ឆ្នាំ​២០១៧
​ក្លាហាន​នៅ​ក្នុង​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ
December 2017


លុះត្រា​ជួប​ទៀត

ក្លាហាន​នៅ​ក្នុង​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ

ដក​ស្រង់​ពី Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០១១ ) ទំព័រ ៣៥២–៥៦ ។

អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ ។

woman smiling

ខ្ញុំ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ និង​នៃ​គុណធម៌ ព្រហ្មចារីភាព ព្រមទាំង​លំនាំ​អាកប្បកិរិយា​ដែល​ខ្ជាប់ខ្ជួន និង​ការ​ដើរដោយ​បរិសុទ្ធ ។

ខ្ញុំ​ជឿ​លើ​ការ​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​មាន​គុណធម៌ ស្លូតត្រង់ ហើយ​បរិសុទ្ធ​ចំពោះ​ព្រះ ហើយ​មាន​អារម្មណ៍​ថា វា​គឺជា​ករណីយកិច្ច​របស់​ខ្ញុំ​ដើម្បី​ទាក់ទាញ ​[ មនុស្ស ] ​ទាំង​អស់​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ខ្ញុំ ដើម្បី​ធ្វើ​រឿង​ដូចគ្នា​នេះ ដើម្បី​ពួកគេ​អាច​ឈប់​ធ្វើ​អំពើ​អាក្រក់ ហើយ​រៀន​ធ្វើ​ល្អ​វិញ ហើយ​បញ្ឈប់​អំពើបាប​ដោយ​សេចក្ដី​សុចរិត ។

តាមរយៈ​ការ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ដោយ​ដាក់​បន្ថែម​នូវ​រាល់​គុណ​សម្បត្តិ​ល្អៗ​ដែល​បំពាក់​លើ​កូនចៅ​នៃ​ព្រះយេស៊ូវ​ដ៏​មាន​ពរ នោះ​យើង​អាច​អធិស្ឋាន​នៅ​ក្នុង​គ្រា​នៃ​ការ​អធិស្ឋាន យើង​អាច​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ឲ្យ​ដូច​ខ្លួន​យើង ហើយ​ស្មោះ​ត្រង់​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក ដោយ​ដឹង​ថា រង្វាន់​នៃ​កិច្ចការ​​បែប​នេះ​គឺ​ធំ​ជាង​នៅ​ក្នុង​នគរ​ស្ថានសួគ៌ ។ ឱ វាគឺជា​ការ​លួង​លោម​ចិត្ត​មួយ​អ្វី​ម្ល៉េះ ! ឱ វា​គឺជា​អំណរ​មួយ​អ្វី​ម្ល៉េះ ! ចូរ​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ជីវិត​នៃ​មនុស្ស​សុចរិត ហើយ​ចូរ​ឲ្យ​រង្វាន់​របស់​ខ្ញុំ​បាន​ដូចជា​ទ្រង់ ! …

ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​ប្រាថ្នា​ចង់​បាន​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​យ៉ាង​ខ្លាំង ចូរ​ឲ្យ​ខ្ញុំ​រំឭក​ដល់​អ្នកទាំងអស់​គ្នា​ឲ្យ​ខិតខំ​ដោយ​ភាព​រវៀស​រវៃ​មក​ពី​ព្រះ​សម្រាប់​គុណធម៌ បរិសុទ្ធភាព និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ចូរ​ធ្វើ​ជា​មនុស្ស​ល្អ ឈ្លាសវៃ មាន​យុត្តិធម៌ មាន​សេរីភាព​ [ តាម​​មធ្យោបាយ​របស់​អ្នក ] ហើយ​សំខាន់​បំផុត​នោះ ចូរ​មាន​ចិត្ត​សប្បុរស ដែល​សម្បូរ​ទៅ​ដោយ​រាល់​កិច្ចការ​ល្អ​ជានិច្ច ។ …

ចូរ​មាន​ចិត្ត​រាបសា ហើយ​ទន់ភ្លន់ ស្លូតត្រង់ ហើយ​បរិសុទ្ធ ផ្ដល់​អំពើ​ល្អ​ជំនួស​ឲ្យ​អំពើ​អាក្រក់ ។ … ចូរ​មាន​ចិត្ត​រាបសា ហើយ​អត់ធ្មត់​នៅ​គ្រប់​កាលៈទេសៈ​នៃ​ជីវិត នោះ​យើង​នឹង​មាន​ជ័យ​ជំនះ​កាន់​តែ​រុង​រឿង ។

យើង​ទទួល​អារម្មណ៍​ឲ្យ​ដាស់តឿន​ដល់​បងប្អូន​ប្រុស​ [ និង​បងប្អូន​ស្រី ] របស់​យើង​ដោយ​ភាព​អង់អាច ឲ្យ​ពួកគេ​​មាន​ចិត្ត​រាបសា និង​ប្រកប​ដោយ​ការ​អធិស្ឋាន ឲ្យ​ដើរ​ដោយ​ពិត​ក្នុង​នាម​ជា​កូនចៅ​នៃ​ពន្លឺ និង​នៃ​ថ្ងៃ ដើម្បីឲ្យ​​ពួកគេ​អាច​មាន​ព្រះគុណ​ដើម្បី​ទ្រាំទ្រ​រាល់​ការ​ល្បួង ហើយ​យក​ឈ្នះ​នូវ​រាល់​អំពើ​អាក្រក់​នៅ​ក្នុង​ព្រះនាម​ដ៏​សក្ដិសម​នៃ​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

គំនិត​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ទទួល​ស្រប​តាម​ភាព​ឧស្សាហ៍ និង​កិច្ច​ខិតខំ​ជា​បន្ត​របស់​ខ្លួន​កាល​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ គួរ​បំផុស​គំនិត​ដល់​មនុស្ស​គ្រប់​រូប​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​ម្នាក់​នៅក្នុង​​ដំណឹងដ៏​​រីករាយ​ទាំងនេះ ។ …

ការ​ទុក​ចិត្ត​របស់​យើង​គឺ​នៅក្នុង​​ព្រះ ហើយ​យើង​ត្រូវ​តាំង​ចិត្ត ដោយ​មាន​ព្រះគុណ​របស់​ទ្រង់​ជួយ​ដល់​យើង ដើម្បី​ថែទាំ​បុព្វហេតុ​នេះ ហើយ​នៅ​ស្មោះ​ត្រង់​រហូត​ចុង​បញ្ចប់ ដើម្បី​យើង​អាច​ទទួល​បាន​មកុដ​នៃ​សិរីល្អ​សេឡេស្ទាល ហើយ​បាន​ចូល​ទៅ​ក្នុង​ទី​សម្រាក​ដែល​បាន​រៀបចំ​សម្រាប់​កូនចៅ​របស់​ព្រះ ។ …

អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ ។ ភាព​អត់ធ្មត់​មាន​ភាព​ល្អ​វិសេស ការ​គោរព​ប្រតិបត្តិ​មាន​ភាព​ថ្លៃ​ថ្នូរ ការ​អភ័យទោស​​ភាព​មេត្តា ហើយ​ភាព​តម្កើង​ឡើង​​មាន​ភាព​បរិសុទ្ធ ហើយ​ជន​ណា​ដែល​នៅ​ស្មោះ​ត្រង់​ដល់​ចុង​បំផុត​នឹង​ពុំ​បាត់​បង់​រង្វាន់​របស់​ខ្លួន​ឡើយ ។ បុរស [ ឬ ​ស្ត្រី ] ​ដ៏​ល្អ​ម្នាក់​នឹង​ស៊ូទ្រាំ​គ្រប់​ការណ៍​ទាំងអស់​ដើម្បី​គោរព​ឲ្យ​តម្លៃ​ដល់​​ព្រះគ្រីស្ទ ។