ឆ្នាំ​២០១៧
យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក
December 2017


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ

យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​អំពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ​នឹង​រៀបចំ​បុត្រី​ទាំងឡាយ​របស់​ព្រះ​សម្រាប់ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​យ៉ាង​ដូចម្ដេច ?

women embracing

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ​« យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អ្នក​ដែល​ត្រូវ​ការ​ការយកចិត្ត​ទុក​ដាក់ ការលើក​ទឹក​ចិត្ត ការ​គាំទ្រ ការលួងលោម និង​សណ្តានចិត្ត​ល្អ​​របស់​យើង » ។ « យើង​គឺ​ជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ ដោយ​ទទួល​បាន​បញ្ជា​ឲ្យ​បម្រើ ហើយ​ជួយ​ដល់​កូនចៅ​ទ្រង់ ។ ទ្រង់​ពឹងលើ​យើង​ម្នាក់ៗ » ។

ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​បាន​ចាប់​ផ្ដើម​មាន​ក្នុង​ដួងចិត្ត​បងប្អូន នៅពេល​បងប្អូនបានចូល​មក​​ក្នុង​សាសនាចក្រ​នេះ ។ បងប្អូន​បាន​ធ្វើ​សេចក្ដី​សញ្ញា​មួយ ហើយ​បង​ប្អូន​បាន​ទទួល​ការ​សន្យា​មួយ ដែល​បាន​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ចរិត​របស់​​បងប្អូន ។ …

« … បងប្អូន​បាន​សន្យា​ថា នឹង​ជួយ​ព្រះអម្ចាស់​សម្រាល​បន្ទុក​ [ របស់​មនុស្ស​ដទៃ ] និង​ទទួល​បាន​ការ​លួងលោមចិត្ត ។ ពេល​បងប្អូន​ទទួល​អំណោយទាន​​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណាច​ដើម្បី​ជួយ​សម្រាល​បន្ទុក​ទាំង​នោះ » ។

ជីន ប៊ី ប៊ីងហាំ ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​ថា « យើង​ចង់​ប្រើ​ពន្លឺ​នៃ​ដំណឹងល្អ​ដើម្បី​មើលឃើញអ្នក​ដទៃ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ទ្រង់​ទត​ឃើញ​ពួកគេ — ដោយ​ក្តី​អាណិត​អាសូរ ក្តី​សង្ឃឹម និង​ក្តី​សប្បុរស ។ « ថ្ងៃ​នោះ​នឹង​មក​ដល់ ពេល​យើង​នឹង​មាន​ការ​យល់​ទាំងស្រុង​ដល់​ចិត្ត​អ្នក​ដទៃ​ ហើយ​យើង​នឹង​មាន​អំណរ​គុណ​ចំពោះ​សេចក្តី​មេត្តា​ដែល​បាន​បង្ហាញដល់​យើង — គឺ​ដូច​ជា​យើង​ផ្តល់​គំនិត និង​ពាក្យ​សម្តី​ដោយ​សេចក្តី​សប្បុរស​ទៅ​កាន់​អ្នក​ដទៃ ។ …

« កាតព្វកិច្ច និង ឯកសិទ្ធិ​របស់​យើង​គឺ​ត្រូវ​ទទួល​យក​ការ​រីក​ចម្រើន​នៅ​ក្នុង​ខ្លួន មនុស្ស​គ្រប់​រូប ពេល​យើង​ព្យាយាម​ក្លាយ​ឲ្យ​កាន់តែដូច​ជា​ព្រះអង្គ​សង្គ្រោះរបស់​យើង » ។

ពេលយើង​​រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រក្សា​សេចក្ដីសញ្ញា​របស់​យើង នោះ​យើង​កាន់​តែ​ស្គាល់​នូវ​ព្រះចេស្ដា​ព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា​ « ពេល​ពិចារណាអំពី​​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​ការ​ឆ្កាង និង​ដង្វាយ​ធួន ​នោះ​ខ្ញុំ​សន្យា​ដល់​បងប្អូន​ថា ទ្រង់​នឹង​ពុំ​បោះបង់​យើង​ចោល​នៅ​ពេល​នេះ​ឡើយ ។ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​អ្នក​កម្សត់​ខាង​វិញ្ញាណ​ថា ‹ ចូរ​មក​ឯ​ខ្ញុំ › នោះ​ទ្រង់​មាន​ន័យ​ថា ទ្រង់​ស្គាល់​ផ្លូវ​ចេញ ហើយ​ទ្រង់​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ឡើង ។ ទ្រង់​ស្គាល់​វា ដោយសារ​ទ្រង់​បាន​ដើរ​លើ​ផ្លូវ​នោះ​ហើយ ។ ទ្រង់​ស្គាល់​ផ្លូវ​នោះ ដោយ​សារ​ទ្រង់​គឺ​ជាផ្លូវ » 

បទគម្ពីរ​បន្ថែម

ម៉ាថាយ ២៥:៤០, កាឡាទី ៦:២, ម៉ូសាយ ២:១៧, ១៨:៨–៩

reliefsociety.lds.org

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

Relief Society seal

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « Serve the Lord with Love » Liahona, ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ ទំព័រ​ ៤ ។

  2. ហិនរី ប៊ី អាវរីង « The Comforter » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៨ ។

  3. ជេន ប៊ី ប៊ីងហាំ « I Will Bring the Light of the Gospel into My Home » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦, ៨ ។

  4. ជែហ្វ្រី អ័រ ហូឡិន « Broken Things to Mend » Liahona, ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ​ ៧១ ។