ ៖ « ស្ទង់​មើល​គម្ពីរ » ( យ៉ូហាន ៥:៣៩ ) ។

១១ ធ្នូ ៖ « យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង » ( ម៉ាថាយ ២៥:៣៥ ) ។

១២ ធ្នូ ៖ « មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត » ( ម៉ាថាយ ៥:៤ ) ។

១៣ ធ្នូ ៖ « អស់​ទាំង​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ » ( ម៉ាថាយ ៧:១២ ) ។

១៤ ធ្នូ ៖ « កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ » ( ម៉ាថាយ ៧:១ ) ។

១៥ ធ្នូ ៖ « មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា » ( ម៉ាថាយ ៥:៧ ) ។

១៦ ធ្នូ ៖ « យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​យើង » ( ម៉ាថាយ ២៥:៣៦ ) ។

១៧ ធ្នូ ៖ « អ្នក​រាល់​គ្នា​ត្រូវ​រួម​គ្នា​ប្រជុំ​ជា​ញឹកញាប់ » ( នីហ្វៃទី ៣ ១៨:២២ ) ។

១៨ ធ្នូ ៖ « អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម ហើយ​អធិស្ឋាន​ជានិច្ច » ( នីហ្វៃទី ៣ ១៨:១៥ ) ។

១៩ ធ្នូ ៖ « ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ » ( ម៉ាថាយ ៥:១២ ) ។

២០ ធ្នូ ៖ « ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ​ » ( លូកា ១២:៣១ ) ។

២១ ធ្នូ ៖ « អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ » ( ម៉ាថាយ ៦:១៤ ) ។

២២ ធ្នូ ៖ « កិច្ចការ​ទាំង​ឡាយ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ » ( នីហ្វៃទី ៣ ២៧:២១ ) ។

២៣ ធ្នូ ៖ « យើង​បាន​ឈឺ​ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង » ( ម៉ាថាយ ២៥:៣៦ ) ។

២៤ ធ្នូ ៖ « មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សម្រាប់​អធិស្ឋាន » ( ម៉ាថាយ ២១:១៣ ) ។

២៥ ធ្នូ ៖ « ចូរឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ បាន​ភ្លឺ​ទៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​រួច​សរសើរ​តម្កើងដល់​ព្រះ​វរបិតា​នៃ​អ្នករាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌ » ( ម៉ាថាយ ៥:១៦ ) ។