ឆ្នាំ​២០១៧
ខ្ញុំ​បាន​អធិស្ឋាន​ទូល​សុំ​អ្វី​មួយ​ដែល​សំខាន់ ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​ឡើយ​ថា ខ្ញុំ​បាន​ទទួល​ចម្លើយ​ឬ​អត់​នោះ ។ តើ​ខ្ញុំ​នឹង​ដឹង​រឿង​នេះ​យ៉ាង​ដូចម្ដេច ?
December 2017


សំណួរ និង ចម្លើយ

« ខ្ញុំ​បាន​អធិស្ឋាន​ទូល​សុំ​អ្វី​មួយ​ដែល​សំខាន់ ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​ឡើយ​ថា ខ្ញុំ​បាន​ទទួល​ចម្លើយ​ឬ​អត់​នោះ ។ តើ​ខ្ញុំ​នឹង​ដឹង​រឿង​នេះ​យ៉ាង​ដូចម្ដេច ? »

ការ​ទទួល​បាន​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​ដំណើរ​ការ​មួយ ៖ ដំបូង​អ្នក​សិក្សា​សំណួរ​របស់​អ្នក​នៅ​ក្នុង​គំនិត បន្ទាប់​មក​អ្នក​ទូល​សួរ​ព្រះ​ថា តើ​ចម្លើយ​របស់​អ្នក​ត្រឹមត្រូវ​ដែរ​ឬទេ ។ ប្រសិន​បើ​ចម្លើយ​របស់​អ្នក​ត្រឹមត្រូវ ព្រះអម្ចាស់​នឹង ​« និយាយ​ដោយ​ភាសា​សុខសាន្ត » ( គ. និង ស. ៦:២៣ ) ។

ចុះ​ប្រសិន​បើ​អ្នក​ពុំ​មាន​អារម្មណ៍​នៃ​ភាព​សុខសាន្ត​ដ៏​លើស​លប់​មួយ​វិញ ? ឬ​ចុះ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ដូចជា​អ្នក​មាន​ចម្លើយ​មួយ​ហើយ ប៉ុន្តែ​អ្នក​ពុំ​ប្រាកដ​ថា ​វា​គឺជា​គំនិត​របស់​អ្នក ឬ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

យោង​តាម​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ « វិវរណៈ​កើត​ឡើង​នៅ​ក្នុង​ចំនួន​ដ៏​តូច​បន្តិច​ម្ដងៗ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា ភាពសក្ដិសម និងការ​រៀបចំ​ខ្លួន​របស់​យើង » ។ ជានិច្ចកាល វា​ពុំ​កើត​ឡើង​ភ្លាមៗ​នោះ​ទេ ភាគច្រើន​វា​កើត​ឡើង « មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ហើយ​ជា​រឿយៗ អ្នក​ត្រូវ​ចាប់​ផ្ដើម​ជា​មុន​សិន ពីមុន អ្នក​មាន​អារម្មណ៍​ថា អ្នក​ដូចជា​មាន​ចម្លើយ​មួយ​ពេញ​លេញ​មួយ​ដូច្នេះ​ដែរ ។ ពេល​ខ្លះ​អ្នក​អាច​នឹង​ពុំ​ទទួល​បាន​ចម្លើយ​សោះ​ — នោះ​គឺជា​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​សេចក្ដី​ជំនឿ​ថា ព្រះ​នឹង​ឆ្លើយ​តប​ក្នុងពេលវេលា​ត្រឹមត្រូវ ។

ប្រសិន​បើ​អ្នក​ព្រួយ​បារម្ភ​ចង់​ដឹង​ថា តើ​ចម្លើយ​របស់​អ្នក​មក​ពី​អ្នក ឬ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ សូម​ចងចាំ​ថា ចម្លើយ​ដ៏​ល្អ​បំផុត​នឹង​ជា​ចម្លើយ​មួយ​ដែល​ « អញ្ជើញ ហើយ​ញុះញង់ ​[ អ្នក ] ​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ » ។ ( មរ៉ូណៃ ៧:១៣ ) ។

កំណត់​ចំណាំ

  1. ដេវីឌ អេ បែដណា « The Spirit of Revelation » សន្និសីទ​ទូទៅ​ ខែ ​មេសា ឆ្នាំ​២០១១ ។