ចម្លើយមកពីសាវក
តើការប្រែចិត្តអាចជួយ ខ្ញុំឲ្យមានចិត្តរីករាយតាមរបៀបណា ?
ដកស្រង់ពី « Repentance: A Joyful Choice » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ១២១–១២៤ ។
ការប្រែចិត្តមានន័យថា យើងងាកចេញពីអំពើបាប ហើយបង្វែរដួងចិត្តរបស់យើងមករកព្រះ វិញ ។
ព្រះយេស៊ូវ អាចអភ័យទោស ឲ្យយើងបាន ដោយសារទ្រង់បានបង់ថ្លៃអំពើបាបរបស់យើង រួច ហើយ ។ ទ្រង់មានព្រះទ័យចង់ អភ័យទោសឲ្យយើង ដោយសារទ្រង់ស្រឡាញ់យើង ។
ទ្រង់មានព្រះទ័យរីករាយ ពេលយើងជ្រើសរើសដើម្បីប្រែចិត្ត ។
ពេលទ្រង់អភ័យទោសឲ្យយើង នោះ យើងអាចមានអារម្មណ៍រីករាយផងដែរ ។