ឆ្នាំ​២០១៧
ព្រះ​យេស៊ូវ​ប្រសូត​ក្នុង​ភូមិ​បេថ្លេហិម
December 2017


រឿង​អំពី​ព្រះយេស៊ូវ

ព្រះ​យេស៊ូវ​ប្រសូត​ក្នុង​ភូមិ​បេថ្លេហិម

ដកស្រង់​ពី លូកា ១:២៦–៣៨, ២:១–២០

Jesus was born in Bethlehem 1
Jesus was born in Bethlehem 2
Jesus was born in Bethlehem 3

មាន​ទេវតា​មួយ​អង្គ​បាន​មក​ជួប​នឹង​ម៉ារា ហើយ​បាន​ប្រាប់​នាង​ថា ព្រះសព្វ​ព្រះទ័យ​នឹង​នាង ។ នាង​នឹង​ក្លាយ​ជា​មាតា​របស់​ព្រះយេស៊ូវ​ !

ម៉ារា និងយ៉ូសែប​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ។ វា​ហៀប​នឹង​ដល់​ពេល​វេលា​ដែល​ព្រះយេស៊ូវ​ប្រសូត​មក​ហើយ ។ ដូច្នេះ​មាន​មនុស្ស​ជា ច្រើន​បាន​ទៅ​លេង​ភូមិ​បេថ្លេហិម រហូត​ដល់​ម៉ារា និង​យ៉ូសែប​ពុំ​អាច​រក​បន្ទប់​ស្នាក់​នៅ​បាន ។ មាន​ម្ចាស់​ផ្ទះ​សំណាក់​ម្នាក់​បាន​ទទួល​ឲ្យ​ពួក​គាត់​​ស្នាក់​នៅ​ក្នុង​ក្រោល​សត្វ​មួយ ។

មិន​យូរ​ប៉ុន្មាន ព្រះយេស៊ូវ​បាន​ប្រសូត​មក ។ ផ្កាយ​ថ្មី​ដ៏​ភ្លឺ​ត្រចះ​ត្រចង់​មួយ​បាន​លេច​ឡើង ដើម្បី​ប្រាប់​ដល់​មនុស្ស​គ្រប់​គ្នា​ថា ទ្រង់​ដែល​ជា​ពន្លឺ​នៃ​លោកិយ​បាន​យាង​មក​កាន់​ផែនដី​ហើយ ។

មាន​ទេវតា​មួយ​អង្គ​បាន​ប្រាប់​ដល់​ពួក​គង្វាល​មួយ​ចំនួន​ថា ព្រះយេស៊ូវ​បាន​ប្រសូត​មក​ហើយ ។ ពួកគេ​បាន​ប្រញាប់ប្រញាល់​ទៅ​មើល​ព្រះឱរស​យេស៊ូវ​កំពុង​ផ្ទុំ​នៅ​ក្នុង​ស្នូក ។

ព្រះយេស៊ូវ​បាន​យាង​មក​ផែនដី ដោយសារ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​នឹង​ដើរ​តាម​ពន្លឺ​របស់​ទ្រង់​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នេះ និង​ពេញ​មួយ​ឆ្នាំ !