ឆ្នាំ​២០១៧
ហេតុផល​ប្រាំបី​យ៉ាង​ដែល​បុណ្យ​គ្រីស្ទម៉ាស់​គឺជា​គ្រា​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
December 2017


ហេតុផល​ប្រាំបី​យ៉ាង​ដែល​បុណ្យ​គ្រីស្ទម៉ាស់​គឺជា​គ្រា​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

មាន​រឿង​ដ៏​អស្ចារ្យ​មួយ​អំពី​បុណ្យ​ឈប់​សម្រាក​ ដែល​ធ្វើ​ឲ្យ​ការ​ចែកចាយ​ដំណឹងល្អ​កាន់​តែ​ប្រសើរ​ឡើង !

Christmastime scenes

រចនា​រូបភាព​ដោយ​ ម៉ានូ កាឡេចូន

អ្នក​ស្រឡាញ់​មិត្តភក្ដិ​របស់​អ្នក ។ អ្នក​ស្រឡាញ់​ដំណឹង​ល្អ ។ ហើយ​អ្នក​ពុំ​ដឹង​ពី​របៀប​ណែនាំ​អំពី​ដំណឹងល្អ​ឡើយ ។

ប្រសិន​បើ​អ្នក​មាន​បញ្ហា​ដូចគ្នា​នេះ អ្នក​ពុំ​ជួប​រឿង​នេះ តែ ម្នាក់​ឯង​ឡើយ ។ មាន​មនុស្ស​ជាច្រើន​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្ដិ​របស់​ពួកគេ ប៉ុន្តែ​ភ័យ​ខ្លាច​អំពី​ការ​បង្ខំ ឬ​អារម្មណ៍​ពុំ​ស្រណុក​ចិត្ត ។ ការ​ចែកចាយ​ដំណឹងល្អ​អាច​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជាច្រើន ។

ប៉ុន្តែ​សូម​កុំ​ខ្លាច​ឡើយ ! សូម្បី​តែ​អ្នក​ពុំ​ធ្លាប់​លើក​ឡើង​អំពី​សាសនា​ចក្រ​​ដល់​នរណា​ម្នាក់​ពី​មុន​មក​ក្ដី ក៏​រដូវកាល​នៃ បុណ្យ​ឈប់​សម្រាក​របស់​អ្នក​អាច​បំពេញ​ជាមួយ​នឹង​ពេលវេលា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ធម្មតា ងាយស្រួល ហើយ​អាច​ធ្វើ​បាន​ជា​ច្រើន​រាប់​មិន​អស់​ដែរ ។ តើ​ដោយ​របៀប​ណា ?

រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​ អធិស្ឋាន ។ សូម​សាកល្បង​ទូល​សូម​ព្រះវរបិតា​សួគ៌​សម្រាប់​ឱកាស​ចែកចាយ​ដំណឹងល្អ ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​អំពីមនុស្ស​ដែល​ត្រូវ​និយាយ​ជាមួយ ឬ​អញ្ជើញ ហើយ​អធិស្ឋាន​សូម​ភាព​ក្លាហាន​ដើម្បី​ធ្វើ​វា​ឲ្យ​បាន !

រឿង​ទីពីរ​គឺ​ត្រូវ​ចាប់ផ្ដើម ។ ហើយ​ចាប់ផ្ដើម ​ឥឡូវ​នេះ ។ នេះ​គឺជា​គន្លឹះ ៖ កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា​គឺ ​ងាយ​ស្រួល​ ធ្វើ​ខ្លាំង​ណាស់​ក្នុង​អំឡុង​បុណ្យ​គ្រីស្ទម៉ាស់ ។ ហេតុអ្វីទៅ ? យើង​មាន​ហេតុផល​ប្រាំបី​យ៉ាង ។

  1. មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​មាន​ពិធី ជប់លៀង​ដ៏​សប្បាយ ។

    ឱកាស​នានា​មាន​ដូចជា វួដ​របស់​អ្នក ឬ​ប្រហែល​ជា​គ្រួសារ​របស់​អ្នក​នឹង​មាន​ផែនការ​រៀបចំ​ពិធី ជប់លៀង​មួយ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ។ សូម​អញ្ជើញ​មិត្ត​ភក្ដិ​ម្នាក់​ឲ្យ​ចូល​រួម​ការ​ជួប​ជុំ​នោះ ! ប្រហែល​ជា​មាន​តែ​ចម្រៀង​មួយ​បទ ឬ​សារលិខិត​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​វា​គឺជា​អ្វី​ដែល​មិត្តភក្ដិ​របស់​អ្នក​ត្រូវការ​ស្ដាប់​ឮ ។

  2. ការ​អញ្ជើញ​មនុស្ស​ទៅ​កាន់​ព្រះវិហារ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​រឿង​ដ៏ សាមញ្ញ​បំផុត ។

    going into a Church building

    បុណ្យគ្រីស្ទម៉ាស់​មាន​នូវ​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​ទៅ​ព្រះវិហារ ! នេះ​គឺជា​ពេល​ដ៏​អស្ចារ្យ​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​មិត្ត​របស់​អ្នក​ដឹង​ថា ពួកគេ​ត្រូវ​បាន​ស្វាមគន៍​ដើម្បី​មើល​ឃើញ​អំពី របៀប​ដែល​សមាជិក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អ្នក​ថ្វាយ​បង្គំ​ព្រះអង្គ​សង្គ្រោះ ។

  3. ចំណី​ចំណុក សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​គឺជា​របៀប​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ការ​អញ្ជើញ​មួយ ឬ​សារលិខិត​នៃ​ដំណឹងល្អ​មួយ​មាន​រសជាតិ​កាន់​តែ​ផ្អែម​ល្ហែម ។

    Christmas treats

    ចុះ​ប្រសិន​បើ​ផ្ដល់​ឲ្យ​នូវ​នំ​ឃុក​ឃី​មួយ​ចាន​ជាមួយ​នឹង​បទគម្ពីរ​មួយ​ដែល​អ្នក​ចូល​ចិត្ត​វិញ​តើ​វាយ៉ាង​ណា​ដែរ ? ចុះ​ប្រសិន​បើ​ផ្ដល់​ឲ្យ​នូវ​បង្អែម ហើយ​មាន​ពាក្យ​ដក​ស្រង់​មួយ​អំពី​បុណ្យ​គ្រីស្ទ​ម៉ាស់​វិញ តើ​វា​យ៉ាង​ណា​ដែរ ? ពិត​ជា​គំនិត​ល្អ​ណាស់ !

  4. ក្រុម​គ្រួសារ​ច្រើន​តែ​ជួប​ជុំ​គ្នា ។

    ការ​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ទំនៀម​ទម្លាប់​បុណ្យ​គ្រីស្ទម៉ាស់ ដូច្នេះ​វា​​ងាយ​ស្រួល​ណាស់​ដើម្បី​និយាយ​នឹង​គ្រួសារ​របស់​អ្នក ទំនៀម​ទម្លាប់​បុណ្យ​ឈប់​សម្រាក​របស់​អ្នក និង​ជំនឿ​របស់​អ្នក​អំពី​ក្រុម​គ្រួសារ ។

  5. ភ្លើង និង​សូកូឡា​ក្ដៅ​គឺ​ពេញ​និយម​ណាស់ ។

    hot cocoa

    ការ​ទទួល​ទាន​សូកូឡា​ក្ដៅ ឬ​មើល​ការ​តុប​តែង​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ជុំ​វិញ​ក្រុង​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ឬ​សកម្មភាព​ម៉្ញូតឆល​មួយ ។ សកម្មភាព​​បុណ្យ​ឈប់​សម្រាក​គឺ​មាន​ភាព​សប្បាយ​រីករាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​វា​គឺជា​វិធី​ដ៏​ល្អ មួយ​សម្រាប់​មិត្តភក្ដិ​ម្នាក់​មើល​ឃើញ​អំពីបៀប​ដែល​អ្នក​រស់​នៅ​តាម​សាសនា​របស់​អ្នក ។

  6. សារលិខិត​របស់​ពួក​មរមន​អំពី​បុណ្យ​គ្រីស្ទម៉ាស់​គឺ​មាន​ភាព​អស្ចារ្យ​ណាស់ ហើយ​ងាយ​នឹង​​ចែក​ចាយ ។

    ការ​នាំ​យក​អារម្មណ៍​បុណ្យ​គ្រីស្ទម៉ាស់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ចែកចាយ​« វីដេអូ​បុណ្យ​គ្រីស្ទ​ម៉ាស់ — ព្រះអង្គសង្គ្រោះ​បាន​ប្រសូត​ហើយ » ! តើ​មាន​មិត្ត​ភក្ដិ​របស់​អ្នក​ប៉ុន្មាន​នាក់​នៅ​លើ​ហ្វេសប៊ុក​ដែល​ចង់​មើល​ឃើញ​កុមារ​តូច​ម្នាក់​ជួយ​អ្នក​រក្សា​អគា​មួម៉ៅ​ម្នាក់​នៅ​ក្នុង ​« ហេតុផល​អំពីបុណ្យ​គ្រីស្ទម៉ាស់ » ​ឬ​រឿង​ដ៏​ផ្អែមល្ហែម​មួយ​អំពី​ភាព​ពុំ​អាត្មានិយម​នៅ​ក្នុង ​« អាវរងា៖ ដំណើរ​រឿង​អំពី​សេចក្ដី​សប្បុរស » ? សូម​ស្វែង​រក​លើ​ LDS.org ឬ​ប៉ុស្តិ៍​មរមន​សម្រាប់​វីដេអូ​ទាំងនេះ និង​សារលិខិត​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ដើម្បី​ចែកចាយ ។

  7. បុណ្យ​គ្រីស្ទម៉ាស់​គឺជា​ការ​សាទរ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

    មាន​គ្រិស្តសាសនិក​ជាច្រើន​នឹង​ផ្ដោត​ទុក​ដាក់​ខ្លាំង​លើ​ព្រះអង្គ​សង្គ្រោះ​ក្នុង​អំឡុង​បុណ្យ​គ្រីស្ទម៉ាស់ ។ បន្ថែម​ពី​លើ​ការ​ចែកចាយ​គំនិត​បម្រើ​ប្រចាំ​ថ្ងៃ គេហទំព័រ​ Mormon.org ក៏​បង្ហាញ​អំពី​ចំណុច​សំខាន់ៗ​នៃ​ការ​បង្រៀន និង​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជា​ « ពន្លឺលោកីយ៍ »​ ដែរ ។ ការណ៍​នោះ​អាច​ជា​អ្វី​ដែល​មិត្ត​ភក្ដិ​របស់​អ្នក​កំពុង​ស្វែង​រក​ដើម្បី​សាទរ​ចំពោះ​ព្រះគ្រីស្ទ​នៅ​បុណ្យ​គ្រីស្ទម៉ាស់ ។

  8. មាន​របៀប​ជា​ច្រើន​ដើម្បី​ផ្ដល់ ហើយ​បម្រើ​ក្នុង​អំឡុង​បុណ្យ​គ្រីស្ទម៉ាស់ !

    singing Christmas carols with friends

    ការ​បម្រើ​គឺជា​របៀប​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ហើយ​មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ​មនុស្ស​ដទៃ​នៅ​អំឡុង​បុណ្យ​ឈប់​សម្រាក​នេះ ។ អ្នក​អាច​ទៅ​លេង​មជ្ឈមណ្ឌល​ចាស់ជរា ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​ដល់​អ្នក​ជិត​ខាង ឬ​ចែក​សម្ភារ​ដល់​ជន​គ្មាន​ផ្ទះ​សម្បែង​ក្នុង​មូលដ្ឋាន​ម្នាក់ ។ អ្នក​អាច​ស្វែង​រក​គំនិត​បម្រើ​សម្រាប់​ ២៥ ​ថ្ងៃ​ដំបូង​ក្នុង​ខែ​ ធ្នូ បាន​តាមរយៈ​ការ​ចូល​ទៅ​គេហទំព័រ Mormon.org ។

តើ​អ្នក​កំពុង​រង់ចាំអ្វី ?

ដោយសារ​ដំណឹងល្អ អ្នក​ស្គាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដីសង្ឃឹម​ទាំងឡាយ​ដែល​ទ្រង់​នាំ​មក ។ នោះ​គឺជា​អំណោយ​ដ៏​អស្ចារ្យ​មួយ ហើយ​វា​គឺជា​អំណោយ​មួយ​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​មនុស្ស​ដទៃទៀត ។ ប្រសិន​បើ​អ្នក​ទូល​ព្រះវរបិតា​សួគ៌​សូម​ឱកាស​ចែកចាយ​ដំណឹងល្អ​ដោយ​ចិត្ត​ស្មោះ នោះ​ទ្រង់​នឹង​បំផុស​គំនិត​អ្នក​ឲ្យ​ដឹង​អំពី​មនុស្ស​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ ។ បុណ្យគ្រីស្ទម៉ាស់​គឺជា​ពេល​មួយ​នៃ​ការ​ចែក​រំលែក ការ​ផ្ដល់​ឲ្យ និង​ការ​ចងចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។